Connect with us

ព័ត៌មានអន្ដរជាតិ

អាមេរិក ពេញចិត្តផ្ដល់អាវុធឲ្យ អ៊ុយក្រែន ជាជាងផ្សះផ្សាទំនាក់ទំនងការទូត​ជាមួយ រុស្ស៊ី

បានផុស

នៅ

រដ្ឋមន្ត្រីការបរទេសអាមេរិក លោក Antony Blinken បាននិយាយកាលពីថ្ងៃព្រហស្បតិ៍ថា នៅពេលនេះ សហរដ្ឋអាមេរិកពេញចិត្តក្នុងការផ្តល់អាវុធ និងឧបករណ៍យោធាដល់រដ្ឋាភិបាលទីក្រុងកៀវ ជាជាងផ្សះផ្សាទំនាក់ទំនងការទូតជាមួយរុស្ស៊ី ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោក Blinken បានលើកឡើងថា “ការផ្ដល់អាវុធឲ្យអ៊ុយក្រែន គឺដើម្បីឲ្យរដ្ឋាភិបាលទីក្រុងកៀវមានសន្តិភាពត្រឹមត្រូវ ពេញលេញ និងយូរអង្វែង ជាពិសេសយើងមិនចង់ឃើញប្រទេសរុស្ស៊ីម្ដងទៀតនៅ ២ ឬ ៣ ឆ្នាំខាងមុខនោះទេ” ។

រដ្ឋមន្ត្រីការបរទេសរូបនេះបញ្ជាក់ទៀតថា “ជារៀងរាល់ថ្ងៃ យើងកំពុងស្វែងរកវិធីដើម្បីអាចបញ្ចប់សង្រ្គាម ប៉ុន្តែខ្ញុំមិនឃើញមានភស្តុតាងណាមួយ ដែលរុស្ស៊ីចាប់អារម្មណ៍លើដំណោះស្រាយការទូត និងការចរចាឈានដល់ការបញ្ចប់សង្រ្គាមនេះនោះទេ” ។

លោក Blinken បានប្រាប់អ្នកយកព័ត៌មាន ក្នុងអំឡុងពេលដំណើរទស្សនកិច្ចទៅកាន់រដ្ឋធានី Niamey របស់ប្រទេសនីហ្សេរីយ៉ាថា “មធ្យោបាយលឿនបំផុតដើម្បីបញ្ចប់សង្គ្រាម នោះគឺបន្តគាំទ្រអ៊ុយក្រែន ដើម្បីឲ្យទីក្រុងកៀវកាន់តែខ្លាំងក្លានៅលើសមរភូមិប្រយុទ្ធ ដូច្នេះយើងសង្ឃឹមថា លោក ពូទីន នឹងទទួលស្គាល់ការពិត ហើយចុះចាញ់សង្គ្រាម ហើយនៅពេលនោះមកដល់ អាមេរិកនឹងក្លាយជាប្រទេសដំបូងគេ ដែលចូលរួមបញ្ចប់រឿងនេះ” ។

ពាក់ព័ន្ធនឹងបញ្ហានេះដែរ រដ្ឋមន្ត្រីការបរទេសរុស្ស៊ី លោក Sergey Lavrov បានឆ្លើយតបថា ទីក្រុងមូស្គូនៅតែត្រៀមខ្លួនជានិច្ចសម្រាប់ការចរចាលើវិបត្តិនៅអ៊ុយក្រែន ។ លោកបាននិយាយថា រុស្ស៊ីនឹងស្តាប់សំណើរបស់បស្ចិមប្រទេស ប្រសិនបើស្នើឲ្យមានពិភាក្សាអំពីវិធីបន្ធូរបន្ថយភាពតានតឹង ប៉ុន្តែការចរចាលើប្រធានបទអ៊ុយក្រែន គួរតែត្រូវបានធ្វើឡើង ជាមួយក្រុងវ៉ាស៊ីនតោនដោយផ្ទាល់តែម្ដង មិនមែនចរចាជាមួយអ៊ុយក្រែននោះទេ ៕

ប្រែសម្រួលដោយ ៖ ជីវ័ន្ត

ប្រភព ៖ TASS

ចុចអាន ៖ ធនាគារមួយទៀតរបស់ អាមេរិក ក៏កំពុងដាំក្បាលចុះក្រោម

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៣៨ នាទីutes មុន

ផ្លូវថ្មើរជើងរាត្រីនេះ មានល្ខោន​បាសាក់ ចាបុីដងវែងនៅសប្តាហ៍ក្រោយ នឹងមានកំប្លែងនាយក្រឹម

ព័ត៌មានជាតិ១ ម៉ោង មុន

រដ្ឋមន្ត្រីបរិស្ថាន ប្រកាសបន្តធ្វើបុណ្យកោងកាងសន្តិភាពរៀងរាល់ឆ្នាំ ដើម្បីរក្សាព្រៃកោងកាង និងបរិស្ថានកម្ពុជា

ព័ត៌មានជាតិ២ ម៉ោង មុន

តើបាតុកម្មដែលរៀបចំដោយពលករមួយក្ដាប់តូចនៅកូរ៉េ អាចតំណាងឱ្យពលរដ្ឋខ្មែរនៅកូរ៉េដែរឬទេ?

ព័ត៌មានអន្ដរជាតិ៣ ម៉ោង មុន

មេដឹកនាំ​បណ្តា​ប្រទេសនៅ​អឺរ៉ុប​បង្ហាញ​ជំហរ​​ពិត​ក្នុងជម្លោះត្រាំ​និង​ហ្សេលេនស្គី​ ​

ព័ត៌មានអន្ដរជាតិ៣ ម៉ោង មុន

ជនរងគ្រោះ​​៥០០០​នាក់នឹងត្រូវបញ្ជូនចេញ​ពី​មីយ៉ាន់ម៉ាទៅ​ចិនវិញនៅសប្តាហ៍ក្រោយ

Sokha Hotels

ព័ត៌មានពេញនិយម