ព័ត៌មានអន្ដរជាតិ
តើ យន្តហោះគ្មានមនុស្សបើក MQ-9 Reaper របស់អាមេរិក ដែលធ្លាក់នៅសមុទ្រខ្មៅ មានតម្លៃប៉ុន្មាន?
យន្តហោះគ្មានមនុស្សបើក MQ-9 Reaper របស់កងទ័ពអាកាសអាមេរិក ដែលបានធ្លាក់កាលពីថ្ងៃអង្គារ ទី១៤ ខែមីនា លើសមុទ្រខ្មៅ បន្ទាប់ពីការស្ទាក់ចាប់ដោយយន្តហោះរុស្ស៊ីចំនួន ២ គ្រឿងនោះ មានតម្លៃ ៣២ លានដុល្លារអាមេរិក ។

MQ-9 Reaper គឺជាប្រភេទយន្តហោះគ្មានមនុស្សបើក ដែលបញ្ជាពីចម្ងាយដោយមនុស្ស ២ នាក់ ។ យន្តហោះនេះអាចហោះបាននៅរយៈចម្ងាយ ១,៨៥០ គីឡូម៉ែត្រ ជាមួយល្បឿនអតិបរមា ៤៨២ គីឡូម៉ែត្រក្នុងមួយម៉ោង ។
វាមានបណ្តោយ ១០.៩៧ ម៉ែត្រ ជាមួយប្រវែងស្លាប ២០.១១ ម៉ែត្រ ។ អ្វីដែលកាន់តែពិសេសនោះគឺ MQ-9 Reaper អាចបំពាក់បានជាមួយនូវមីស៊ីល AGM-114 Hellfire, គ្រាប់បែកនាំផ្លូវ GBU-12 Paveway II, GBU-38, GBU-49 Enhanced Paveway II, និង GBU-54 ។
ទីបញ្ជាការ EUCOM បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា មុនពេលកើតហេតុ ទីភ្នាក់ងារចារកម្ម ឃ្លាំមើល និងឈ្លបយកការណ៍ ក៏កំពុងនៅក្នុងដែនអាកាសអន្តរជាតិផងដែរ ជាពិសេសនៅពេលយន្តហោះ ហោះជិតគ្នា ។

យន្តហោះចម្បាំង Su-27 បានវាយប្រហារស្លាបចក្ររបស់យន្តហោះគ្មានមនុស្សបើក MQ-9 ដូច្នេះហើយ ប្រតិបត្តិករបានសម្រេចចិត្តបញ្ជាយន្តហោះឲ្យធ្លាក់ចូលទៅក្នុងសមុទ្រ ។
យោធាអាមេរិក ត្អូញត្អែរថា “ជាច្រើនដងមុនការប៉ះទង្គិចគ្នា យន្តហោះ Su-27 បានចាក់សាំង ហើយហោះពីមុខ MQ-9 ក្នុងលក្ខណៈដែលមិនប្រុងប្រយ័ត្ន ខណៈយោធាអាមេរិក ថែមទាំងចោទប្រកាន់ រុស្ស៊ីទៀតថា “ខ្វះសមត្ថភាព” ផងដែរ ៕

ប្រែសម្រួល៖ Vann Vann
ប្រភព៖ Daily Mail
ចុចអាន៖ មេទ័ពអាមេរិក ព្រមានថា ការប៉ះទង្គិចដោយចៃដន្យជាមួយយន្តហោះរុស្ស៊ី ឬចិន អាចនាំឲ្យមានជម្លោះទ្រង់ទ្រាយធំ

-
សន្តិសុខសង្គម២០ ម៉ោង ago
Breaking News៖ អគ្គិភ័យកំពុងឆេះក្លឹបមួយកន្លែងនៅជិតវត្តឬស្សីសាញ់(មានវីដេអូ)
-
ព័ត៌មានជាតិ១៩ ម៉ោង ago
ព័ត៌មានបន្ថែម៖ មានមនុស្ស៣នាក់រងរបួសក្នុងហេតុការណ៍ឆេះក្លឹប
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ការស្លាប់របស់ពិធីការនី កូរ៉េ ដោយសារតែទ្រាំទ្រសម្ពាធ និងការធ្វើបាបពីមិត្តរួមការងារលែងបាន
-
ព័ត៌មានជាតិ៧ ថ្ងៃ ago
ជនជាតិខ្មែរជិត២ពាន់នាក់ស្ថិតក្នុងបញ្ជីអ្នកត្រូវបណ្ដេញចេញពីអាមេរិក
-
សន្តិសុខសង្គម៥ ថ្ងៃ ago
Update! ដុំដែក៣ដុំដែលធ្លាក់បុកទម្លុះប្លង់សេផ្ទះប្រជាពលរដ្ឋ គឺកើតចេញពីផ្ទុះម៉ូទ័រស្តុកប្រេងរបស់ឧកញ៉ាម្នាក់
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
សម្ដេចតេជោ ស្នើឱ្យតុលាការចាត់ការលើសំណុំរឿង Mr Seth អ្នករៀបចំធ្វើបាតុកម្ម ១៨ សីហា ក្រោយបុគ្គលនេះក្បត់សន្យា
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
Breaking News! រត់ជាន់គ្នាក្នុងពិធីបុណ្យសាសនាហិណ្ឌូ ដែលមានមនុស្សចូលរួម ១០០លាននាក់ នៅឥណ្ឌា
-
ជីវិតកម្សាន្ដ៥ ថ្ងៃ ago
បានឱកាសចូលសម្តែងជាថ្មី តាចេក ស៊ូកើយអង្រឹងនៅចេតីយ៍រង់ចាំថតរឿងខ្មោច