Connect with us

ព័ត៌មានអន្ដរជាតិ

អ្នកសាធារណរដ្ឋដែលបោះឆ្នោតគាំទ្រការប្តឹងចោទប្រកាន់លោក Trump កំពុងភ័យខ្លួនត្រូវគេសម្លាប់

បានផុស

នៅ

លោក Peter Meijer នៃរដ្ឋ Michigan បាននិយាយថា លោកនិងអ្នកសាធារណរដ្ឋដទៃទៀត កំពុងភ័យខ្លាចអំពីអាយុជីវិតរបស់ខ្លួន បន្ទាប់ពីបានបោះឆ្នោតគាំទ្រការប្តឹងចោទប្រកាន់លោកប្រធានាធិបតី Donald Trump។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោក Meijer បានប្រាប់ MSNBC នៅក្នុងបទសម្ភាសន៍មួយកាលពីថ្ងៃព្រហស្បតិ៍ថា “យើងភាគច្រើនកំពុងផ្លាស់ប្តូរទម្លាប់របស់យើង ដោយធ្វើការដើម្បីទទួលបានអាវក្រោះ”។

លោក Meijer គឺជាមនុស្សម្នាក់ក្នុងចំណោមសមាជិកគណបក្សសាធារណរដ្ឋ១០នាក់ ដែលបានបំបែកខ្លួនចេញពីគណបក្សរបស់ពួកគេ ហើយចូលរួមជាមួយគណបក្សប្រជាធិបតេយ្យក្នុងការបោះឆ្នោត ប្តឹងចោទប្រកាន់លោក Trump។

ឥឡូវនេះ លោក Trump កំពុងប្រឈមនឹងអនាគតមិនប្រាកដប្រជានៅពេលព្រឹទ្ធសភា នឹងកោះប្រជុំឡើងវិញនៅថ្ងៃទី១៩ខែមករា ពោលគឺមួយថ្ងៃមុនការស្បថចូលកាន់តំណែងរបស់លោក Joe Biden។

លោក Meijer បាននិយាយអំពីការប្រុងប្រយ័ត្នទាក់ទងនឹងការឡោមព័ទ្ធនៅវិមានកាពីតូលកាលពីសប្តាហ៍មុនថា “វាគួរឲ្យសោកស្តាយដែលយើងត្រូវឈានដល់ចំណុចនោះ។ ប៉ុន្តែការរំពឹងទុករបស់យើងគឺថា មាននរណាម្នាក់អាចនឹងព្យាយាមសម្លាប់យើង”។

អ្នកសាធារណរដ្ឋរូបនេះបានបន្ថែមថា “ជាក់ស្តែង យើងបានឃើញនូវអ្វីដែលបានកើតឡើងកាលពីថ្ងៃទី៦ខែមករានិងការពិតដែលថា មានឆ្មាំជាតិចំនួន២០,០០០នាក់នៅទីក្រុង វ៉ាស៊ីនតោនឌីស៊ី។ ឥឡូវនេះ យើងមានអារម្មណ៍ថា នៅទីនេះ មិនអាចគ្រប់គ្រងបានទេហើយយើងមិនដឹងថានឹងមានអ្វីកើតឡើងទៀតឡើយ”។

នេះមិនមែនជាលើកទីមួយទេដែលលោក Meijer បានអះអាងថា អ្នកសាធារណរដ្ឋដែលគេចពីលោក Trump អាចនឹងមានគ្រោះថ្នាក់។ កាលពីមុន គាត់បានអះអាងនៅក្នុងបទសម្ភាសន៍ជាមួយទស្សនាវដ្តី Reason ថា មិត្តរួមការងាររបស់លោកមានអារម្មណ៍ថា ការបោះឆ្នោតដើម្បីបញ្ជាក់ពីជ័យជម្នះរបស់លោក Biden នឹងធ្វើឲ្យគ្រួសាររបស់ពួកគេស្ថិតក្នុងគ្រោះថ្នាក់៕

ប្រែសម្រួលដោយ៖ Vann Vann

ប្រភព៖ RT

ចុចអាន៖ Donald Trump ចាញ់ឆ្នោតភ្លាម មេទ័ពធំៗរបស់អាមេរិក និងចិន ជួបពិភាក្សាគ្នាភ្លែត

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ឡានក្រុងបុកចូលផ្ទះ
សន្តិសុខសង្គម៤ ម៉ោង មុន

ឡានក្រុងជ្រុលបុកផ្ទះពលរដ្ឋ សង្ស័យបើកបរក្នុងស្ថានភាពងងុយដេក

ព័ត៌មានជាតិ១៦ ម៉ោង មុន

នៅរាត្រីថ្ងៃសៅរ៍ទី០៨ ខែកុម្ភៈ​នេះ ភ្ញៀវជាតិ-អន្តរជាតិមកដើរលេងកំសាន្តនៅផ្លូវថ្មើរជើង (Walk Street) ច្រើន បើប្រៀបធៀប សប្តាហ៍មុន

ព័ត៌មានអន្ដរជាតិ៤ ម៉ោង មុន

ដូណាល់ ត្រាំ សើរើ​​និង​ត្រូវការ​ដឹង​លម្អិត​ ស្តីពីការធ្វើឃាត​រូប​លោក​​

ព័ត៌មានជាតិ៣ ម៉ោង មុន

នគរបាលចរាចរណ៍ភ្នំពេញនឹងចាប់ផ្ដើមរឹតបន្ដឹងការអនុវត្តច្បាប់ពីថ្ងៃច័ន្ទទៅ

ព័ត៌មានជាតិ១៩ ម៉ោង មុន

តុលាការដោះលែង បុគ្គល ពេជ ពិសិដ្ឋ ឱ្យមានសេរីភាពឡើងវិញ បន្ទាប់ពីទទួលស្គាល់កំហុសថាបានប្រមាថថ្នាក់ដឹកនាំរដ្ឋាភិបាល

Sokha Hotels

ព័ត៌មានពេញនិយម