ព័ត៌មានអន្ដរជាតិ
អស្ចារ្យ! អង្គរវត្ត ជាប់លេខ១លើលោក ជាកន្លែងមើលថ្ងៃរះ ល្អដាច់គេ (មានវីដេអូ)
គេហទំព័ររបស់ចក្រភពអង់គ្លេស Mornings.co.uk បានប្រមូលទិន្នន័យពីក្រុមហ៊ុនទេសចរណ៍អាមេរិក Tripadvisor ដើម្បីស្វែងរកកន្លែងមើលថ្ងៃរះ ល្អដាច់គេនៅលើពិភពលោក ប្រចាំឆ្នាំ២០២៣។

ប្រាសាទអង្គរវត្តនៃប្រទេសកម្ពុជា ដែលជាតំបន់បេតិកភណ្ឌពិភពលោករបស់អង្គការយូណេស្កូ ត្រូវបានគេវាយតម្លៃថាជាកន្លែងល្អបំផុតសម្រាប់មើលថ្ងៃរះ។
ប្រាសាទអង្គរវត្ត ទទួលបានសំឡេងឆ្នោត ១០៤០៤សំឡេង ពោលគឺទទួលបានសំឡេងឆ្នោតលើសទីតាំងនៅចំណាត់ថ្នាក់លេខ២ ដល់ទៅជាងទ្វេដងឯណោះ។

ភ្នំភ្លើង Haleakala នៅលើកោះ Maui នៃរដ្ឋហាវ៉ៃ របស់សហរដ្ឋអាមេរិក ស្ថិតនៅលំដាប់ទី២ ខណៈប្រាសាទ Taj Mahal របស់ប្រទេសឥណ្ឌា ជាប់លេខ៣ ចំណែកប្រាសាទ Borobudur នៅលើកោះជ្វា របស់ប្រទេសឥណ្ឌូណេស៊ី ជាប់លេខ៤ រីឯថ្ម Uluru នៅប្រទេសអូស្រ្តាលី ជាប់លេខ៥។
ទន្ទឹមនោះ ភ្នំ Sarangkot របស់ប្រទេសនេប៉ាល់ ជាប់លេខ៦, ប្រាសាទ Bagan របស់ប្រទេសមីយ៉ាន់ម៉ា ជាប់លេខ៧, ភ្នំ Adam’s Peak របស់ប្រទេសស្រីលង្កា ជាប់លេខ៨, ស្ពាន Charles របស់ឆែកជាប់លេខ៩ និង Machu Picchu របស់ប្រទេសប៉េរូ ជាប់លេខ១០៕
សូមទស្សនាវីដេអូ៖
ប្រែសម្រួល៖ Vann Vann
ប្រភព៖ Arab News
ចុចអាន៖ អាជ្ញាធរជាតិអប្សរា អនុវត្តវិធានការបញ្ចៀសសត្វប្រចៀវ នោម-ជុះ ប៉ះពាល់ប្រាសាទអង្គរវត្ត

-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
សន្តិសុខសង្គម២ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានជាតិ២ ថ្ងៃ ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ពូទីន ឲ្យពលរដ្ឋអ៊ុយក្រែនក្នុងទឹកដីខ្លួនកាន់កាប់ ចុះសញ្ជាតិរុស្ស៊ី ឬប្រឈមនឹងការនិរទេស
-
សន្តិសុខសង្គម១ ថ្ងៃ ago
ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ
-
សន្តិសុខសង្គម៦ ម៉ោង ago
ជនសង្ស័យប្លន់រថយន្តលើផ្លូវល្បឿនលឿន ត្រូវសមត្ថកិច្ចស្រុកអង្គស្នួលឃាត់ខ្លួនបានហើយ