ព័ត៌មានអន្ដរជាតិ
សម្ព័ន្ធមិត្តទាំង៣ បង្ហាញព័ត៌មានលម្អិត នៃកិច្ចព្រមព្រៀងនាវាមុជទឹកដើរដោយថាមពលនុយក្លេអ៊ែរ AUKUS (មានវីដេអូ)
ប្រទេសអូស្ត្រាលី បានអនុវត្តតាមភាពជាដៃគូយោធាជាមួយសហរដ្ឋអាមេរិក និងចក្រភពអង់គ្លេស ដោយយល់ព្រមទិញនាវាមុជទឹកដើរដោយថាមពលនុយក្លេអ៊ែរចំនួន៥គ្រឿង ពីទីក្រុងវ៉ាស៊ីនតោន និងចាប់ផ្តើមការងារលើការអភិវឌ្ឍនាវាមុជទឹកជំនាន់ថ្មីជាមួយចក្រភពអង់គ្លេស។

កិច្ចព្រមព្រៀងដំបូងរួមមាន ការទិញនាវាមុជទឹកថ្នាក់ Virginia ចំនួន៣គ្រឿងពីសហរដ្ឋអាមេរិកនៅដើមទសវត្សរ៍ឆ្នាំ២០៣០ និងជម្រើសទិញនាវា២គ្រឿងបន្ថែមទៀត។ នេះបើតាមសេចក្តីប្រកាសពី មេដឹកនាំនៃប្រទេសទាំងបី នៅថ្ងៃអង្គារទី១៤ខែមីនា ក្នុងកិច្ចប្រជុំមួយនៅទីក្រុង San Diego។
ផែនការនេះ ក៏អំពាវនាវឲ្យអភិវឌ្ឍន៍នាវាមុជទឹកថ្មីឈ្មោះ SSN-AUKUS ដែលនឹងសាងសង់នៅចក្រភពអង់គ្លេស និងអូស្ត្រាលីជាមួយបច្ចេកវិទ្យា និងការគាំទ្ររបស់សហរដ្ឋអាមេរិក។

ថ្លែងនៅឯមូលដ្ឋានកងទ័ពជើងទឹក Point Loma ក្នុងទីក្រុង San Diego, ប្រធានាធិបតីសហរដ្ឋអាមេរិកលោក Joe Biden បាននិយាយថា សម្ព័ន្ធមិត្តទាំងបីគឺស្ថិតក្នុង “ចំណុចរបត់ជាប្រវត្តិសាស្ត្រ” ដែលកិច្ចខិតខំប្រឹងប្រែងក្នុងការពង្រីកសមត្ថភាព និងការលើកកម្ពស់ស្ថិរភាព នឹងផ្តល់ផលដល់សន្តិភាពសម្រាប់ទសវត្សរ៍ខាងមុខ។
ប្រទេសអូស្ត្រាលី បានព្យាយាមធ្វើទំនើបកម្មកងនាវាចររបស់ខ្លួន ចំពេលមានក្តីព្រួយបារម្ភអំពីឥទ្ធិពលដែលកំពុងកើនឡើងរបស់ចិននៅក្នុងតំបន់ឥណ្ឌូប៉ាស៊ីហ្វិក។ នៅពេលភាពជាដៃគូរបស់ AUKUS បានចាប់ផ្តើមក្នុងឆ្នាំ២០២១ អូស្រ្តាលី បានទទួលកិច្ចព្រមព្រៀងតម្លៃ៦៦ពាន់លានដុល្លារ ដើម្បីទិញនាវាមុជទឹកបារាំង ដែលប្រើថាមពលធម្មតា ជាមួយជម្រើសនៃនាវាមុជទឹកបំបាំងកាយដើរដោយថាមពលនុយក្លេអ៊ែរស៊េរីថ្មី។

គួរបញ្ជាក់ថា កិច្ចព្រមព្រៀងនាវាមុជទឹកនេះ គឺទើបជាលើកទីពីរប៉ុណ្ណោះក្នុងប្រវត្តិសាស្ត្រអាមេរិក ហើយជាលើកដំបូងក្នុងរយៈពេល៦៥ឆ្នាំ ដែលទីក្រុងវ៉ាស៊ីនតោនបានចែករំលែកបច្ចេកវិទ្យាជំរុញនុយក្លេអ៊ែររបស់ខ្លួនជាមួយប្រទេសផ្សេង។
ទោះបីជាយ៉ាងណាក៏ដោយ ទីក្រុងប៉េកាំងបានចោទប្រកាន់ដៃគូរបស់ AUKUS ពីបទបំផ្លាញសន្តិភាព និងស្ថិរភាពនៅក្នុងតំបន់អាស៊ីប៉ាស៊ីហ្វិក ដោយប្រតិបត្តិការក្រោមចិត្តគំនិតសង្រ្គាមត្រជាក់៕
សូមទស្សនាវីដេអូ៖
ប្រែសម្រួល៖ Vann Vann
ប្រភព៖ RT
ចុចអាន៖ ប្រទេសអាស៊ីអាគ្នេយ៍ចំនួន ៣ បង្ហាញទស្សនៈផ្ទុយគ្នាចំពោះកិច្ចព្រមព្រៀង AUKUS

-
សេចក្ដីជូនដំណឹង១ សប្តាហ៍ ago
រៃហ្គេត ហ្គ្រេមម័រ ស្គូល ភ្នំពេញ ដើមកំណើត៣៥០ឆ្នាំ ពីចក្រភពអង់គ្លេស
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
រថយន្តដឹកសិស្សចុះកម្មសិក្សានៅថៃ ក្រឡាប់ពេលចុះភ្នំ ស្លាប់១៧នាក់ របួសជាង៤០នាក់
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
ចិន រកឃើញមេរោគស៊ីសួតថ្មី បង្កក្តីបារម្ភផ្ទុះជំងឺរាតត្បាត ដូច កូវីដ-១៩
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
កូនប្រុសអភិបាលខណ្ឌ៧មករា ស្លាប់ទាំងវ័យក្មេង ដោយសារគាំងបេះដូង
-
សន្តិសុខសង្គម៥ ថ្ងៃ ago
បង្ក្រាបហាងផឹកស៊ីបង្កប់សេវាកម្មផ្លូវភេទមួយកន្លែងក្នុងមូលដ្ឋានខណ្ឌសែនសុខ ឃាត់ខ្លួននារីជាង២០នាក់
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ហ្សេលេនស្គី ផ្តាំទៅ ត្រាំ ថា អ៊ុយក្រែន មិនសងអាមេរិក ដាច់ខាត
-
សន្តិសុខសង្គម១ ថ្ងៃ ago
Update៖ អគ្គិភ័យឆេះនៅជិតស្ពានជ្រោយចង្វារ មានទារកពីរនាក់បាត់បង់ជីវិត
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
ឯកឧត្តម ឌី វិជ្ជា ប្រាប់ទៅលោក សម រង្ស៊ី ថា ល្មមៗបានហើយ កម្ពុជា មានច្បាប់ត្រឹមត្រូវ មិនមែនធ្វើអ្វីស្រេចលើការនឹកឃើញទេ