Connect with us

ព័ត៌មានអន្ដរជាតិ

អត្រាធ្វើអត្តឃាតរបស់ក្មេង ជប៉ុន អាយុក្រោម ១៨ ឆ្នាំ កើនលើសកំណត់ត្រា​ចាស់

បានផុស

នៅ

ក្រសួងសុខុមាលភាពប្រទេសជប៉ុនបាននិយាយថា មានមនុស្សចំនួន ២១,៨៨១ នាក់ក្នុងឆ្នាំ ២០២២ បានធ្វើអត្តឃាត​ខ្លួនឯង ដែលតួលេខនេះ​ រួមបញ្ជ្ចូលទាំងកុមារដែលមានអាយុក្រោម ១៨ ឆ្នាផងដែរ ​។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

យោងតាមរបាយការណ៍នេះ មានអនីតិជនសរុបចំនួន ៥១៤ នាក់ បានសម្លាប់ខ្លួនឯង រួមមានសិស្សរៀននៅ​វិទ្យាល័យ ចំនួន ៣៥៤, អនុវិទ្យាល័យ​មាន ១៤៣ នាក់ និងកុមារ ១៧ នាក់ផ្សេងទៀតដែលរៀននៅបឋមសិក្សា ក៏បានធ្វើអត្តឃាតដូចគ្នា ។

ទន្ទឹមនោះ វាជាលើកទីមួយហើយដែលតួលេខក្មេងអាយុក្រោម ១៨ ឆ្នាំ​ បានស្លាប់ ពោលកើនលើសពី ៥០០ នាក់ ចាប់តាំងពីទិន្នន័យឆ្នាំ ១៩៨០ មក ។

ដោយឡែក ចំពោះទិន្នន័យអ្នកធ្វើអត្តឃាតសរុបវិញ បានកើនឡើង​ ៤.២ ភាគរយពីឆ្នាំ ២០២១ ។ ចំពោះចំនួនបុរសដែលសម្លាប់ខ្លួនឯងបានកើនឡើងខ្ពស់ដល់ ១៤,៧៤៦ នាក់ក្នុងឆ្នាំនេះ ហើយវាជាលើកដំបូង ចាប់តាំងពី ២០០៩ ខណៈចំនួន​ស្ត្រី​កើន​ឡើង​ក្នុង​រយៈ​ពេល​ ៣ ​ឆ្នាំ​ជាប់​គ្នា ពោលកើនឡើង​រហូត​ដល់ ៧,១៣៥ ​នាក់ ។

បើគិតតាមអាយុវិញ អ្នកដែលមានវ័យ ៥០ ឆ្នាំ​ បានធ្វើអត្តឃាតច្រើនជាងគេ បន្ទាប់មកគឺអ្នកដែលមានអាយុ ៤០ ឆ្នាំ និង ៧០ ឆ្នាំ ៕

ប្រែសម្រួលដោយ ៖ នាង​ រតនៈ

ប្រភព ៖ NHK

ចុចអាន ៖ សពលោក សាដាម ហ៊ូសេន ត្រូវគេគាស់ចេញពីផ្នូរ យកទៅកន្លែងសម្ងាត់ អាថ៌កំបាំងមកដល់សព្វថ្ងៃ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៤ ម៉ោង មុន

លោក ហេង សួរ ប្រគល់កុំព្យូទ័រជាអំណោយសម្តេចបវរធិបតី ១៣៩គ្រឿង ជូនមន្ទីរ អង្គភាព គ្រឹះស្ថានអប់រំ

ព័ត៌មានជាតិ៥ ម៉ោង មុន

សម្ដេចតេជោ ស្ដាយដែលអ្នកសារព័ត៌មានចាត់ទុកថាថៃជោគជ័យលើការបង្ក្រាបបទល្មើសឆបោកតាមអនឡាញ តែថាកម្ពុជាបរាជ័យ

ព័ត៌មានជាតិ៥ ម៉ោង មុន

បណ្ឌិត សូ ណារ៉ូ ៖ ពលរដ្ឋ​កុំធ្វើតាមទណ្ឌិត សម រង្ស៊ី ព្រោះជាការ​ញុះញង់​ផ្តួល​រំលំ​រដ្ឋាភិបាល​ និង​​ជា​បទល្មើស​ព្រហ្មទណ្ឌ​កម្រិតធ្ងន់

ព័ត៌មានជាតិ៥ ម៉ោង មុន

បុណ្យកោងកាងសន្តិភាពឆ្នាំនេះ÷ កូនកោងកាង៥ពាន់ដើម ត្រូវបានដាំនៅក្នុងសហគមន៍កោះកាពិ ខេត្តកោះកុង

ព័ត៌មានជាតិ៦ ម៉ោង មុន

លោកស្រី ដោ សម្ផស្ស៖ សមាគម​កាយឫទ្ធិនារី ត្រូវ​យក​ចំណេះ​ដឹង​ទៅ​ផ្សព្វផ្សាយ​ ក្នុង​សហគមន៍​ ដើម្បី​ទីក្រុង​យើង​មានបរិស្ថាន​ល្អ​

Sokha Hotels

ព័ត៌មានពេញនិយម