Connect with us

ព័ត៌មានអន្ដរជាតិ

ទីបំផុត អាមេរិក បញ្ចេញវីដេអូឃ្លីប នៃ​ការ​ប៉ះទង្គិច រវាងដ្រូនរបស់ខ្លួន និង​យន្តហោះ​ចម្បាំង​រុស្ស៊ី

បានផុស

នៅ

សហរដ្ឋអាមេរិកកាលពីថ្ងៃព្រហស្បតិ៍ទី១៦ខែមីនា បានបញ្ចេញវីដេអូ ដែលបង្ហាញពីការស្ទាក់ចាប់របស់រុស្ស៊ី ចំពោះដ្រូនឃ្លាំមើលយោធាអាមេរិក ដែលបានធ្លាក់នៅសមុទ្រខ្មៅកាលពីពីរថ្ងៃមុន។

ការទម្លាក់ដ្រូន MQ-9 របស់អាមេរិកកាលពីថ្ងៃអង្គារ គឺជាឧប្បត្តិហេតុផ្ទាល់លើកដំបូងរបស់សហរដ្ឋអាមេរិក និងរុស្ស៊ី ចាប់តាំងពីសង្រ្គាមអ៊ុយក្រែនផ្ទុះឡើង ដែលធ្វើឲ្យទំនាក់ទំនងដ៏តានតឹងរវាងទីក្រុងវ៉ាស៊ីនតោន និងមូស្គូកាន់តែអាក្រក់ទៅៗ។

នៅក្នុងវីដេអូ យន្តហោះចម្បាំង Su-27 របស់រុស្ស៊ី ត្រូវបានគេមើលឃើញ ចូលជិតដ្រូន ហើយបង្ហូរប្រេងជិតនោះ នៅក្នុងអ្វីដែលមន្ត្រីអាមេរិកនិយាយថា ជាកិច្ចខិតខំប្រឹងប្រែងយ៉ាងជាក់ស្តែង ដើម្បីបំផ្លាញដ្រូនអាមេរិកនៅពេលហោះហើរ។

ដ្រូន MQ-9

វីដេអូស្រាប់តែដាច់សញ្ញា បន្ទាប់ពីយន្តហោះរុស្ស៊ីមួយគ្រឿងទៀតហោះមកជិត ដែលមន្ទីរបញ្ចកោណនិយាយថា បណ្តាលមកពីយន្តហោះរុស្ស៊ីបុកជាមួយដ្រូន។ វីដេអូនេះបញ្ចប់ជាមួយរូបភាពដែលបង្ហាញពីដ្រូនអាមេរិក ខូចស្លាប។

មន្ទីរបញ្ចកោណនិយាយថា វីដេអូដែលមានរយៈពេលប្រហែល៤០វិនាទីមួយនេះ ត្រូវបានកែសម្រួលដោយយោធាអាមេរិក ប៉ុន្តែបង្ហាញព្រឹត្តិការណ៍តាមលំដាប់លំដោយ។

យន្តហោះចម្បាំង Su-27

ប្រទេសរុស្ស៊ី បានបដិសេធការចោទប្រកាន់របស់សហរដ្ឋអាមេរិកដែលថា យន្តហោះរបស់ខ្លួនបានធ្វើសកម្មភាពដោយមិនប្រុងប្រយ័ត្នក្នុងឧប្បត្តិហេតុកាលពីថ្ងៃអង្គារ ហើយជំនួសមកវិញបានស្តីបន្ទោសការធ្វើសមយុទ្ធមុតស្រួច ដោយដ្រូនអាមេរិក។

ទោះបីជាយ៉ាងណាក៏ដោយ អ្នកនាំពាក្យសេតវិមានលោក John Kirby បានប្រាប់អ្នកយកព័ត៌មានថា “រុស្ស៊ីបាននិយាយកុហកអំពីអ្វីដែលកើតឡើង ឬអ្វីដែលមិនបានកើតឡើង។ ច្បាស់ណាស់ នៅពេលអ្នកមើលវីដេអូនេះ យន្តហោះចម្បាំងបានបុកដ្រូនរបស់យើង”៕

សូមទស្សនាវីដេអូ៖

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ប្រែសម្រួល៖ Vann Vann

ប្រភព៖ CNA

ចុចអាន៖ រុស្ស៊ី៖ ឧប្បត្តិហេតុយន្តហោះគ្មានមនុស្សបើក បញ្ជាក់ពីការចូលរួមរបស់អាមេរិក នៅក្នុងជម្លោះអ៊ុយក្រែន

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ១១ នាទីutes មុន

កសិករម្នាក់ ដាំ​ដំណាំ​មួយ​ប្រភេទ​នៅ​ក្នុង​ស្រុកទឹកឈូ ដែលផ្លែវា១​គីឡូក្រាម​អាច​លក់​តម្លៃ​បានជាង១ពាន់ដុល្លាអាមេរិក

ព័ត៌មានជាតិ២ ម៉ោង មុន

អ្នកធ្លាប់ប្រើ ប.ស.ស.ថា គ្មាន​ការ​កំណត់​ចំនួន​ដង​ដូច​ការ​ប្រឌិត​ព័ត៌មានឡើយ

ព័ត៌មានជាតិ៣ ម៉ោង មុន

អភិបាលខណ្ឌឬស្សីកែវ បញ្ជាឱ្យជំនាញពាក់ព័ន្ធតាមដានត្រួតពិនិត្យជួសជុលកែលំអផ្លូវថ្នល់ ដែលមានការខូចខាត

ព័ត៌មានជាតិ៤ ម៉ោង មុន

រដ្ឋមន្ត្រីមហាផ្ទៃប្រាប់ក្រុមការងារចុះមូលដ្ឋានបញ្ឈប់កិច្ចអន្តរាគមន៍យកមន្ត្រីក្រៅមូលដ្ឋានមកកាន់តំណែង

ទីវ តារារិទ្ធ
ជីវិតកម្សាន្ដ៤ ម៉ោង មុន

មហាជនបារម្ភ! ក្រោយឃើញអ្នកជិះកង់សប្បុរសធម៌ ជំនះធ្វើដំណើរកាត់ព្រិល រឹងខ្លួនប្រាណសឹងនិយាយលែងបាន

ងួន ចាន់ដាវិត
ជីវិតកម្សាន្ដ១០ ម៉ោង មុន

G-Devith ៖ បុគ្គលដែលអាចហែកមេឃចេញបាន មានន័យថា អ្នកនោះអាចរួចពីសំណាញ់ច្បាប់ហើយ

បច្ចេកវិទ្យា១០ ម៉ោង មុន

ទូរស័ព្ទថតរូបក្នុងទឹកដំបូងគេក្នុងប្រទេសកម្ពុជា OPPO Reno13 Series 5G សម្ពោធជាផ្លូវការហើយ និងបំពាក់ដោយ AI ទំនើបៗ

សន្តិសុខសង្គម៤ ម៉ោង មុន

ការផ្សាយថាចោរប្លន់សម្លាប់នៅខេត្តកំពត៖ស្នងការ ថាមិនមែនប្លន់សម្លាប់ឡើយ គឺជាករណីស្នេហាត្រីកោណ

ព័ត៌មានជាតិ១១ ម៉ោង មុន

អ្នកឧកញ៉ា៣រូប បរិច្ចាគជាង១លានដុល្លារ សង់អគារសាកលវិទ្យាល័យសម្ដេចព្រះមហាសង្ឃរាជ បួរ គ្រី នៅខេត្តកណ្ដាល

ព័ត៌មានអន្ដរជាតិ១៣ ម៉ោង មុន

ប្រមុខណាតូ៖ រុស្ស៊ីនឹងខ្ទេច បើហ៊ានប៉ះសមាជិកណាមួយ ចង់ដឹងសាកមើលទៅ!

Sokha Hotels

ព័ត៌មានពេញនិយម