Connect with us

ព័ត៌មានអន្ដរជាតិ

នារីអូតែសវៀតណាម៤នាក់ រត់ពន្ធគ្រឿងញៀនតាមយន្តហោះ ពី ប៉ារីស មក ហូជីមិញ

បានផុស

នៅ

នារីអូតែសចំនួន៤នាក់ នៃក្រុមហ៊ុនអាកាសចរណ៍ជាតិវៀតណាម (Vietnam Airlines) ត្រូវបានឃាត់ខ្លួន ពីបទរត់ពន្ធគ្រឿងញៀនទម្ងន់១០គីឡូក្រាម ពីទីក្រុងប៉ារីស មកកាន់ទីក្រុងហូជីមិញ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

អ្នក​ទាំង​បួន​ ត្រូវ​បាន​ឃាត់ខ្លួន​នៅ​ព្រឹក​ថ្ងៃ​សុក្រទី១៧ខែមីនា ​ភ្លាមៗ​បន្ទាប់​ពី​ជើង​ហោះហើរ VN10 របស់ពួកគេ​ ​​ចុះចត​នៅ​អាកាសយានដ្ឋាន​អន្តរជាតិ Tan Son Nhat។

ការចាប់ខ្លួនពួកគេធ្វើឡើង​ ក្រោយពេលមន្ត្រីគយឆែកឆេរវ៉ាលិស រកឃើញគ្រឿងញៀនលាក់ទុកក្នុងថ្នាំដុសធ្មេញ។ ប៉ូលិស​បាន​បញ្ជាក់ថា ​ថ្នាំ​ញៀន​ទាំង​នោះ​គឺជា​ថ្នាំគ្រវី និង​ថ្នាំ​សំយោគ។

តាមការសាកសួររបស់ប៉ូលិស, អ្នកទាំង៤នាក់ ហាក់មានការភ្ញាក់ផ្អើលជាខ្លាំង។​ ពួកគេនិយាយថា នៅពេលស្ថិតក្នុងប្រទេសបារាំង មនុស្សម្នាក់ បានសុំឲ្យពួកគេយកកញ្ចប់មួយចំនួនដាក់ក្នុងវ៉ាលិស។ ជន​នោះ បានផ្តល់​ប្រាក់ឲ្យ​អ្នក​ទាំង​បួន​ចំនួន ១០ លាន​ដុង (៤២២ ដុល្លារអាមេរិក)។

ពួកគេបន្តថា ដោយសារហត់នឿយបន្ទាប់ពីជិះយន្តហោះយ៉ាងយូរ ពួកគេមិនបានពិនិត្យកញ្ចប់នោះដោយប្រុងប្រយ័ត្នឡើយ។ នារីអូតែសនិយាយទៀតថា កញ្ចប់នេះបានឆ្លងកាត់គយនៅប្រទេសបារាំង ដោយគ្មានបញ្ហាអ្វីនោះទេ ហើយទើបតែពេលមកដល់ប្រទេសវៀតណាមប៉ុណ្ណោះ ទើបពួកគេដឹងរឿង។

យ៉ាងណាក្តី ប៉ូលិស និងមន្ត្រីនៃក្រសួងសន្តិសុខសាធារណៈនៃទីក្រុងហូជីមិញ កំពុងធ្វើការរួមគ្នាលើករណីនេះ ជាមួយនឹងកិច្ចសហការរបស់ក្រុមហ៊ុនអាកាសចរណ៍វៀតណាម។

គួរបញ្ជាក់ថា នៅ​ប្រទេស​វៀតណាម អ្នក​រត់​ពន្ធ​គ្រឿង​ញៀន ​អាច​ត្រូវ​ផ្ដន្ទាទោស​ដាក់​ពន្ធនាគារ​យ៉ាង​តិច​ពីរ​ឆ្នាំ។ អាស្រ័យលើភាពធ្ងន់ធ្ងរនៃឧក្រិដ្ឋកម្ម និងបរិមាណនៃគ្រឿងញៀន អ្នកដែលត្រូវបានរកឃើញថាមានពិរុទ្ធ អាចឈានដល់ជាប់ពន្ធនាគារមួយជីវិត ឬប្រហារជីវិត៕

ប្រែសម្រួល៖ Vann Vann

ប្រភព៖ VN Express

ចុចអាន៖ វៀតណាម ព្រួយបារម្ភ ក្រោយរកឃើញមនុស្សឆ្លងមេរោគ ពីសត្វជ្រូក

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

សន្តិសុខសង្គម១៦ ម៉ោង មុន

ជនសង្ស័យប្លន់រថយន្តលើផ្លូវល្បឿនលឿន ត្រូវសមត្ថកិច្ចស្រុកអង្គស្នួលឃាត់ខ្លួនបានហើយ

ព័ត៌មានជាតិ១៣ ម៉ោង មុន

សពអ្នកឧកញ៉ា ហ៊ុន សាន នឹងត្រូវដង្ហែទៅបញ្ចុះនៅវត្តច័ន្ទបុរីវង្ស ព្រឹកថ្ងៃទី២ ខែមេសា

ព័ត៌មានអន្ដរជាតិ១៩ ម៉ោង មុន

របាយការណ៍​ចុងក្រោយ​បំផុត​អំពី​ការ​បំផ្លិចបំផ្លាញ និង​រង​គ្រោះ​ ព្រោះ​ការ​​រញ្ជួយ​ដី​នៅ​អាស៊ីអាគ្នេយ៍

ព័ត៌មានជាតិ១១ ម៉ោង មុន

ព័ត៌មានលម្អិតជុំវិញការបង្រ្កាបក្រុមឆក់ប្លន់នៅខេត្តកណ្ដាល ខណៈជនសង្ស័យម្នាក់ជាមុខសញ្ញាចាស់ កំពុងរត់គេចខ្លួន

ព័ត៌មានជាតិ១២ ម៉ោង មុន

ករណីនៅផ្លូវល្បឿនលឿន សមត្ថកិច្ច ថា ផ្ដើមពីករណីឆក់ តែជនសង្ស័យម្នាក់ដើម្បីគេចខ្លួន ក៏ភ្ជង់យកឡានពលរដ្ឋទៅ

Sokha Hotels

ព័ត៌មានពេញនិយម