Connect with us

ព័ត៌មានអន្ដរជាតិ

សមាជិកគ្រួសាររបស់ទារកអាយុ ៣ ខែដែលតេសវិជ្ជមានកូវីដនៅថៃ ក៏ឆ្លងជំងឺនេះដែរ

បានផុស

នៅ

ក្រុមមន្រ្តីសុខាភិបាលមានការព្រួយបារម្ភអំពីការកើនឡើងនៃករណីឆ្លងជំងឺកូវីដ ១៩ ជាចង្កោមថ្មីក្នុងចំណោមសមាជិកគ្រួសារ មិត្តភក្តិ និងមិត្តរួមការងារ បន្ទាប់ពីបានទាក់ទងជាមួយមិត្តភក្តិក្រុមគ្រួសាររបស់ទារកអាយុ ៣ ខែនៅទីក្រុងបាងកកដែលត្រូវបានគេធ្វើតេស្តវិជ្ជមានជំងឺកូវីដ ១៩ ។

បើយោងតាមអគ្គនាយកនៃវិទ្យាស្ថានបង្ការ និងគ្រប់គ្រងជំងឺទីក្រុងបាងកកលោក Vicharn Pawan បាននិយាយថា ម្ដាយ និងបងប្រុសអាយុ ៧ ឆ្នាំរបស់ទារកក៏បានធ្វើតេស្តវិជ្ជមានជំងឺកូវីដ ១៩ ផងដែរ ។

ចំណែកមិត្តភក្តិរបស់បងប្រុសទារកដែលបានមកលេងក្រុមគ្រួសារនៅតំបន់ Bang Bon ក្រោយមកបានរាយការណ៍ពីរោគសញ្ញានៃការបាត់បង់ក្លិន និងបានធ្វើតេស្តវិជ្ជមានជំងឺកូវីដ ១៩ នៅមន្ទីរពេទ្យក្នុងតំបន់ ។

លោក Vicharn បាននិយាយថា នៅក្នុងរលកថ្មីនៃការឆ្លងជំងឺកូវីដ ១៩ របស់ប្រទេសថៃក្នុងនោះ ៤៩ ភាគរយកើតឡើងនៅទីក្រុងបាងកក និងមិនបង្ហាញរោគសញ្ញានោះទេ ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ទន្ទឹមនោះករណីឆ្លងជាច្រើនទាក់ទងនឹងករណីឆ្លងជាចង្កោមនៅផ្សារបង្គារខេត្ត សាមុត សាខន និងការឆ្លងជាចង្កោមនៅឯកន្លែងកម្សាន្តនានានៅស្ពាន Pin Klao សង្កាត់ Thon Buri និងសង្កាត់ Bang Na ។

គួរបញ្ជាក់ថា គិតត្រឹមពេលនេះប្រទេសថៃមានករណីឆ្លងជំងឺកូវីដ ១៩ ចំនួន ១១,៤៥០ ករណី និងមានអ្នកស្លាប់ចំនួន ៦៩ នាក់ ៕

ប្រែសម្រួលដោយ ៖ ជីវ័ន្ត

ប្រភព ៖ Thaiger

ចុចអាន ៖ បិទផ្សារមួយទៀតនៅថៃ ក្រោយទារកអាយុ ៣ ខែ និងអ្នកលក់តេស្តវិជ្ជមានកូវីដ

ចុចអាន ៖ សមាគមទេសចរណ៍ថៃស្នើរដ្ឋាភិបាលលើកលែងការធ្វើចត្តាឡីស័កដល់ភ្ញៀវទេសចរដែលបានចាក់វ៉ាក់សាំងកូវីដ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម