Connect with us

ព័ត៌មានអន្ដរជាតិ

រុស្ស៊ី និងអាមេរិក ចោទដាក់គ្នា ជុំវិញហេតុការណ៍ធ្លាក់យន្តហោះ នៅសមុទ្រខ្មៅ

បានផុស

នៅ

យន្តហោះគ្មានមនុស្សបើក MQ-9 Reaper របស់កងទ័ពអាកាសអាមេរិក បានធ្លាក់កាលពីថ្ងៃអង្គារទី១៤ខែមីនា នៅសមុទ្រខ្មៅ បន្ទាប់ពីអ្វីដែលទីបញ្ជាការអឺរ៉ុប (EUCOM) របស់ខ្លួនពណ៌នាថាជា “ការស្ទាក់ចាប់ដែលមិនមានសុវត្ថិភាព និងគ្មានវិជ្ជាជីវៈ” ដោយយន្តហោះរុស្ស៊ីចំនួន២គ្រឿង។

យន្តហោះគ្មានមនុស្សបើក MQ-9 Reaper
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

EUCOM បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា វេទិកាចារកម្ម ឃ្លាំមើល និងឈ្លបយកការណ៍ កំពុងធ្វើឡើងក្នុងដែនអាកាសអន្តរជាតិ នៅពេលយន្តហោះ ហោះជិតគ្នា។ យន្តហោះចម្បាំង Su-27 មួយគ្រឿង បានវាយប្រហារស្លាបចក្ររបស់យន្តហោះគ្មានមនុស្សបើក MQ-9 ដូច្នេះហើយ ប្រតិបត្តិករបានសម្រេចចិត្តបញ្ជាយន្តហោះឲ្យធ្លាក់ចូលទៅក្នុងសមុទ្រ។

យោធាអាមេរិក ត្អូញត្អែរថា “ជាច្រើនដងមុនការប៉ះទង្គិចគ្នា យន្តហោះ Su-27 បានចាក់សាំងហើយហោះនៅពីមុខ MQ-9 ក្នុងលក្ខណៈដែលមិនប្រុងប្រយ័ត្ន និងគ្មានវិជ្ជាជីវៈទាល់តែសោះ។ យោធាអាមេរិក ថែមទាំងចោទប្រកាន់ រុស្ស៊ីទៀតថា “ខ្វះសមត្ថភាព”។

យន្តហោះចម្បាំង Su-27

ស្របពេលជាមួយគ្នានោះ EUCOM បានគូសបញ្ជាក់ថា ជាប្រចាំសហរដ្ឋអាមេរិក បានប្រតិបត្តិការយន្តហោះគ្មានមនុស្សបើកនៅក្នុងដែនអាកាសអន្តរជាតិ ដើម្បីពង្រឹងការការពារ និងសន្តិសុខអឺរ៉ុបរួម ហើយគាំទ្រសម្ព័ន្ធមិត្ត ដៃគូ និងគោលដៅជាតិរបស់សហរដ្ឋអាមេរិក។

ទោះបីជាយ៉ាងណាក៏ដោយ ក្រសួងការពារជាតិរុស្ស៊ី បានចេញមុខបដិសេធការអះអាងរបស់យោធាអាមេរិក។

ក្រសួងនិយាយថា យន្តហោះគ្មានមនុស្សបើក កំពុងហោះហើរឆ្ពោះទៅព្រំដែនរុស្ស៊ីដោយគ្មានឧបករណ៍បញ្ជូនសកម្ម ជាការរំលោភយ៉ាងច្បាស់លើតំបន់ហាមឃាត់ ដែលត្រូវបានបង្កើតឡើងសម្រាប់ប្រតិបត្តិការយោធាពិសេស។

យន្តហោះចម្បាំង Su-27

ក្រសួងការពារជាតិបាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា “ជាលទ្ធផលនៃការធ្វើសមយុទ្ធយ៉ាងមុតស្រួច យន្តហោះគ្មានមនុស្សបើក MQ-9 បានធ្វើការហោះហើរដែលមិនអាចគ្រប់គ្រងបាន វង្វេងរយៈកម្ពស់ និងបុកជាមួយផ្ទៃទឹក។ យោធារុស្ស៊ី មិនបានប្រើប្រាស់អាវុធឬផ្តាច់ទំនាក់ទំនងជាមួយយន្តហោះគ្មានមនុស្សរបស់អាមេរិកឡើយ ហើយបានត្រឡប់ទៅមូលដ្ឋានវិញដោយសុវត្ថិភាព”។

គួរបញ្ជាក់ថា ហេតុការណ៍រវាងយន្តហោះនៃប្រទេសទាំងពីរ បានកើតឡើងនៅម៉ោង ៧:០៣ នាទីព្រឹក (ម៉ោងនៅអាមេរិក)៕

ប្រែសម្រួល៖ Vann Vann

ប្រភព៖ RT, BBC

ចុចអាន៖ អាមេរិក ប្តេជ្ញាពង្រឹងឃ្លាំងអាវុធនុយក្លេអ៊ែរ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានអន្ដរជាតិ៣៣ នាទីutes មុន

​​រហូត​ដល់​ពេល​នេះ មីយ៉ាន់​ម៉ារកឃើញ​អ្នក​ស្លាប់​​​និងរបួស​ជិត​៩០០​នាក់​ក្នុងគ្រោះរញ្ជួយដី​

ព័ត៌មានជាតិ២ ម៉ោង មុន

ក្រុមហ៊ុន​បច្ចេកវិទ្យា​ទំនើប​​ចិន ប្ដេជ្ញា​ជំរុញ​កម្មវិធី​សិក្សា TVET កម្ពុជា ឱ្យ​ស្រប​តាមស្តង់ដារ​សិក្សា​នៃ​ប្រទេសចិន និងអាល្លឺម៉ង់

ព័ត៌មានជាតិ៤ ម៉ោង មុន

មន្ត្រីក្រសួងសេដ្ឋកិច្ច ៖ ម្ចាស់​អាជីវកម្ម ដែលប្រឈមហានិភ័យ ត្រូវ​មាន​ធានារ៉ាប់រង​សម្រាប់​អាជីវកម្ម​ខ្លួន

ព័ត៌មានអន្ដរជាតិ៦ ម៉ោង មុន

​​តើគ្រោះ​​រញ្ជួយដី​កើត​នៅ​មីយ៉ាន់​ម៉ា​​​ប៉ះពាល់​និង​ជះឥទ្ធិពលដល់​ណាខ្លះ?​

ព័ត៌មានជាតិ៦ ម៉ោង មុន

អ្នកនាំពាក្យ៖ បុគ្គលិកដែលរត់ចេញពីអគារខ្ពស់ៗ ព្រោះខ្លាចករណីរញ្ជួយដីពេលនេះត្រឡប់ចូលអគារវិញធម្មតា

Sokha Hotels

ព័ត៌មានពេញនិយម