ព័ត៌មានអន្ដរជាតិ
វៀតណាម ចាប់ខ្លួនអ្នកប្រើប្រាស់ Facebook ម្នាក់ ពីបទប៉ុនប៉ងផ្ដួលរំលំរដ្ឋ
ប៉ូលិសក្នុងប្រទេសវៀតណាម នៅថ្ងៃសុក្រ ទី១៧ ខែមីនា ឆ្នាំ២០២៣នេះ បានចាប់ខ្លួនអ្នកប្រើប្រាស់ហ្វេសប៊ុកម្នាក់ ដែលអាជ្ញាធរចោទប្រកាន់ថាបាន ប៉ុនប៉ងផ្តួលរំលំរដ្ឋ ដោយចែករំលែកខ្លឹមសារដែលបង្ខូចកេរ្តិ៍ឈ្មោះមេដឹកនាំបក្សកុម្មុយនិស្តដែលកំពុងកាន់អំណាច។

ក្រសួងសន្តិសុខសាធារណៈដែលគ្រប់គ្រងដោយប៉ូលិសបាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា Phan Thi Thanh Nha អាយុ ៣៩ឆ្នាំ ត្រូវបានចោទប្រកាន់ពីបទបង្ហោះ ចែករំលែកអត្ថបទ និងវីដេអូចំនួន ២៥ ចាប់តាំងពីឆ្នាំ២០១៨ ដើម្បីបំភ្លៃ និងបង្ខូចកេរ្តិ៍ឈ្មោះមេដឹកនាំនៃបក្សកុម្មុយនិស្តវៀតណាម។
កន្លងមក ទោះបីជាមានការកែទម្រង់សេដ្ឋកិច្ចយ៉ាងទូលំទូលាយ និងការបង្កើនការបើកចំហចំពោះការផ្លាស់ប្តូរសង្គមក៏ដោយ ក៏បក្សកុម្មុយនិស្តដែលកំពុងកាន់អំណាចរបស់វៀតណាមនៅតែរក្សាការចាប់ពិរុទ្ធប្រព័ន្ធផ្សព្វផ្សាយយ៉ាងតឹងរ៉ឹង ចំពោះការរិះគន់រដ្ឋាភិបាល ហើយក្នុងនោះមនុស្សរាប់សិបនាក់ត្រូវជាប់គុកដោយសារនិយាយប្រឆាំងនឹងអាជ្ញាធរ។
តួយ៉ាងលោក Phan Thi Thanh Nha ត្រូវបានប៉ូលិសចោទប្រកាន់ពីបទចូលរួម និងជ្រើសរើសសមាជិកសម្រាប់បង្កើតរដ្ឋាភិបាលវៀតណាមបណ្តោះអាសន្ន ដែលមានមូលដ្ឋាននៅរដ្ឋកាលីហ្វ័រញ៉ា សហរដ្ឋអាមេរិក ដែលក្រុមនេះជាក្រុមដែលរដ្ឋាភិបាលវៀតណាមបានចុះបញ្ជីថាជា អង្គការភេរវកម្ម។
ពេលនេះ ប្រភពពីសារព័ត៌មាន Reuters មិនទាន់អាចកំណត់អត្តសញ្ញាណលោក Phan Thi Thanh Nha បាននៅឡើយ ចំណែកមេធាវីរបស់លោក ក៏មិនទាន់សុំការអត្ថាធិប្បាយបានដែរ៕
ប្រែសម្រួល៖ សន្យា
ប្រភព៖ Reuters
ចុចអាន៖ នារីអូតែសវៀតណាម៤នាក់ រត់ពន្ធគ្រឿងញៀនតាមយន្តហោះ ពី ប៉ារីស មក ហូជីមិញ

-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
សន្តិសុខសង្គម៣ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
ព័ត៌មានជាតិ២ ថ្ងៃ ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ពូទីន ឲ្យពលរដ្ឋអ៊ុយក្រែនក្នុងទឹកដីខ្លួនកាន់កាប់ ចុះសញ្ជាតិរុស្ស៊ី ឬប្រឈមនឹងការនិរទេស
-
សន្តិសុខសង្គម១ ថ្ងៃ ago
ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ
-
សន្តិសុខសង្គម១១ ម៉ោង ago
ជនសង្ស័យប្លន់រថយន្តលើផ្លូវល្បឿនលឿន ត្រូវសមត្ថកិច្ចស្រុកអង្គស្នួលឃាត់ខ្លួនបានហើយ