Connect with us

ព័ត៌មានអន្ដរជាតិ

ជប៉ុន បើកខ្សែទូរស័ព្ទបន្ទាន់ភ្ជាប់ជាមួយប្រទេសអាស៊ាន

បានផុស

នៅ

ជប៉ុន​បានប្រកាស​បើក​ខ្សែ​ទូរស័ព្ទ​ទាន់ហេតុការណ៍ផ្នែកការពារជាតិ ​ភ្ជាប់​ជាមួយ​សមាជិក​នៃ​សមាគម​ប្រជាជាតិ​អាស៊ីអាគ្នេយ៍ ឬហៅកាត់ថា ​អាស៊ាន ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

រដ្ឋមន្ត្រីក្រសួងការពារជាតិជប៉ុន លោក Ino Toshiro បានប្រកាសពីការតភ្ជាប់ខ្សែទូរស័ព្ទបន្ទាន់នេះ នៅក្នុងកិច្ចប្រជុំថ្នាក់អនុរដ្ឋមន្ត្រីជាមួយសមភាគីអាស៊ាន និងជាកិច្ចប្រជុំទល់មុខគ្នាជាលើកដំបូងក្នុងរយៈពេល ៤ ឆ្នាំកន្លងមកនេះ ។

លោក Ino បាននិយាយថា ជប៉ុនចង់ជំរុញកិច្ចសហប្រតិបត្តិការលើវិស័យការពារជាតិជាមួយប្រជាជាតិអាស៊ាន ជាពិសេសវិធានការនេះ នឹងជួយសម្រួលដល់ទំនាក់ទំនងរវាងប្រទេសជប៉ុន និងសមាជិកអាស៊ានផងដែរ ។

ទន្ទឹមនោះ ក្រសួងការពារជាតិជប៉ុនក៏បាននិយាយដែរថា ជប៉ុននឹងប្រើប្រាស់បណ្តាញទូរស័ព្ទទាន់ហេតុការណ៍ដើម្បីពង្រឹងទំនាក់ទំនងជាមួយបណ្តាប្រទេសអាស៊ាន នៅពេលដែលប្រទេសចិនបង្កើនឥទ្ធិពលរបស់ខ្លួននៅក្នុងតំបន់ ។

គួរបញ្ជាក់ថា ជប៉ុន​ជា​ប្រទេស​មិន​មែន​​សមាជិក​អាស៊ាន​ដំបូង​គេ ​ដែល​បាន​បើក​ដំណើរការបណ្ដាញ​ទូរស័ព្ទ​បន្ទាន់​ជាមួយ​ក្រុមប្រទេសដែល​សមាជិក​ទាំង ១០ នេះ ៕

ប្រែសម្រួលដោយ ៖ ជីវ័ន្ត

ប្រភព ៖ NHK

ចុចអាន ៖ មកដឹងតម្លៃអគ្គិសនីក្នុងមួយគីឡូវ៉ាត់នៅ ថៃ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៤ ម៉ោង មុន

លោក ហេង សួរ ប្រគល់កុំព្យូទ័រជាអំណោយសម្តេចបវរធិបតី ១៣៩គ្រឿង ជូនមន្ទីរ អង្គភាព គ្រឹះស្ថានអប់រំ

ព័ត៌មានជាតិ៥ ម៉ោង មុន

សម្ដេចតេជោ ស្ដាយដែលអ្នកសារព័ត៌មានចាត់ទុកថាថៃជោគជ័យលើការបង្ក្រាបបទល្មើសឆបោកតាមអនឡាញ តែថាកម្ពុជាបរាជ័យ

ព័ត៌មានជាតិ៥ ម៉ោង មុន

បណ្ឌិត សូ ណារ៉ូ ៖ ពលរដ្ឋ​កុំធ្វើតាមទណ្ឌិត សម រង្ស៊ី ព្រោះជាការ​ញុះញង់​ផ្តួល​រំលំ​រដ្ឋាភិបាល​ និង​​ជា​បទល្មើស​ព្រហ្មទណ្ឌ​កម្រិតធ្ងន់

ព័ត៌មានជាតិ៥ ម៉ោង មុន

បុណ្យកោងកាងសន្តិភាពឆ្នាំនេះ÷ កូនកោងកាង៥ពាន់ដើម ត្រូវបានដាំនៅក្នុងសហគមន៍កោះកាពិ ខេត្តកោះកុង

ព័ត៌មានជាតិ៦ ម៉ោង មុន

លោកស្រី ដោ សម្ផស្ស៖ សមាគម​កាយឫទ្ធិនារី ត្រូវ​យក​ចំណេះ​ដឹង​ទៅ​ផ្សព្វផ្សាយ​ ក្នុង​សហគមន៍​ ដើម្បី​ទីក្រុង​យើង​មានបរិស្ថាន​ល្អ​

Sokha Hotels

ព័ត៌មានពេញនិយម