ព័ត៌មានអន្ដរជាតិ
កម្ពុជារំពឹងថា ផ្លូវរថភ្លើង ចិន-ឡាវ នឹងជួយជំរុញទេសចរកម្ពុជា
រដ្ឋមន្ត្រីក្រសួងទេសចរណ៍កម្ពុជា លោក ថោង ខុន បាននិយាយថា កម្ពុជារំពឹងថាផ្លូវរថភ្លើង ចិន-ឡាវ នឹងជួយនាំភ្ញៀវទេសចរបរទេសមកកាន់ប្រទេសកម្ពុជាកាន់តែច្រើននាពេលអនាគត។

ផ្លូវរថភ្លើងល្បឿនលឿនដែលតភ្ជាប់ពីទីក្រុងគុនមីងខេត្តយូណានប្រទេសចិន ជាមួយទីក្រុងវៀងច័ន្ទប្រទេសឡាវ បានបើកឱ្យដំណើរការប្រើប្រាស់ជាផ្លូវការចាប់តាំងពីខែធ្នូ ឆ្នាំ២០២១។
លោក ថោង ខុន ដែលបច្ចុប្បន្នកំពុងបំពេញទស្សនកិច្ចរយៈពេល ៤ថ្ងៃនៅប្រទេសឡាវបាននិយាយថា លោកបានធ្វើដំណើរតាមផ្លូវរថភ្លើងល្បឿនលឿន ចិន-ឡាវ ជាលើកដំបូងពីទីក្រុងវៀងច័ន្ទទៅទីក្រុងហ្លួងព្រះបាង។

លោក ថោង ខុន និយាយថា៖ “ការធ្វើដំណើរដោយរថភ្លើងល្បឿនលឿនគឺមានសុវត្ថិភាព ហើយតម្លៃសំបុត្រក៏ថោកផងដែរ។ អ្នកដំណើរជនជាតិឡាវ និងជនជាតិថៃជាច្រើនធ្វើដំណើរដោយរថភ្លើងនេះទៅកាន់ប្រទេសចិន ហើយអ្នកធ្វើដំណើរចិនជាច្រើនក៏ធ្វើដំណើរមកកាន់ប្រទេសឡាវ និងប្រទេសថៃដោយរថភ្លើងនេះដូចគ្នាដែរ។ នេះជាអ្វីដែលធ្វើឱ្យលោកមានក្តីរំពឹងថា ផ្លូវរថភ្លើងនេះនឹងជួយនាំភ្ញៀវទេសចរមកកាន់កម្ពុជាកាន់តែច្រើននាពេលអនាគត។ ឆ្នាំនេះយើងសង្ឃឹមថានឹងទាក់ទាញភ្ញៀវទេសចរចិនរវាងពី ៨០ម៉ឺន ទៅ ១លាននាក់”។
ប្រភពព័ត៌មានបានបន្តថា វិស័យទេសចរណ៍គឺជាសសរស្តម្ភមួយក្នុងចំណោមសសរស្តម្ភទាំង៤ ដែលជួយដល់សេដ្ឋកិច្ចកម្ពុជា។ ប្រទេសកម្ពុជា មានបេតិកភណ្ឌពិភពលោកចំនួន ៣កន្លែង គឺប្រសាទអង្គរវត្តស្ថិតនៅខេត្តសៀមរាប ប្រាសាទព្រះវិហារ ស្ថិតនៅខេត្តព្រះវិហារ និងរមណីយដ្ឋានប្រាសាទសំបូរព្រៃគុក ស្ថិតនៅខេត្តកំពង់ធំ។ ក្រៅពីនេះប្រទេសកម្ពុជាក៏នៅមានឆ្នេរសមុទ្រដ៏គួរឱ្យទាញដល់ភ្ញៀវទេសចរផងដែរ ដែលលាតសន្ធឹងប្រវែង ៤៥០គីឡូម៉ែត្រ គ្របដណ្តប់ខេត្តចំនួន៤ នៅភាគនិរតីរួមមា៖ ខេត្តព្រះសីហនុ ខេត្តកំពត ខេត្តកែប និងខេត្តកោះកុង៕
ប្រែសម្រួល៖ គង់ សំអាន
ប្រភព៖ Mgronline
ចុចអាន៖ ជប៉ុន បើកខ្សែទូរស័ព្ទបន្ទាន់ភ្ជាប់ជាមួយប្រទេសអាស៊ាន
ចុចអាន៖ អស្ចារ្យ! អង្គរវត្ត ជាប់លេខ១លើលោក ជាកន្លែងមើលថ្ងៃរះ ល្អដាច់គេ (មានវីដេអូ)

-
សន្តិសុខសង្គម១៧ ម៉ោង ago
អ្នកកាសែតម្នាក់ត្រូវឃាត់ខ្លួនក្រោយដោះមីនតោនដឹកយកទៅឱ្យប៉ូលិស
-
សន្តិសុខសង្គម៣ ថ្ងៃ ago
Breaking News៖ អគ្គិភ័យកំពុងឆេះក្លឹបមួយកន្លែងនៅជិតវត្តឬស្សីសាញ់(មានវីដេអូ)
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
ព័ត៌មានបន្ថែម៖ មានមនុស្ស៣នាក់រងរបួសក្នុងហេតុការណ៍ឆេះក្លឹប
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
ការស្លាប់របស់ពិធីការនី កូរ៉េ ដោយសារតែទ្រាំទ្រសម្ពាធ និងការធ្វើបាបពីមិត្តរួមការងារលែងបាន
-
សន្តិសុខសង្គម១ សប្តាហ៍ ago
Update! ដុំដែក៣ដុំដែលធ្លាក់បុកទម្លុះប្លង់សេផ្ទះប្រជាពលរដ្ឋ គឺកើតចេញពីផ្ទុះម៉ូទ័រស្តុកប្រេងរបស់ឧកញ៉ាម្នាក់
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
សម្ដេចតេជោ ស្នើឱ្យតុលាការចាត់ការលើសំណុំរឿង Mr Seth អ្នករៀបចំធ្វើបាតុកម្ម ១៨ សីហា ក្រោយបុគ្គលនេះក្បត់សន្យា
-
ជីវិតកម្សាន្ដ៧ ថ្ងៃ ago
បានឱកាសចូលសម្តែងជាថ្មី តាចេក ស៊ូកើយអង្រឹងនៅចេតីយ៍រង់ចាំថតរឿងខ្មោច
-
បច្ចេកវិទ្យា៧ ថ្ងៃ ago
ធ្វើម៉េច ទើបធ្វើឱ្យទូរស័ព្ទដៃ នៅតែកាន់ថ្មបានល្អ ទោះប្រើយូរក៏ដោយ?