ព័ត៌មានអន្ដរជាតិ
ផ្ទុះកុបកម្មនៅប៉ារីស បន្ទាប់ពីលោក Macron សម្រេចបង្កើនអាយុចូលនិវត្តន៍ ដោយមិនឆ្លងសភា
ប្រធានាធិបតីបារាំងលោក Emmanuel Macron បានរំលងសភា ហើយអនុម័តកញ្ចប់កំណែទម្រង់សោធននិវត្តន៍ដ៏ចម្រូងចម្រាសមួយ ដែលបង្កឲ្យមានកុបកម្ម និងការដុតភ្លើងនៅតាមដងផ្លូវក្នុងទីក្រុងប៉ារីស។
កំណែទម្រង់ ដែលបង្កើនអាយុចូលនិវត្តន៍របស់ប្រទេសបារាំងដល់៦៤ឆ្នាំ បានបង្កឲ្យមានកូដកម្ម និងការតវ៉ាអស់រយៈពេលជាច្រើនខែរួចមកហើយ។
លោក Macron បានយកអំណាចរដ្ឋធម្មនុញ្ញពិសេសមួយដើម្បីអនុម័តច្បាប់នេះ ភ្លាមៗមុនពេលការបោះឆ្នោតមួយត្រូវបានកំណត់។
លោកស្រីនាយករដ្ឋមន្ត្រី Elisabeth Borne បានប្រកាសសេចក្តីសម្រេចនេះ នៅក្នុងរដ្ឋសភា ខណៈសមាជិកសភាបក្សប្រឆាំងបានស្រែកជេរ និងចំអកឡកឡាយ។
ក្រោមអំណាចដែលយកមកប្រើដោយលោក Macron និងលោកស្រី Borne, ច្បាប់នេះត្រូវបានចាត់ទុកថាអនុម័ត លុះត្រាតែសមាជិកសភាភាគច្រើនដាក់ញត្តិសម្តែងសេចក្តីមិនទុកចិត្តរដ្ឋាភិបាលក្នុងរយៈពេល២៤ម៉ោងបន្ទាប់។
ស្របពេលជាមួយគ្នានោះ មេដឹកនាំស្តាំនិយមលោកស្រី Marine Le Pen និយាយថា គណបក្ស National Rally របស់លោកស្រី នឹងគាំទ្រញត្តិនេះ ដូចមេដឹកនាំឆ្វេងនិយមមួយចំនួនដែរ។
លោក Macron បានត្អូញត្អែរច្រើនខែមកហើយថា ប្រព័ន្ធសោធននិវត្តន៍របស់ប្រទេសបារាំងនឹងក្ស័យធន លុះត្រាតែពលរដ្ឋដាក់ប្រាក់បន្ថែមទៅក្នុងប្រព័ន្ធ។ លោកបាននិយាយកាលពីខែមករាថា ការបង្កើនអាយុចូលនិវត្តន៍ពី៦២ដល់៦៤ឆ្នាំ នឹងក្លាយជាមធ្យោបាយត្រឹមត្រូវ និងមានទំនួលខុសត្រូវដើម្បីសម្រេចបាននូវបញ្ហានេះ៕
សូមទស្សនាវីដេអូ៖
ប្រែសម្រួល៖ Vann Vann
ប្រភព៖ RT
-
សន្តិសុខសង្គម១៣ ម៉ោង ago
អ្នកកាសែតម្នាក់ត្រូវឃាត់ខ្លួនក្រោយដោះមីនតោនដឹកយកទៅឱ្យប៉ូលិស
-
សន្តិសុខសង្គម៣ ថ្ងៃ ago
Breaking News៖ អគ្គិភ័យកំពុងឆេះក្លឹបមួយកន្លែងនៅជិតវត្តឬស្សីសាញ់(មានវីដេអូ)
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
ព័ត៌មានបន្ថែម៖ មានមនុស្ស៣នាក់រងរបួសក្នុងហេតុការណ៍ឆេះក្លឹប
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
ការស្លាប់របស់ពិធីការនី កូរ៉េ ដោយសារតែទ្រាំទ្រសម្ពាធ និងការធ្វើបាបពីមិត្តរួមការងារលែងបាន
-
សន្តិសុខសង្គម១ សប្តាហ៍ ago
Update! ដុំដែក៣ដុំដែលធ្លាក់បុកទម្លុះប្លង់សេផ្ទះប្រជាពលរដ្ឋ គឺកើតចេញពីផ្ទុះម៉ូទ័រស្តុកប្រេងរបស់ឧកញ៉ាម្នាក់
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
សម្ដេចតេជោ ស្នើឱ្យតុលាការចាត់ការលើសំណុំរឿង Mr Seth អ្នករៀបចំធ្វើបាតុកម្ម ១៨ សីហា ក្រោយបុគ្គលនេះក្បត់សន្យា
-
ជីវិតកម្សាន្ដ៧ ថ្ងៃ ago
បានឱកាសចូលសម្តែងជាថ្មី តាចេក ស៊ូកើយអង្រឹងនៅចេតីយ៍រង់ចាំថតរឿងខ្មោច
-
បច្ចេកវិទ្យា៧ ថ្ងៃ ago
ធ្វើម៉េច ទើបធ្វើឱ្យទូរស័ព្ទដៃ នៅតែកាន់ថ្មបានល្អ ទោះប្រើយូរក៏ដោយ?