Connect with us

ព័ត៌មានអន្ដរជាតិ

រុស្ស៊ី៖ ឧប្បត្តិហេតុយន្តហោះគ្មានមនុស្សបើក បញ្ជាក់ពីការចូលរួមរបស់អាមេរិក នៅក្នុងជម្លោះអ៊ុយក្រែន (មានវីដេអូ)

បានផុស

នៅ

លេខាធិការក្រុមប្រឹក្សាសន្តិសុខរុស្ស៊ីលោក Nikolai Patrushev បានប្រកាសថា ទីក្រុងមូស្គូនឹងព្យាយាមស្រង់បំណែកយន្តហោះគ្មានមនុស្សបើក MQ-9 Reaper របស់អាមេរិក ដែលធ្លាក់ចូលទៅក្នុងសមុទ្រខ្មៅកាលពីថ្ងៃអង្គារទី១៤ខែមីនា។

លោក Nikolai Patrushev
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ថ្លែងលើទូរទស្សន៍សហព័ន្ធរុស្ស៊ី Rossiya 1 កាលពីថ្ងៃពុធ មន្ត្រីរូបនេះបានទទួលស្គាល់ថា លោកមិនដឹងថាតើរុស្ស៊ីអាចធ្វើដំណើរទៅដល់កន្លែងធ្លាក់យន្តហោះគ្មានមនុស្សបើកបានឬក៏អត់នោះទេ ប៉ុន្តែសង្កត់ធ្ងន់ថា វាមានសារសំខាន់ណាស់ ក្នុងកិច្ចខិតខំប្រឹងប្រែងស្វែងរក និងសិក្សាពីបំណែកយន្តហោះនោះ។

លោក Patrushev ក៏បានអះអាងផងដែរថា “អាមេរិក នៅតែបន្តនិយាយថា ពួកគេមិនចូលរួមក្នុងអរិភាពនៅប្រទេសអ៊ុយក្រែនទេ ប៉ុន្តែឧប្បត្តិហេតុជាមួយយន្តហោះគ្មានមនុស្សបើកចុងក្រោយនេះគឺជា ការបញ្ជាក់មួយផ្សេងទៀតដែលថា សហរដ្ឋអាមេរិកគឺពាក់ព័ន្ធដោយផ្ទាល់នៅក្នុងជម្លោះយោធាដែលកំពុងបន្ត”។

សេចក្តីថ្លែងការណ៍របស់លេខាធិការនេះ ធ្វើឡើងបន្ទាប់ពីទីបញ្ជាការអឺរ៉ុបរបស់ទីក្រុងវ៉ាស៊ីនតោន (EUCOM) បានរាយការណ៍ថា យន្តហោះគ្មានមនុស្សបើក MQ-9 Reaper មួយគ្រឿងរបស់ខ្លួន បានធ្លាក់នៅសមុទ្រខ្មៅកាលពីព្រឹកថ្ងៃអង្គារ ដោយសារតែសកម្មភាពគ្មានសុវត្ថិភាព និងគ្មានវិជ្ជាជីវៈ របស់យន្តហោះចម្បាំងរុស្ស៊ី Su-27 ចំនួនពីរគ្រឿង។

មន្ទីរបញ្ចកោណបានទទូចថា យន្តហោះស្ទាក់ចាប់រុស្ស៊ីមួយគ្រឿង បានវាយប្រហារស្លាបយន្តហោះគ្មានមនុស្សបើក ខណៈពេលដែលខ្លួនកំពុងបំពេញបេសកកម្មឈ្លបយកការណ៍នៅក្នុងដែនអាកាសអន្តរជាតិ៕

សូមទស្សនាវីដេអូ៖

ប្រែសម្រួល៖ Vann Vann

ប្រភព៖ RT

ចុចអាន៖ តើ យន្តហោះគ្មានមនុស្សបើក MQ-9 Reaper របស់អាមេរិក ដែលធ្លាក់នៅសមុទ្រខ្មៅ មានតម្លៃប៉ុន្មាន?

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៣ នាទីutes មុន

អ្នកនាំពាក្យ ៖ សមាជិក ប.ស.ស និងគ្រូពេទ្យ មិនត្រូវសមគំនិតគ្នា កេងផលប្រយោជន៍ពី ប.ស.ស ចៀសវាងប្រឈមនឹងផ្លូវច្បាប់

ព័ត៌មានអន្ដរជាតិ៤ នាទីutes មុន

ព្រឹលធ្លាក់ខ្លាំងបំផុតមិនធ្លាប់មាននៅតែវាយប្រហារ ខេត្ត Hokkaido ប្រទេសជប៉ុន

ព័ត៌មានអន្ដរជាតិ២១ នាទីutes មុន

ដូណាល់ ត្រាំ ចង់ជួប គីម ជុងអ៊ុន ម្តងទៀត

ព័ត៌មានជាតិ២៧ នាទីutes មុន

ប្រែក្លាយពលរដ្ឋទៅជាពលរដ្ឋឌីជីថល រដ្ឋាភិបាល​ដាក់​​ផែនការ​យុទ្ធសាស្រ្ត​បែប​ណា​ខ្លះ?

ព័ត៌មានជាតិ៤១ នាទីutes មុន

កម្ពុជា កំពុងមានតម្រូវការកម្លាំងពលកម្មក្នុងស្រុក ជាង ៦ ម៉ឺនកន្លែង បម្រើវិស័យឧស្សាហកម្ម សេវាកម្ម និង កសិកម្ម

Sokha Hotels

ព័ត៌មានពេញនិយម