Connect with us

ព័ត៌មានអន្ដរជាតិ

គិតត្រឹមព្រឹកនេះ ចំនួនអ្នកស្លាប់ដោយព្យុះ Molave នៅវៀតណាមកើនដល់ ១៣ នាក់

បានផុស

នៅ

រដ្ឋាភិបាលវៀតណាមបាននិយាយនៅថ្ងៃព្រហស្បតិ៍ ទី២៩ ខែតុលា នេះថា ប្រទេសវៀតណាមបានពង្រាយទាហានរាប់រយនាក់ និងគ្រឿងចក្រធំៗដើម្បីស្វែងរកអ្នកនៅរស់រានមានជីវិត បន្ទាប់ពីការបាក់ដីដែលបង្កឡើងដោយភ្លៀងធ្លាក់ខ្លាំងពីព្យុះ Molave ​​ដែលជាព្យុះមួយក្នុងចំណោមព្យុះទីហ្វុងខ្លាំងបំផុតនៅក្នុងតំបន់ក្នុងទសវត្សកន្លងមកនេះ ។

ទន្ទឹមនោះការរអិលបាក់ដីដែលបានវាយប្រហារតំបន់ដាច់ស្រយាលក្នុងខេត្ត Quang Nam ភាគកណ្ដាលត្រឹមមួយថ្ងៃប៉ុណ្ណោះបានសម្លាប់មនុស្ស ១៣ នាក់ និងបាត់ខ្លួនចំនួន ៤០ នាក់ ខណៈកិច្ចប្រឹងប្រែងជួយសង្គ្រោះត្រូវបានរារាំងដោយអាកាសធាតុមិនអំណោយផលនៃព្យុះនេះ ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

បន្ថែមពីនេះអ្នកនេសាទ ២៦ នាក់ក៏នៅតែបាត់ខ្លួននៅឡើយ បន្ទាប់ពីទូករបស់ពួកគេបានលិចនៅពេលដែលពួកគេព្យាយាមត្រឡប់មកច្រាំងវិញកាលពីថ្ងៃអង្គារ ។

ស្របពេលជាមួយគ្នានេះរដ្ឋាភិបាលបាននិយាយថា ព្យុះទីហ្វុង Molave បានធ្វើឲ្យប្រជាជនរាប់លាននាក់គ្មានអគ្គិសនីប្រើប្រាស់ និងខូចខាតផ្ទះចំនួន ៥៦,០០០ ខ្នង ។

ចំណែកទីភ្នាក់ងារអាកាសធាតុវៀតណាមបាននិយាយថា ភ្លៀងធ្លាក់ខ្លាំងរហូតដល់កម្រិត ៧០០ មីល្លីម៉ែត្រនឹងបន្តនៅផ្នែកមួយចំនួនទៀតនៃភាគកណ្តាលប្រទេសវៀតណាមរហូតដល់ថ្ងៃសៅរ៍ ។

គួរបញ្ជាក់ថា ព្យុះ Molave បានធ្លាក់ចុះសម្ពាធ បន្ទាប់ពីមានការបាក់ដីកាលពីថ្ងៃពុធ ហើយត្រូវបានគេរំពឹងថានឹងទៅដល់ប្រទេសឡាវនៅថ្ងៃព្រហស្បតិ៍នេះ ៕

ប្រែសម្រួលដោយ ៖ ជីវ័ន្ត

ប្រភព ៖ CNA

ចុចអាន ៖ គិតត្រឹមពេលនេះព្យុះ Molave បណ្ដាលឲ្យប្រទេសវៀតណាម មានអ្នកស្លាប់ និងបាត់ខ្លួន

ចុចអាន ៖ Molave ជាព្យុះទីហ្វុងខ្លាំងបំផុតដែលវាយប្រហារប្រទេស វៀតណាម ក្នុងឆ្នាំនេះ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម