ព័ត៌មានអន្ដរជាតិ
ធ្លាយសារធាតុគីមីនៅរោងចក្រ Coca-Cola ក្នុងរដ្ឋ Florida ជំរុញឲ្យជម្លៀសមនុស្ស
មន្ត្រីក្នុងតំបន់និយាយថា កម្មករនៅរោងចក្រ Coca-Cola ក្នុងរដ្ឋ Florida ត្រូវបានបង្ខំឲ្យជម្លៀសចេញ បន្ទាប់ពីមានការលេចធ្លាយសារធាតុគីមីដ៏ធំមួយ។ ការលេចធ្លាយនេះ ក៏បានជំរុញឲ្យប្រជាពលរដ្ឋក្នុងតំបន់ រត់រកកន្លែងមានសុវត្ថិភាពផងដែរ។

ធុងចំណុះ ២ម៉ឺនហ្គាឡុង ត្រូវបានគេរកឃើញថា លេចធ្លាយអាម៉ូញាក់ នៅឯរោងចក្រក្នុងទីក្រុង Auburndale នៅថ្ងៃព្រហស្បតិ៍ទី១៦ខែមីនា (ពេលវេលានៅអាមេរិក) ខណៈបុគ្គលិកទាំងអស់ ត្រូវបានជម្លៀសចេញពីរោងចក្រ។ នេះបើតាមការបញ្ជាក់ពីអ្នកនាំពាក្យទីក្រុង ប្រាប់ទៅសារព័ត៌មាន FOX។
ទោះបីជាយ៉ាងណាក៏ដោយ ក្រុមពន្លត់អគ្គិភ័យ បានគ្រប់គ្រងការលេចធ្លាយដោយជោគជ័យ ខណៈប្រតិបត្តិការសម្អាត បានបញ្ចប់នៅប្រហែលម៉ោង៣និង៣០នាទីរសៀល។

មិនមានរបាយការណ៍ណាមួយអំពីការរងរបួសធ្ងន់ធ្ងរដល់បុគ្គលិក ឬអ្នករស់នៅក្នុងតំបន់ទេ ថ្វីបើក្រោយមក ក្រុមហ៊ុន Coca-Cola បានចេញសេចក្តីថ្លែងការណ៍មួយដោយកត់សម្គាល់ថា “បុគ្គលិកផ្នែកអគ្គិសនីមួយចំនួនដែលធ្វើការនៅក្បែរនោះ រលាកភ្នែក និងបំពង់ក ក៏ដោយ”។
ប្រធានផ្នែកពន្លត់អគ្គិភ័យលោក David Cash ក៏និយាយផងដែរថា ប្រជាពលរដ្ឋមួយចំនួន បានទូរស័ព្ទត្អូញត្អែរអំពីក្លិនគីមី និង ការរមាស់ ដែលអាចបណ្តាលមកពីការធ្លាយនេះ។

លោក Cash និយាយថា ការលេចធ្លាយនេះគឺបណ្តាលមកពីបញ្ហាជាមួយបំពង់នៅលើកុងតឺន័រ២ម៉ឺនហ្គាឡុង។ ស្របពេលជាមួយគ្នានោះ ក្រុមហ៊ុន Coca-Cola ក៏បានសុំទោសដល់និយោជិត និងអ្នកក្នុងតំបន់ សម្រាប់បញ្ហាទាំងឡាយផងដែរ៕
ប្រែសម្រួល៖ Vann Vann
ប្រភព៖ RT

-
សន្តិសុខសង្គម២ ថ្ងៃ ago
អ្នកកាសែតម្នាក់ត្រូវឃាត់ខ្លួនក្រោយដោះមីនតោនដឹកយកទៅឱ្យប៉ូលិស
-
សន្តិសុខសង្គម៤ ថ្ងៃ ago
Breaking News៖ អគ្គិភ័យកំពុងឆេះក្លឹបមួយកន្លែងនៅជិតវត្តឬស្សីសាញ់(មានវីដេអូ)
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ ago
ធ្លាក់យន្តហោះនៅ អាឡាស្កា អ្នកជិះក្នុងនោះ ស្លាប់ទាំងអស់
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
ព័ត៌មានបន្ថែម៖ មានមនុស្ស៣នាក់រងរបួសក្នុងហេតុការណ៍ឆេះក្លឹប
-
ជីវិតកម្សាន្ដ២ ថ្ងៃ ago
អតីតស្វាមី រងការចោទ កេងប្រវ័ញ្ចការស្លាប់ Barbie ខណៈមិត្តស្រីទម្លាយថា លោកនិងម្ដាយគឺជាជនបង្ក
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ត្រាំ តម្រូវឲ្យអ៊ុយក្រែន យកធនធានរ៉ែកម្រមកដោះដូរ បើចង់បានជំនួយអាមេរិក តទៀត
-
សន្តិសុខសង្គម២ ថ្ងៃ ago
របួស១៤នាក់ ក្នុងហេតុការណ៍រថយន្តដឹកនិស្សិតកសិកម្មចុះកម្មសិក្សានៅមណ្ឌលគិរី ជួបគ្រោះថ្នាក់ចរាចរណ៍
-
ជីវិតកម្សាន្ដ៤ ថ្ងៃ ago
មិនដឹងមានវិបត្តិអ្វី! Justin Bieber ប្រែស្គមស្គាំង ដើរម្នាក់ឯង ដូចមនុស្សមានបញ្ហាផ្លូវចិត្ត