Connect with us

ព័ត៌មានអន្ដរជាតិ

សួតអ្នកកើតជំងឺកូវីដ-១៩ និងសួតអ្នកជក់បារី ខុសគ្នាខ្លាំងកម្រិតណា?

បានផុស

នៅ

គ្រូពេទ្យវះកាត់ម្នាក់និយាយថា សួតរបស់អ្នកដែលជាសះស្បើយពីជំងឺកូវីដ១៩មើលទៅ អាក្រក់ជាងសួតអ្នកជក់បារីទៅទៀត។

លោកស្រីវេជ្ជបណ្ឌិត Brittany Bankhead-Kendall ជំនួយការសាស្ត្រាចារ្យនៅមជ្ឈមណ្ឌលវិទ្យាសាស្ត្រសុខាភិបាលនៃសាកលវិទ្យាល័យ Texas បានព្យាបាលមនុស្សរាប់ពាន់នាក់ ដែលមានជំងឺនេះចាប់តាំងពីរោគរាតត្បាតបានផ្ទុះឡើងកាលពីខែមីនាឆ្នាំមុនមក។

លោកស្រីនិយាយថា រូបភាពកាំរស្មី X នៃសួតរបស់អ្នកជក់បារីគឺស្រអាប់បន្តិចប៉ុន្តែ សួតរបស់អ្នកជំងឺកូវីដ គឺស្ទើរតែពណ៌សទាំងស្រុងដែលនេះបង្ហាញពីស្នាមរលាកខ្លាំង និងកង្វះខ្យល់ចូលក្នុងសរីរាង្គ។

លោកស្រី Bankhead-Kendall បានបង្ហោះ Twitter ថា “ខ្ញុំមិនដឹងថាអ្នកណាត្រូវការដឹងលឺរឿងនេះទេ ប៉ុន្តែសួតក្រោយកើតកូវីដមើលទៅ អាក្រក់ជាងសួតអ្នកជក់បារីដែលយើងធ្លាប់បានឃើញ”។

ជំងឺកូវីដ១៩ ច្រើនតែនាំឲ្យមានផលវិបាកដូចជាជំងឺរលាកសួតជាដើម ដែលកើតឡើងនៅពេលសួតបំពេញទៅដោយអង្គធាតុរាវនិងរងការរលាក។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ដោយសារថង់ខ្យល់បំពេញទៅដោយសារធាតុរាវ ពួកគេមិនអាចទទួលយកអុកស៊ីហ្សែនបានច្រើនទេ ដែលនេះនាំឲ្យមានរោគសញ្ញាដូចជាក្អកនិងដង្ហើមខ្លី។

ការសិក្សាក៏បានរកឃើញផងដែរថា មានការខូចខាតដល់កោសិការ Epithelial ដែលតម្រង់ផ្លូវឆ្លងកាត់នៃផ្លូវដង្ហើមពីច្រមុះទៅសួតនៃអ្នកជំងឺកូវីដ។

លោកស្រី Bankhead-Kendall បានប្រាប់ CBS DFW ថា រាល់អ្នកជំងឺដែលលោកស្រីព្យាបាលជាមួយរោគសញ្ញានៃវីរុសកូរ៉ូណា គឺបានបង្ហាញភាពធ្ងន់ធ្ងរនៅក្នុងកាំរស្មី X។

ក្នុងចំណោមអ្នកដែលមិនបញ្ចេញរោគសញ្ញា មានចន្លោះពី៧០ទៅ៨០ភាគរយមាន លទ្ធផលធ្ងន់ធ្ងរ៕

ប្រែសម្រួល៖ Vann Vann

ប្រភព៖ Daily Mail

ចុចអាន៖ មាន​អ្នកជាប់ពាក់ព័ន្ធ​នឹងអ្នក​ឆ្លងកូវីដ១៩ ខ្ទង់រយនាក់នៅហង្សមាស

ចុចអាន៖ ខេត្តចំនួន៣ត្រូវផ្អាកដំណើរការសិក្សាជាបណ្ដោះអាសន្នដោយសារផ្ទុះជំងឺកូវីដ១៩

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម