ព័ត៌មានអន្ដរជាតិ
ចិន បញ្ជូនកងទ័ពជាង ២០០ នាក់ ចូលរួមសមយុទ្ធ “នាគមាស ២០២៣” នៅ កម្ពុជា (មានវីដេអូ)
ប្រទេសចិនបានបញ្ជូនទាហានជាង ២០០ នាក់មកពីអង្គភាពគាំទ្រកងទ័ពជើងគោក ជើងទឹក និងកងកម្លាំងដឹកជញ្ជូន ក្រោមបញ្ជាការដ្ឋានភូមិភាគខាងត្បូង ដើម្បីចូលរួមក្នុងលំហាត់សមយុទ្ធយោធារួមគ្នាដែលមានឈ្មោះថា “នាគមាស ២០២៣” នៅក្នុងព្រះរាជាណាចក្រកម្ពុជា ។

លំហាត់សមយុទ្ធយោធារួមគ្នានេះនឹងប្រព្រឹត្តទៅចាប់ពីថ្ងៃទី២០ ខែមីនា ដល់ថ្ងៃទី៨ ខែមេសា នៅឯមូលដ្ឋានហ្វឹកហ្វឺនក្នុងប្រទេសកម្ពុជា ខណៈទាហាន រួមទាំងបរិក្ខារធុនធ្ងន់ និងសម្ភារៈពាក់ព័ន្ធផ្សេងទៀត បានចាកចេញពីកំពង់ផែយោធាក្នុងទីក្រុង Zhanjiang ខេត្ត Guangdong ប្រទេសចិន កាលពីថ្ងៃទី១០ ខែមីនា ហើយនឹងមកដល់កំពង់ផែស្វយ័តក្រុងព្រះសីហនុ រួចផ្លាស់ទៅមូលដ្ឋានហ្វឹកហ្វឺន មុនថ្ងៃទី២០ ខែមីនា ។
សមយុទ្ធយោធារួមគ្នានេះ ត្រូវបានគេរំពឹងថា នឹងពង្រឹងភាពជាដៃគូសហប្រតិបត្តិការយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយ ចិន-កម្ពុជា ការជឿទុកចិត្តគ្នាទៅវិញទៅមកផ្នែកនយោបាយ និងការផ្លាស់ប្តូរយុទ្ធសាស្ត្ររវាងកងកម្លាំងប្រដាប់អាវុធទាំងពីរផងដែរ ។

ទន្ទឹមនោះ សមយុទ្ធ “នាគមាស ២០២៣” នេះក៏នឹងពង្រឹងសមត្ថភាពរបស់កងកម្លាំងប្រដាប់អាវុធ ចិន-កម្ពុជា ក្នុងការរួមគ្នាប្រយុទ្ធប្រឆាំងនឹងអំពើភេរវកម្ម និងការងារផ្តល់ជំនួយមនុស្សធម៌ជាដើម ។
គួរបញ្ជាក់ថា សម្រាប់លំហាត់សមយុទ្ធ “នាគមាស ២០២៣” នេះគឺជាលើកទី ៥ ហើយដែលកងទ័ព កម្ពុជា-ចិន ធ្វើរួមគ្នានៅលើទឹកដីនៃព្រះរាជាណាចក្រកម្ពុជា ដោយកាលពីលើកទី១ ធ្វើឡើងនៅឆ្នាំ ២០១៦ លើកទី២ នៅឆ្នាំ២០១៨ លើកទី៣ នៅឆ្នាំ ២០១៩ និងលើកទី៤ នៅឆ្នាំ២០២០ ៕

សូមទស្សនាវីដេអូ!
ប្រែសម្រួលដោយ ៖ ជីវ័ន្ត
ប្រភព ៖ CCTV
ចុចអាន ៖ មកដឹងប្រទេសកំពូលទាំង ១០ មាននាវាមុជទឹក ខណៈ ចិន នៅលើ អាមេរិក

-
សេចក្ដីជូនដំណឹង១ សប្តាហ៍ ago
រៃហ្គេត ហ្គ្រេមម័រ ស្គូល ភ្នំពេញ ដើមកំណើត៣៥០ឆ្នាំ ពីចក្រភពអង់គ្លេស
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
រថយន្តដឹកសិស្សចុះកម្មសិក្សានៅថៃ ក្រឡាប់ពេលចុះភ្នំ ស្លាប់១៧នាក់ របួសជាង៤០នាក់
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
ចិន រកឃើញមេរោគស៊ីសួតថ្មី បង្កក្តីបារម្ភផ្ទុះជំងឺរាតត្បាត ដូច កូវីដ-១៩
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
កូនប្រុសអភិបាលខណ្ឌ៧មករា ស្លាប់ទាំងវ័យក្មេង ដោយសារគាំងបេះដូង
-
សន្តិសុខសង្គម៥ ថ្ងៃ ago
បង្ក្រាបហាងផឹកស៊ីបង្កប់សេវាកម្មផ្លូវភេទមួយកន្លែងក្នុងមូលដ្ឋានខណ្ឌសែនសុខ ឃាត់ខ្លួននារីជាង២០នាក់
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ហ្សេលេនស្គី ផ្តាំទៅ ត្រាំ ថា អ៊ុយក្រែន មិនសងអាមេរិក ដាច់ខាត
-
សន្តិសុខសង្គម១ ថ្ងៃ ago
Update៖ អគ្គិភ័យឆេះនៅជិតស្ពានជ្រោយចង្វារ មានទារកពីរនាក់បាត់បង់ជីវិត
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
ឯកឧត្តម ឌី វិជ្ជា ប្រាប់ទៅលោក សម រង្ស៊ី ថា ល្មមៗបានហើយ កម្ពុជា មានច្បាប់ត្រឹមត្រូវ មិនមែនធ្វើអ្វីស្រេចលើការនឹកឃើញទេ