Connect with us

ព័ត៌មានអន្ដរជាតិ

ចិន​ ព្រមាន​ជប៉ុន​ ប្រឆាំងនឹង​ការធ្វើ​ទំនើបកម្មយោធាដ៏​គ្រោះថ្នាក់​

បានផុស

នៅ

អ្នកនាំពាក្យក្រសួងការពារជាតិចិនបានព្រមានកាលពីថ្ងៃព្រហស្បតិ៍ទី១៦ខែមីនាថា សេចក្តីសម្រេចរបស់ជប៉ុន ក្នុងការទទួលយកមាគ៌ានៃការធ្វើទំនើបកម្មយោធាសាជាថ្មីម្តងទៀត គឺពោរពេញដោយគ្រោះថ្នាក់ជាទីបំផុត។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោកវរសេនីយ៍ឯក Tan Kefei លើកឡើងបែបនេះ បន្ទាប់ពីត្រូវបានអ្នកសារព័ត៌មាន ស្នើឲ្យធ្វើអត្ថាធិប្បាយលើការកត់សម្គាល់នាពេលថ្មីៗ ដោយក្រសួងការពារជាតិទីក្រុងតូក្យូ ដែលបង្ហាញក្តីព្រួយបារម្ភ ជុំវិញការសម្រេចចិត្តរបស់ទីក្រុងប៉េកាំង ក្នុងការបង្កើនកញ្ចប់ថវិកាយោធា។

លោក Tan បានច្រានចោលរាល់កង្វល់ទាំងនេះ ដោយទទូចថា ប្រទេសចិន ប្តេជ្ញាឆ្ពោះទៅរកមាគ៌ានៃការអភិវឌ្ឍន៍ដោយសន្តិវិធី ហើយសង្កត់ធ្ងន់ថា “ការចំណាយលើវិស័យការពារជាតិគឺមានកំណត់ ការពារអធិបតេយ្យជាតិ សន្តិសុខ និងផលប្រយោជន៍អភិវឌ្ឍន៍ រួមជាមួយនឹងស្ថិរភាពក្នុងតំបន់ និងពិភពលោក។ ការ​ចំណាយ​លើ​វិស័យ​ការពារ​ជាតិ​របស់​ប្រទេស​ចិន គឺ​បើក​ចំហ និង​តម្លាភាព​ក្នុង​កម្រិត​សម​ហេតុ​ផល និង​សម​ស្រប”។

ទោះបីជាយ៉ាងណាក៏ដោយ អ្នកនាំពាក្យរូបនេះបានកត់សម្គាល់ថា ប្រទេសជប៉ុន បាននិងកំពុងលេងជាមួយអ្វីដែលគេហៅថា “ការគំរាមកំហែងពីខាងក្រៅ” ក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ ខណៈការបង្កើនថវិកាការពារជាតិរបស់ខ្លួន និងធ្វើការដើម្បីទទួលបានអាវុធវាយលុកកម្រិតខ្ពស់ គឺជាហេតុផលជំរុញឲ្យមានភាពតានតឹងក្នុងតំបន់។

លោកវរសេនីយ៍ឯក Tan Kefei

លោក Tan ក៏បានសង្កត់ធ្ងន់ដែរថា “យើងសូមជំរុញឲ្យភាគីជប៉ុន សិក្សាដោយយកចិត្តទុកដាក់ពីមេរៀនប្រវត្តិសាស្ត្រ ហើយត្រូវប្រយ័ត្នប្រយែងចំពោះពាក្យសម្ដី និងទង្វើក្នុងបញ្ហាសន្តិសុខយោធា។ ទីក្រុងតូក្យូគួរតែឈប់ធ្វើអ្វីដែលបំផ្លាញសន្តិភាព និងស្ថិរភាពក្នុងតំបន់”។

កាលពីដើមខែនេះ ប្រទេសចិនបានប្រកាសថា ខ្លួននឹងបង្កើនការចំណាយលើវិស័យការពារជាតិចំនួន ៧,២% ដែលនាំឲ្យថវិកាសរុបកើនដល់ប្រហែល២២៥ពាន់លានដុល្លារ។ យ៉ាងណាក្តី កាលពីខែធ្នូឆ្នាំមុន ជប៉ុនក៏បាននិយាយដែរថា ថវិកាយោធារបស់ខ្លួននឹងកើនឡើង២០% ពោលគឺដល់៥៥ពាន់លានដុល្លារ។

កាលពីខែកុម្ភៈ នាយករដ្ឋមន្ត្រី Fumio Kishida បានប្រកាសថា ទីក្រុងតូក្យូមានបំណងទិញមីស៊ីល Tomahawk ចំនួន៤០០គ្រាប់ពីសហរដ្ឋអាមេរិក ដោយលើកឡើងពីការព្រួយបារម្ភផ្នែកសន្តិសុខដែលបង្កឡើងដោយប្រទេសចិន និងកូរ៉េខាងជើង៕

ប្រែសម្រួល៖ Vann Vann

ប្រភព៖ RT

ចុចអាន៖ កូរ៉េខាងជើង បាញ់មីស៊ីលទៅសមុទ្រជប៉ុន មុនកិច្ចប្រជុំ Yoon-Kishida

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានអន្ដរជាតិ២៤ នាទីutes មុន

លោក ត្រាំ ផ្អាកការ​ហៅ​ទូរសព្ទ​ជាមួយ​មេ​ដឹក​នាំ​ប៉ាណាម៉ា ខណៈ​ភាព​តាន​តឹង​ព្រែកជីក​កាន់​តែ​ខ្លាំង

ព័ត៌មានអន្ដរជាតិ៤១ នាទីutes មុន

អាមេរិក អនុម័ត​ការ​លក់​សព្វាវុធ​តម្លៃ​ជាង ៧​ពាន់​លាន​ដុល្លារ​ឲ្យ​អ៊ីស្រាអែល

ព័ត៌មានអន្ដរជាតិ១ ម៉ោង មុន

លោក ត្រាំ ថា​នឹង​អាច​ជួប​ជាមួយលោក ហ្សេលេនស្គី នៅ​សប្ដាហ៍​ក្រោយ​ក្នុង​ក្រុង​វ៉ាស៊ីនតោន

សន្តិសុខសង្គម៨ ម៉ោង មុន

អាជ្ញាធរ​ខណ្ឌពោធិ៍សែនជ័យ​ ចុះ​អប់រំ​ណែនាំ​អាជីវកម្ម​ភោជនីយដ្ឋាន យីហោ​ នីរ៉ា ផាប់ បង្កសំឡេងរំខានប៉ះពាល់​ដល់​អ្នក​ជិតខាង

ព័ត៌មានជាតិ១០ ម៉ោង មុន

ក្រសួងបរិស្ថាន និងរាជបណ្ឌិត្យសភាចាប់ដៃគ្នាបណ្តុះការអនុវត្តភាពបៃតងឈានឆ្ពោះទៅជាប្រទេសអព្យាក្រឹតកាបូននៅឆ្នាំ២០៥០

Sokha Hotels

ព័ត៌មានពេញនិយម