Connect with us

ព័ត៌មានអន្ដរជាតិ

អាល្លឺម៉ង់ កាត់បន្ថយនាំចូលប្រេងឆៅពី រុស្ស៊ី អស់ ៩៩.៩ ភាគរយ

បានផុស

នៅ

ការិយាល័យស្ថិតិអាល្លឺម៉ង់បានចេញផ្សាយរបាយការណ៍កាលពីថ្ងៃចន្ទថា ការនាំចូលប្រេងឆៅពីប្រទេសរុស្ស៊ី បានធ្លាក់ចុះ ៩៩.៩ ភាគរយនៅក្នុងខែមករា ឆ្នាំ ២០២៣ ។

តាមរយៈស្ថិតិនេះបង្ហាញថា នៅក្នុងខែមករា អាល្លឺម៉ង់បាននាំចូលប្រេងរុស្ស៊ី ៣,៥០០ តោន ខណៈនៅខែមករា ឆ្នាំ ២០២២ អាល្លឺម៉ង់បាននាំចូលប្រេងឆៅពីរុស្ស៊ីក្នុងបរិមាណរហូតដល់ ២.៨ លានតោន ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ទន្ទឹមនោះ ដើម្បីជំនួសប្រេងរុស្ស៊ី អាល្លឺម៉ង់បានបង្កើនការផ្គត់ផ្គង់ប្រេងឆៅពីប្រទេសន័រវេស ដោយកើន ៤៤ភាគរយ ចក្រភពអង់គ្លេស កើន ៤២ ភាគរយ និងពីកាហ្សាក់ស្ថាន កើន ៣៤.៦ ភាគរយ ។

គួរបញ្ជាក់ថា អាល្លឺម៉ង់បានកាត់បន្ថយការនាំចូលប្រេង បន្ទាប់ពី EU បានដាក់ទណ្ឌកម្មលើ​ការ​ផ្គត់ផ្គង់​ប្រេង​ពី​រុស្ស៊ី​ ដែលចូល​ជា​ធរមាន​នៅ​ថ្ងៃ​ទី ៥ ខែ​ធ្នូ ឆ្នាំ​មុន​ ៕

ប្រែសម្រួលដោយ ៖ នាង​ រតនៈ

ប្រភព ៖ TASS

ចុចអាន ៖ តុលាការ ICC នឹងបើកសំណុំរឿងក្ដីឧក្រិដ្ឋកម្មសង្គ្រាមប្រឆាំង រុស្ស៊ី

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម