Connect with us

ព័ត៌មានអន្ដរជាតិ

ស្រ្តីម្នាក់ទៅឆ្លុះអេកូកូន បែរជាឃើញមុខ Donald Trump

បានផុស

នៅ

ស្ត្រីជាម្តាយម្នាក់បានអះអាងថា​ នាងបានឃើញមុខរបស់លោក Donald Trump សម្លឹងមើលនាងនៅក្នុងរូបភាពអេកូកូនរបស់នាង។

ដំបូង អ្នកនាង Leanne Harris បានគិតថា រូបភាពអេកូ២០សប្តាហ៍នៃកូនរបស់នាងមើលទៅហាក់ដូចជា ស្វាគ្រោង។ ប៉ុន្តែស្ត្រីម្នាក់ទៀតបានចង្អុលបង្ហាញថា វាមើលទៅដូចជារូបប្រធានាធិបតីអាមេរិកដែលជិតផុតអាណត្តិ។

Leanne អាយុ៣៥ឆ្នាំមកពីទីក្រុង Newcastle មានការភ្ញាក់ផ្អើលយ៉ាងខ្លាំងនៅពេល គេបញ្ជាក់ដល់នាងថា រូបនេះមានភាពស្រដៀងទៅនឹងមេដឹកនាំគណបក្សសាធារណរដ្ឋ។

ស្ត្រីជាម្តាយបាននិយាយថា “ខ្ញុំគិតថា វាមើលទៅដូចជាសត្វស្វាប៉ុន្តែពេលខ្ញុំមើលកាន់តែច្បាស់ វាមើលទៅដូចជាលោក Trump”។

នាងបានបង្ហោះរូបនេះចូលទៅក្នុង Group មាតាបិតា ដែលក្រុមនេះ មានម្តាយដទៃទៀតកំពុងចែករំលែករឿងចម្លែកៗដែលពួកគេជួបប្រទះឃើញនៅក្នុងរូបភាពអេកូកូន។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ម្តាយផ្សេងទៀតបានចែករំលែករូបភាពអេកូផ្ទាល់ខ្លួនរបស់ពួកគេ ហើយបង្ហាញថា អ្នកខ្លះឃើញមុខគួរឲ្យខ្លាចដូចជាឆ្កែចចកនិងសូម្បីតែ សាច់ញាតិដែលបានចែកឋានទៅ។

គួរបញ្ជាក់ថា លោក Trump នឹងឈប់ធ្វើជាប្រធានាធិបតីអាមេរិកនៅថ្ងៃទី២០ខែមករា ពេលដែលប្រធានាធិបតីជាប់ឆ្នោតលោក Joe Biden ចូលកាន់តំណែង៕

ប្រែសម្រួលដោយ៖ Vann Vann

ប្រភព៖ Daily Star

ចុចអាន៖ តើ Donald Trump​ នឹងធ្វើអ្វីក្រោយចាកចេញពីសេតវិមាន?

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ២ ម៉ោង មុន

ក្រសួងការងារ និងGIZ ចុះអនុស្សរណៈលើការអនុវត្តគម្រោងបណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈ អាស៊ាន ស្វីស

សេចក្ដីជូនដំណឹង៣ ម៉ោង មុន

គុណភាព​ល្អឥតខ្ចោះ​! ខុន​ដូ​ប្រណិត​រំដួល​ស៊ី​ធី​លំដាប់​ខ្ពស់​ដំបូង​នៅ​ភ្នំពេញ​ត្រូវបាន​ប្រគល់ជូន​ជា​ផ្លូវការ​

សេចក្ដីជូនដំណឹង៣ ម៉ោង មុន

សេចក្ដីជូនដំណឹងស្ដីពីការអញ្ជើញចូលរួមដេញថ្លៃគម្រោងទិញឧបករណ៍បញ្ជូនស៊ីញ៉ាល់ប្រចាំឆ្នាំ២០២៤

ព័ត៌មានជាតិ៣ ម៉ោង មុន

សារមន្ទីរព្រះស្រីឦសានវរ្ម័ន ចាប់ដៃគ្នាជាមួយសមាគមធនាគារនៅកម្ពុជា ដើម្បីលើកកម្ពស់ចំណេះដឹងហិរញ្ញវត្ថុយុវជន

ព័ត៌មានអន្ដរជាតិ៣ ម៉ោង មុន

Breaking News! ប្រធានាធិបតី វៀតណាម ប្រកាសលាលែងពីតំណែង

កីឡា៦ ថ្ងៃ មុន

ឈ្នះខ្សែក្រវាត់ថ្ងៃជាមួយ​ ឈឿង ល្វៃ កីឡាករ Erdene ក៏មានរថយន្តទទួល

ព័ត៌មានជាតិ៤ ថ្ងៃ មុន

ម្ចាស់សំណង់របងថ្មនៅរមណីយដ្ឋានឆ្នេរនេសាទ នៅ​តែរឹងទទឹងមិនព្រមវាយកម្ទេចរបងចេញ

សន្តិសុខសង្គម៧ ថ្ងៃ មុន

ដកហូតមុខតំណែង មេបញ្ជាការរងស្រុកស្វាយជ្រុំ​៣នាក់ ពាក់ព័ន្ធករណីទារប្រាក់ពីអ្នកប្រើប្រាស់គ្រឿងញៀនជាង១ពាន់ដុល្លារ

ព័ត៌មានជាតិ៥ ថ្ងៃ មុន

ដើម្បីកុំឱ្យភោជនីយដ្ឋានដួលរលំបះជើងទាន់ សម្ដេចធិបតី បញ្ជាឱ្យកែម៉ោងពិនិត្យជាតិអាល់កុល

ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ មុន

អ្នកវិទ្យាសាស្ត្រស្កុតឡែនរកឃើញហ្វូស៊ីលចម្លែករូបរាងដូចសត្វនាគចិនអាយុកាល ២៤០ លានឆ្នាំ

Sokha Hotels

ព័ត៌មានពេញនិយម