ព័ត៌មានអន្ដរជាតិ
អាមេរិក បង្កើនការវិនិយោគដើម្បីទិញមីស៊ីល ២ ប្រភេទទៀត
អនុរដ្ឋលេខាធិការកងទ័ពអាមេរិកលោក Gabe Camarillo បាននិយាយកាលពីថ្ងៃចន្ទថា សហរដ្ឋអាមេរិកនឹងធ្វើការវិនិយោគបន្ថែមទៀតដើម្បីបង្កើនការទិញមីស៊ីល Patriot និងមីស៊ីល Tomahawk ក្រោមសំណើថវិការបស់មន្ទីរបញ្ចកោណសម្រាប់ឆ្នាំ ២០២៤ ។

លោក Camarillo បានបន្ថែមថា មន្ទីរបញ្ចកោណក៏គ្រោងនឹងចំណាយប្រាក់ចំនួន ៩៤២ លានដុល្លារលើប្រព័ន្ធរ៉ុកកែតដែលអាចបាញ់ចេញបានរយៈចម្ងាយឆ្ងាយ (GMLRS) និង ២២១ លានដុល្លារបន្ថែមទៀតលើគ្រាប់រំសេវ ១៥៥ មីលីម៉ែត្រ ។
ដោយឡែកលោកនាយឧត្តមសេនីយ៍ Mark Bennett ប្រធានផ្នែកហិរញ្ញវត្ថុរបស់កងទ័ពក៏បានកត់សម្គាល់ផងដែរថា ការកើនឡើងនៃការផ្គត់ផ្គត់សព្វាវុធសម្រាប់ឆ្នាំហិរញ្ញវត្ថុ ២០២៤ រួមមាន ៥៨៤ លានដុល្លារសម្រាប់គ្រាប់រំសេវនៃមីស៊ីលវាយប្រហារជាក់លាក់ និង ១.២ ពាន់លានដុល្លារសម្រាប់ផ្នែកនៃមីស៊ីល Patriot ។

ស្របពេលជាមួយគ្នានេះ រដ្ឋមន្ត្រីការពារជាតិអាមេរិក លោក Lloyd Austin បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា ថវិកាការពារជាតិឆ្នាំ ២០២៤ នឹងផ្តល់មូលនិធិចំនួន ១៧០ ពាន់លានដុល្លារសម្រាប់ការផ្គត់ផ្គង់សរុប ហើយវាក៏ជាការវិនិយោគដ៏ធំបំផុត នៅក្នុងប្រវត្តិសាស្រ្តរបស់ក្រសួងការពារជាតិ ៕
ប្រែសម្រួលដោយ ៖ ជីវ័ន្ត
ប្រភព ៖ Sputnik

-
សន្តិសុខសង្គម១៦ ម៉ោង ago
អ្នកកាសែតម្នាក់ត្រូវឃាត់ខ្លួនក្រោយដោះមីនតោនដឹកយកទៅឱ្យប៉ូលិស
-
សន្តិសុខសង្គម៣ ថ្ងៃ ago
Breaking News៖ អគ្គិភ័យកំពុងឆេះក្លឹបមួយកន្លែងនៅជិតវត្តឬស្សីសាញ់(មានវីដេអូ)
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
ព័ត៌មានបន្ថែម៖ មានមនុស្ស៣នាក់រងរបួសក្នុងហេតុការណ៍ឆេះក្លឹប
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
ការស្លាប់របស់ពិធីការនី កូរ៉េ ដោយសារតែទ្រាំទ្រសម្ពាធ និងការធ្វើបាបពីមិត្តរួមការងារលែងបាន
-
សន្តិសុខសង្គម១ សប្តាហ៍ ago
Update! ដុំដែក៣ដុំដែលធ្លាក់បុកទម្លុះប្លង់សេផ្ទះប្រជាពលរដ្ឋ គឺកើតចេញពីផ្ទុះម៉ូទ័រស្តុកប្រេងរបស់ឧកញ៉ាម្នាក់
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
សម្ដេចតេជោ ស្នើឱ្យតុលាការចាត់ការលើសំណុំរឿង Mr Seth អ្នករៀបចំធ្វើបាតុកម្ម ១៨ សីហា ក្រោយបុគ្គលនេះក្បត់សន្យា
-
ជីវិតកម្សាន្ដ៧ ថ្ងៃ ago
បានឱកាសចូលសម្តែងជាថ្មី តាចេក ស៊ូកើយអង្រឹងនៅចេតីយ៍រង់ចាំថតរឿងខ្មោច
-
បច្ចេកវិទ្យា៧ ថ្ងៃ ago
ធ្វើម៉េច ទើបធ្វើឱ្យទូរស័ព្ទដៃ នៅតែកាន់ថ្មបានល្អ ទោះប្រើយូរក៏ដោយ?