Connect with us

ព័ត៌មានអន្ដរជាតិ

អង្គការ OPEC+ នឹងនៅតែកាត់បន្ថយការផលិតប្រេងដដែល

បានផុស

នៅ

រដ្ឋមន្ត្រីថាមពលអារ៉ាប៊ីសាអូឌីតព្រះអង្គម្ចាស់ Abdulaziz bin Salman លើកឡើងថា ការកាត់បន្ថយផលិតកម្មប្រេងដែលបានយល់ព្រមដោយអង្គការ OPEC+ ត្រូវបានរក្សានៅដដែល​ ដោយសារតែសេដ្ឋកិច្ចពិភពលោក​នៅតែប្រឈមភាពមិនច្បាស់លាស់ ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

កាលពីខែតុលា អារ៉ាប៊ីសាអូឌីត​ ដែលជាប្រទេសដឹកនាំផលិតប្រេង បានយល់ព្រមកាត់បន្ថយផលិតប្រេងចំនួន ២ លានបារ៉ែលក្នុងមួយថ្ងៃ ដើម្បីគាំទ្រដល់តម្លៃប្រេងឆៅ ។

ព្រះអង្គម្ចាស់ Bin Salman មានព្រះបន្ទូលថា ទ្រង់នៅតែមិនទាន់ប្រាកដច្បាស់ឡើយចំពោះស្ថានភាពកំណើនសេដ្ឋកិច្ចពិភពលោក ស្របពេលសេដ្ឋកិច្ចចិនក៏ទើបតែងើបឡើងវិញ ដូចនេះមិនដឹងថាត្រូវចំណាយពេលវេលាប៉ុន្មានទើបបានប្រសើរនោះឡើយ ជាពិសេសធនាគារកណ្តាល អាចនឹងបង្កើនកិច្ចខិតខំប្រឹងប្រែងដើម្បីទប់ស្កាត់អតិផរណា ហើយសកម្មភាពតែមួយគត់នោះ គឺរក្សាគោលដៅផលិតកម្មប្រេងដោយមិនផ្លាស់ប្តូរ ។

គួរបញ្ជាក់ថា កាលពីឆ្នាំមុន​ តម្លៃប្រេងឆៅ​​ឡើងដល់ ១៣០ ដុល្លារក្នុងមួយបារ៉ែល​ ដោយសារតែសង្គ្រាមលុកលុយរបស់រុស្ស៊ីលើអ៊ុយក្រែន ខណៈបច្ចុប្បន្ននេះ តម្លៃប្រេងមានការធ្លាក់ចុះនៅចន្លោះពី ៧២ ទៅ ៨៣ ដុល្លារក្នុងមួយបារ៉ែល ៕

ប្រែសម្រួល៖ នាង រតនៈ

ប្រភព ៖​ NHK

ចុចអាន ៖ អ្នកជំនាញ ៖ បើ អាមេរិក នៅតែបន្តដំឡើងអត្រាការប្រាក់ នោះធនាគារ​ជាច្រើនទៀតនឹងដួលរលំ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

សេដ្ឋកិច្ច៣៦ នាទី មុន

ធនាគារជាតិឱ្យស្ថានប័នផ្ដល់ប្រាក់កម្ចី ប្រគល់ ឯក​សារបញ្ចាំ ជូនអតិថជនវិញយ៉ាងយូរ ៧ ថ្ងៃ ក្រោយបង់ផ្ដាច់

ជីវិតកម្សាន្ដ៥៦ នាទី មុន

លោក យឿន ពិសី សន្យាចូលរួមជួយផ្សព្វផ្សាយ ដើម្បីរកជំនួយជួយទ្រទ្រង់មន្ទីរពេទ្យគន្ធបុប្ផា

ព័ត៌មានអន្ដរជាតិ១ ម៉ោង មុន

ភ្លៀងធ្លាក់ខ្លាំងមិនធ្លាប់មានក្នុងមួយសតវត្សរ៍នៅកូរ៉េខាងត្បូង ប្រែក្លាយទីក្រុងទៅជាទន្លេ

ជីវិតកម្សាន្ដ១ ម៉ោង មុន

សមាគមសិល្បករខ្មែរ ទទួលបានការបណ្តុះបណ្តាលពីឥទ្ធិពលដ៏អាក្រក់ នៃការប្រើប្រាស់គ្រឿងញៀន

កីឡា១ ម៉ោង មុន

ធឿន ធារ៉ា អាច​នឹងប៉ះ ឈឿង ល្វៃ ក្នុង​ព្រឹត្តិការណ៍​យុទ្ធគុន​ចម្រុះ​បុរាណ​ខ្មែរ​

Sokha Hotels

ព័ត៌មានពេញនិយម