ព័ត៌មានអន្ដរជាតិ
មកដឹង តម្លៃអគ្គិសនីក្នុងមួយគីឡូវ៉ាត់នៅ ឡាវ
តម្លៃជាមធ្យមនៃថាមពលអគ្គិសនីនៅក្នុងប្រទេសឡាវគឺ ០.០៥ ដុល្លារ (២០០ រៀល) ក្នុងមួយគីឡូវ៉ាត់ម៉ោង ពោលធ្លាក់ចុះពី ០.០៨ ដុល្លារក្នុងមួយគីឡូវ៉ាត់ម៉ោង ក្នុងចន្លោះឆ្នាំ ២០១២ ដល់ឆ្នាំ ២០១៩ ដោយសារតែការធ្លាក់ថ្លៃនៃរូបិយប័ណ្ណក្នុងប្រទេស ។

យោងតាមអគ្គិសនីឡាវ (EDL) បានឲ្យដឹងថា ការប្រើប្រាស់ថាមពលក្នុងប្រទេសនៅឆ្នាំ ២០២២ មានប្រហែល ១០,០០០ លានមេហ្គាវ៉ាត់ ខណៈសម្រាប់ប្រជាពលរដ្ឋប្រើប្រាស់ក្នុងផ្ទះសម្បែងមាន ២,៦៤៧ លានគីឡូវ៉ាត់ ស្មើនឹង ២៥ ភាគរយ និង ៧,៩២៤ លានគីឡូវ៉ាត់ម៉ោង ស្មើនឹង ៧៥ ភាគរយគឺមិនមែនប្រជាពលរដ្ឋប្រើប្រាស់ឡើយ ។
EDL បញ្ជាក់ថា បច្ចុប្បន្នការប្រើប្រាស់អគ្គិសនីច្រើនជាងគេ គឺទៅលើឧស្សាហកម្មមានចំនួន ៣០.៧ ភាគរយ បន្ទាប់មកគឺអាជីវកម្មឌីជីថលមានចំនួន ៣០.២ ភាគរយ ។

គួរបញ្ជាក់ថា បច្ចុប្បន្ននេះ ប្រទេសឡាវមានរោងចក្រថាមពលចំនួន ៩០ នៅទូទាំងប្រទេសដែលមានសមត្ថភាពផលិតថាមពលសរុបបាន ១១,០០០ មេហ្គាវ៉ាត់ ដែលរួមមានថាមពលបានមកពីវារីអគ្គិសនីចំនួន ៧៧ កន្លែង ថាមពលពន្លឺព្រះអាទិត្យចំនួន ៨ កន្លែង និងរោងចក្រថាមពលជីវម៉ាសចំនួន ៤ កន្លែង រួមជាមួយនឹងរោងចក្រថាមពលធ្យូងថ្មចំនួន ១កន្លែងផងដែរ ៕
ប្រែសម្រួលដោយ ៖ ជីវ័ន្ត
ប្រភព ៖ Laotian Times
ចុចអាន ៖ តុលាការឧក្រិដ្ឋកម្មអន្តរជាតិ ICC ចេញដីកាចាប់ខ្លួនលោក ពូទីន

-
សេចក្ដីជូនដំណឹង១ សប្តាហ៍ ago
រៃហ្គេត ហ្គ្រេមម័រ ស្គូល ភ្នំពេញ ដើមកំណើត៣៥០ឆ្នាំ ពីចក្រភពអង់គ្លេស
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
រថយន្តដឹកសិស្សចុះកម្មសិក្សានៅថៃ ក្រឡាប់ពេលចុះភ្នំ ស្លាប់១៧នាក់ របួសជាង៤០នាក់
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
ចិន រកឃើញមេរោគស៊ីសួតថ្មី បង្កក្តីបារម្ភផ្ទុះជំងឺរាតត្បាត ដូច កូវីដ-១៩
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
កូនប្រុសអភិបាលខណ្ឌ៧មករា ស្លាប់ទាំងវ័យក្មេង ដោយសារគាំងបេះដូង
-
សន្តិសុខសង្គម៥ ថ្ងៃ ago
បង្ក្រាបហាងផឹកស៊ីបង្កប់សេវាកម្មផ្លូវភេទមួយកន្លែងក្នុងមូលដ្ឋានខណ្ឌសែនសុខ ឃាត់ខ្លួននារីជាង២០នាក់
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ហ្សេលេនស្គី ផ្តាំទៅ ត្រាំ ថា អ៊ុយក្រែន មិនសងអាមេរិក ដាច់ខាត
-
សន្តិសុខសង្គម១ ថ្ងៃ ago
Update៖ អគ្គិភ័យឆេះនៅជិតស្ពានជ្រោយចង្វារ មានទារកពីរនាក់បាត់បង់ជីវិត
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
ឯកឧត្តម ឌី វិជ្ជា ប្រាប់ទៅលោក សម រង្ស៊ី ថា ល្មមៗបានហើយ កម្ពុជា មានច្បាប់ត្រឹមត្រូវ មិនមែនធ្វើអ្វីស្រេចលើការនឹកឃើញទេ