Connect with us

ព័ត៌មានអន្ដរជាតិ

ប៉ូឡូញ ក្លាយជាប្រទេសណាតូ ទី១ ដែលបញ្ជូនយន្តហោះចម្បាំងសម័យសូវៀត ទៅឲ្យ អ៊ុយក្រែន

បានផុស

នៅ

ប៉ូឡូញ នឹងបញ្ជូនយន្តហោះចម្បាំង Mig សម័យសូវៀតចំនួន៤គ្រឿងទៅឲ្យអ៊ុយក្រែន ដោយក្លាយជាប្រទេសដំបូងគេរបស់អង្គការណាតូ ដែលបានបញ្ជូនយន្តហោះ ចាប់តាំងពីរុស្ស៊ី បើកការវាយលុកកាលពីឆ្នាំមុន។

ប្រធានាធិបតីប៉ូឡូញ លោក Andrzej Duda
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ប្រធានាធិបតីប៉ូឡូញ លោក Andrzej Duda និយាយកាលពីថ្ងៃព្រហស្បតិ៍ទី១៦ខែមីនាថា យន្តហោះនឹងត្រូវបានបញ្ជូននៅក្នុងរយៈពេលប៉ុន្មានថ្ងៃខាងមុខ ខណៈការប្រគល់ផ្សេងទៀតនឹងធ្វើឡើងនាពេលអនាគត។

ស្របពេលជាមួយគ្នានោះដែរ អនុប្រធានសភាអ៊ុយក្រែន លោកស្រី Olena Kondratyuk និយាយថា លោកស្រីសង្ឃឹមថា ប្រទេសជាច្រើនទៀតនឹងធ្វើតាមប៉ូឡូញ។

ប្រទេសណាតូនានា កំពុងពិចារណាបញ្ជូនយន្តហោះសម័យសូវៀត ដែលអាកាសយានិកអ៊ុយក្រែន ត្រូវបានបណ្តុះបណ្តាលឲ្យចេះធ្វើប្រតិបត្តិការ។

កន្លងមក អ៊ុយក្រែន ក៏ធ្លាប់បានស្នើសុំប្រទេសលោកខាងលិច ឲ្យបញ្ជូនយន្តហោះចម្បាំងស៊េរីទំនើបៗដូចជា F-16 ផងដែរ។

គួរបញ្ជាក់ថា នៅពេលចាប់ផ្តើមការលុកលុយរបស់រុស្ស៊ី, អ៊ុយក្រែនត្រូវបានគេជឿថា មានយន្តហោះដែលមានសមត្ថភាពប្រយុទ្ធប្រហែល១២០គ្រឿង ដែលភាគច្រើនមានអាយុចាស់ Mig-29 និង Su-27៕

ប្រែសម្រួល៖ Vann Vann

ប្រភព៖ BBC

ចុចអាន៖ ៤សប្តាហ៍ទៀត អ៊ុយក្រែន បានយន្តហោះចម្បាំង MiG-29 ហើយ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
ព័ត៌មានជាតិ៤៤ នាទីutes មុន

កម្លាំងអាវុធហត្ថជាង២០០នាក់ បានត្រៀមសម្រាប់កិច្ចការពារសន្តិសុខក្នុងឱកាសចូលឆ្នាំថ្មី

ព័ត៌មានជាតិ១ ម៉ោង មុន

លោក សោម រតនា ដឹកនាំក្រុមការងារទំនាក់ទំនងសាធារណៈនៃព្រឹត្តិការណ៍អង្គរសង្ក្រាន្ត ក្រុងពាលីសុំសេចក្តីសុខ

ព័ត៌មានអន្ដរជាតិ១ ម៉ោង មុន

ថៃ៖ ព្រលានយន្តហោះដុនមឿង រំពឹងទទួលភ្ញៀវ ១០០ ០០០ នាក់/ថ្ងៃ អំឡុងសង្រ្កាន្ត

ព័ត៌មានជាតិ២ ម៉ោង មុន

ជនជាតិដើមភាគតិចខេត្តមណ្ឌលគិរី ប្រារព្ធពិធីរំឭកខួបវប្បធម៌ និងបុណ្យចូលឆ្នាំថ្មីប្រពៃណីរបស់ខ្លួន

ព័ត៌មានអន្ដរជាតិ២ ម៉ោង មុន

ត្រាំ​ ដកស្មាតហ្វូន កុំព្យូព័រ គ្រឿងអេឡិចត្រូនិកផ្សេងទៀត ពីបញ្ជីពន្ធបដិការ

ព័ត៌មានជាតិ២ ម៉ោង មុន

លោក ជួន កក្កដា៖ ចាស់បុរាណដែលយករឿងសិរីបីប្រការ មកជាឧទាហរណ៍ពេលចូលឆ្នាំខ្មែរ គឺជាអ្នកប្រាជ្ញ មានគំនិតខ្ពស់

ព័ត៌មានអន្ដរជាតិ២ ម៉ោង មុន

ត្រាំ​ ដកស្មាតហ្វូន កុំព្យូព័រ គ្រឿងអេឡិចត្រូនិកផ្សេងទៀត ពីបញ្ជីពន្ធបដិការ

ព័ត៌មានជាតិ១៨ ម៉ោង មុន

ឪពុកក្មេក ម្ដាយក្មេកសម្ដេចធិបតី ទស្សនាកម្សាន្តសិល្បៈនៅផ្លូវថ្មេីរជេីង(Walk Street)

ជីវិតកម្សាន្ដ៨ ម៉ោង មុន

ឧកញ៉ា ព្រាប សុវត្ថិ ថែមចំណងដៃចម្រៀងចូលឆ្នាំ ២បទ រន្ថើនអារម្មណ៍អ្នកញាប់ញ័ររាំកម្សាន្ត

ព័ត៌មានអន្ដរជាតិ២៤ ម៉ោង មុន

[​អត្ថបទ​វិភាគ] ការបោះឆ្នោតរបស់មីយ៉ាន់ម៉ា ​គឺ​ជាច្រកចេញ​របបសឹកយោធាដើម្បីត្រួសត្រាយផ្លូវបង្កើតរដ្ឋាភិបាលចម្រុះ និង​ការ​ទទួលស្គាល់​

Sokha Hotels

ព័ត៌មានពេញនិយម