Connect with us

ព័ត៌មានអន្ដរជាតិ

ពាណិជ្ជករល្បីៗ អាមេរិក ថា លោក Biden មិនគួរជួយអ្នកបញ្ញើប្រាក់នៅ​ធនាគារដែលទើបដួលរលំឡើយ

បានផុស

នៅ

ការសម្រេចជួយសង្គ្រោះដល់អ្នកបញើប្រាក់ក្នុងធនាគារ Silicon Valley ដែលទើបដួលរលំ ពីសំណាក់រដ្ឋភិបាលរបស់លោកប្រធានាធិបតី Joe Biden បានធ្វើឲ្យពាណិជ្ជ​ករជាមហាសេដ្ឋីអាមេរិកមួយចំនួនមិនពេញចិត្តឡើយ ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោក Ken Griffin ​ស្ថាបនិកនៃមូលនិធិការពារហានិភ័យ Citadel យល់ឃើញថា រដ្ឋាភិបាលអាមេរិកមិនគួរធ្វើអន្តរាគមន៍ដើម្បីការពារអ្នកដាក់ប្រាក់បញ្ញើទាំងអស់នៅធនាគារ Silicon Valley ក្នុងទីក្រុង Santa Clara រដ្ឋ California នោះទេ ។ អាមេរិក គឺជាប្រទេសមូលធននិយម ដូចនេះបើសិនជារដ្ឋាភិបាល​ចេញអន្តរាគមន៍បែបនេះ នោះជារឿងមិនសមស្របឡើយ ។

ទន្ទឹមនោះ លោកមហាសេដ្ឋីវិនិយោគទុន Cliff Asness សហស្ថាបនិកនៃក្រុមហ៊ុន AQR Capital Management LLC លើកឡើងថា ការជួយសង្គ្រោះនេះ គឺខុសទៅលើផ្នែកសីលធម៌ហិរញ្ញវត្ថុ ដែលហាក់បីដូចជាកាត់បន្ថយការ ពិចារណា​សម្រាប់អតិថិជន​ក្នុងការជ្រើសរើសធនាគារដែលមានសុវត្ថិភាពខ្ពស់ផ្សេងទៀត ។

​បន្ថែមពីនេះលោក Carson Block ដែលជាស្ថាបនិកក្រុមហ៊ុនពាណិជ្ជកម្ម Muddy Waters Capital បញ្ចេញមតិថា ការធានាសងប្រាក់ដល់អ្នកបញ្ញើវិញ ហាក់បីដូជាផ្តល់រង្វាន់ដល់អ្នកបរាជ័យក្នុងការគ្រប់គ្រងហានិភ័យហិរញ្ញវត្ថុ ។

គួរបញ្ជាក់ថា ធនាគារ Silicon Valley ដែលជាធនាគារធំលំដាប់ទី ១៦ នៅអាមេរិកបានប្រកាសបិទទ្វារក្ស័យធនកាលពីថ្ងៃទី១០ មីនា ដោយនៅចុងឆ្នាំ​ ២០២២ ធនាគារ​ Silicon Valley មានទ្រព្យសរុបប្រហែល ២០៩ ពាន់លានដុល្លារ ខណៈដែលប្រាក់បញ្ញើមានចំនួនជិត ១៧៥.៤ ពាន់លានដុល្លារ ហើយវាក៏ជាការបរាជ័យដ៏ធំបំផុតមួយផងដែររបស់ធនាគារអាមេរិក ចាប់តាំងពីវិបត្តិហិរញ្ញវត្ថុឆ្នាំ ២០០៨ មក ៕

ប្រែសម្រួលដោយ ៖ នាង រតនៈ

ប្រភព ៖ Yahoo

ចុចអាន ៖ ធនាគារ អង់គ្លេស ចាយលុយតែ ១ ដុល្លារទិញយកសាខាធនាគារដែល​ក្ស័យធនរបស់ អាមេរិក

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

សន្តិសុខសង្គម២០ ម៉ោង មុន

ជនសង្ស័យប្លន់រថយន្តលើផ្លូវល្បឿនលឿន ត្រូវសមត្ថកិច្ចស្រុកអង្គស្នួលឃាត់ខ្លួនបានហើយ

ព័ត៌មានអន្ដរជាតិ២៤ ម៉ោង មុន

របាយការណ៍​ចុងក្រោយ​បំផុត​អំពី​ការ​បំផ្លិចបំផ្លាញ និង​រង​គ្រោះ​ ព្រោះ​ការ​​រញ្ជួយ​ដី​នៅ​អាស៊ីអាគ្នេយ៍

ព័ត៌មានជាតិ១៨ ម៉ោង មុន

សពអ្នកឧកញ៉ា ហ៊ុន សាន នឹងត្រូវដង្ហែទៅបញ្ចុះនៅវត្តច័ន្ទបុរីវង្ស ព្រឹកថ្ងៃទី២ ខែមេសា

ព័ត៌មានជាតិ១៦ ម៉ោង មុន

ព័ត៌មានលម្អិតជុំវិញការបង្រ្កាបក្រុមឆក់ប្លន់នៅខេត្តកណ្ដាល ខណៈជនសង្ស័យម្នាក់ជាមុខសញ្ញាចាស់ កំពុងរត់គេចខ្លួន

ព័ត៌មានជាតិ១៧ ម៉ោង មុន

ករណីនៅផ្លូវល្បឿនលឿន សមត្ថកិច្ច ថា ផ្ដើមពីករណីឆក់ តែជនសង្ស័យម្នាក់ដើម្បីគេចខ្លួន ក៏ភ្ជង់យកឡានពលរដ្ឋទៅ

Sokha Hotels

ព័ត៌មានពេញនិយម