ព័ត៌មានអន្ដរជាតិ
កូរ៉េខាងជើង បាញ់មីស៊ីលយុទ្ធសាស្ត្រចេញពីនាវាមុជទឹក គំរាម អាមេរិក និងកូរ៉េខាងត្បូង
កូរ៉េខាងជើងបានបាញ់មីស៊ីលយុទ្ធសាស្ត្រចំនួន ២ គ្រាប់ចេញពីនាវាមុជទឹក ដើម្បីជាការគំរាមកំហែងថ្មីមួយទៀតដល់សហរដ្ឋអាមេរិក និងកូរ៉េខាងត្បូង បន្ទាប់ពីប្រទេសទាំងពីរចាប់ផ្ដើមធ្វើសមយុទ្ធយោធាទ្រង់ទ្រាយធំកាលពីថ្ងៃចន្ទ ។

លោក គីម ជុងអ៊ុន បាននិយាយថា កូរ៉េខាងជើងបានបាញ់មីស៊ីលយុទ្ធសាស្ត្រចំនួន ២ គ្រាប់ចេញពីនាវាមុជទឹកនៅភាគខាងកើតនៃឧបទ្វីបកូរ៉េ និងបានហោះហើរក្នុងចម្ងាយ ១,៥០០ គីឡូម៉ែត្រ មុនពេលវាវាយប្រហារគោលដៅ ខណៈការបាញ់នេះក៏ជាការគំរាមកំហែង ក៏ដូចជាដើម្បី “ដាក់ទណ្ឌកម្មដោយគ្មានមេត្តា” ដល់អាមេរិកផងដែរ ។
ពាក់ព័ន្ធនឹងបញ្ហានេះដែរ អគ្គសេនាធិការចម្រុះរបស់កូរ៉េខាងត្បូង (JCS) បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា មីស៊ីលដែលបាញ់ចេញពីឆ្នេរសមុទ្រភាគនិរតីនៃទីក្រុង Jangyon បានហោះកាត់ប្រទេសកូរ៉េខាងជើង មុនពេលវាធ្លាក់ចូលក្នុងដែនទឹក ពីឆ្នេរសមុទ្រភាគខាងកើតរបស់ប្រទេស ។

បើយោងតាមចម្ងាយហោះហើររបស់មីស៊ីលដែលត្រូវបានរាយការណ៍នេះបង្ហាញថា មីស៊ីលនេះគឺតម្រង់គោលដៅទីតាំងរបស់ទាហានអាមេរិកប្រហែល ២៨,០០០ នាក់ដែលកំពុងឈរជើងនៅក្នុងប្រទេសកូរ៉េខាងត្បូង ហើយយោធាកូរ៉េខាងត្បូងបានហៅ ការបាញ់នេះថាជា “ការបង្កហេតុដ៏ធ្ងន់ធ្ងរ” ដែលបំផ្លាញស្ថិរភាពនៅលើឧបទ្វីបកូរ៉េ ។
ទន្ទឹមនោះ ទីបញ្ជាការឥណ្ឌូប៉ាស៊ីហ្វិករបស់សហរដ្ឋអាមេរិកបាននិយាយថា ការបាញ់មីស៊ីលរបស់កូរ៉េខាងជើងកាលពីពេលថ្មីៗនេះ គឺបង្ហាញពីអស្ថិរភាពនៃកម្មវិធីអាវុធខុសច្បាប់របស់ទីក្រុងព្យុងយ៉ាង ហើយអាមេរិកនៅតែមានការប្តេជ្ញាចិត្តផ្នែកសន្តិសុខចំពោះកូរ៉េខាងត្បូង និងជប៉ុនដដែល ។

គួរបញ្ជាក់ថា សហរដ្ឋអាមេរិក និងកូរ៉េខាងត្បូងបានចាប់ផ្ដើមធ្វើសមយុទ្ធយោធាទ្រង់ទ្រាយធំប្រចាំឆ្នាំ Freedom Shield មិនធ្លាប់មានក្នុងរយៈពេល ៥ ឆ្នាំ ដើម្បីបង្ហាញពីការរៀបចំសេណារីយ៉ូសង្គ្រាមថ្មី ដែលឆ្លុះបញ្ចាំងពីការផ្លាស់ប្តូរបរិយាកាសសន្តិសុខ ដូចជា ការគំរាមកំហែងនុយក្លេអ៊ែររបស់កូរ៉េខាងជើង និងសង្រ្គាមនៅអ៊ុយក្រែនជាដើម ៕
ប្រែសម្រួលដោយ ៖ ជីវ័ន្ត
ប្រភព ៖ France 24
ចុចអាន ៖ ២ ខែទៀត រថក្រោះខ្លារខិន Leopard 1 ពី ៨០ ទៅ ៩០ គ្រឿងនឹងទៅដល់ដៃ អ៊ុយក្រែន

-
សន្តិសុខសង្គម២ ថ្ងៃ ago
Breaking News៖ អគ្គិភ័យកំពុងឆេះក្លឹបមួយកន្លែងនៅជិតវត្តឬស្សីសាញ់(មានវីដេអូ)
-
ព័ត៌មានជាតិ១ ថ្ងៃ ago
ព័ត៌មានបន្ថែម៖ មានមនុស្ស៣នាក់រងរបួសក្នុងហេតុការណ៍ឆេះក្លឹប
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ការស្លាប់របស់ពិធីការនី កូរ៉េ ដោយសារតែទ្រាំទ្រសម្ពាធ និងការធ្វើបាបពីមិត្តរួមការងារលែងបាន
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
ជនជាតិខ្មែរជិត២ពាន់នាក់ស្ថិតក្នុងបញ្ជីអ្នកត្រូវបណ្ដេញចេញពីអាមេរិក
-
សន្តិសុខសង្គម៦ ថ្ងៃ ago
Update! ដុំដែក៣ដុំដែលធ្លាក់បុកទម្លុះប្លង់សេផ្ទះប្រជាពលរដ្ឋ គឺកើតចេញពីផ្ទុះម៉ូទ័រស្តុកប្រេងរបស់ឧកញ៉ាម្នាក់
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
សម្ដេចតេជោ ស្នើឱ្យតុលាការចាត់ការលើសំណុំរឿង Mr Seth អ្នករៀបចំធ្វើបាតុកម្ម ១៨ សីហា ក្រោយបុគ្គលនេះក្បត់សន្យា
-
ជីវិតកម្សាន្ដ៥ ថ្ងៃ ago
បានឱកាសចូលសម្តែងជាថ្មី តាចេក ស៊ូកើយអង្រឹងនៅចេតីយ៍រង់ចាំថតរឿងខ្មោច
-
បច្ចេកវិទ្យា៥ ថ្ងៃ ago
ធ្វើម៉េច ទើបធ្វើឱ្យទូរស័ព្ទដៃ នៅតែកាន់ថ្មបានល្អ ទោះប្រើយូរក៏ដោយ?