ព័ត៌មានអន្ដរជាតិ
រញ្ជួយដីខ្លាំងក្លានៅអេក្វាទ័រ បណ្តាលឲ្យមនុស្ស ១២នាក់ ស្លាប់
មនុស្សចំនួន១២នាក់បានស្លាប់ បន្ទាប់ពីការរញ្ជួយដីដ៏ខ្លាំងក្លាមួយ វាយប្រហារឆ្នេរសមុទ្រភាគខាងត្បូងនៃប្រទេសអេក្វាទ័រ កាលពីថ្ងៃសៅរ៍ទី១៨ខែមីនា។

អគារជាច្រើនក៏ត្រូវខូចខាតផងដែរ នៅក្នុងទីក្រុងនានា បន្ទាប់ពីគ្រោះរញ្ជួយដីកម្រិត ៦.៧រ៉ិចទ័រ។
ខេត្ត El Oro ភាគខាងត្បូង គឺជាកន្លែងដែលរងផលប៉ះពាល់ខ្លាំងបំផុត ដោយនៅទីនោះ សេវាសង្គ្រោះបន្ទាន់បានរាយការណ៍ថា មនុស្សនៅតែជាប់គាំងក្នុងផ្ទះដែលដួលរលំ។

អាជ្ញាធរនិយាយថា មនុស្សចំនួន១១នាក់ស្លាប់នៅក្នុងខេត្ត El Oro និងម្នាក់នៅខេត្ត Azuay។
ចំណុចកណ្តាលនៃការរញ្ជួយដីនេះ គឺស្ថិតនៅជិតទីក្រុង Balao ចម្ងាយប្រហែល ៨០គីឡូម៉ែត្រ ពីទីក្រុងធំទីពីររបស់អេក្វាទ័រគឺ Guayaquil ដែលមានប្រជាជនរស់នៅប្រហែល ៣លាននាក់។

ស្របពេលជាមួយគ្នានោះ លោកប្រធានាធិបតី Guillermo Lasso បានស្នើឲ្យប្រជាជនអេក្វាទ័ររក្សាភាពស្ងប់ស្ងាត់ ខណៈក្រុមមន្ត្រីកំពុងវាយតម្លៃការខូចខាត។
គួរបញ្ជាក់ថា នេះគឺជាការរញ្ជួយដីខ្លាំងបំផុត ដែលបានវាយប្រហារប្រទេសអេក្វាទ័រចាប់តាំងពីឆ្នាំ២០១៦ ដែលមនុស្សជិត៧០០នាក់បានស្លាប់ និងរាប់ពាន់នាក់រងរបួស៕
ប្រែសម្រួល៖ Vann Vann
ប្រភព៖ BBC
ចុចអាន៖ តំបន់រងគ្រោះដោយរញ្ជួយដីនៅស៊ីរី ពេលនេះផ្ទុះជំងឺអាសន្នរោគ បណ្តាលឲ្យមនុស្សស្លាប់ទៀត

-
ព័ត៌មានអន្ដរជាតិ១២ ម៉ោង ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
សន្តិសុខសង្គម២ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
ព័ត៌មានជាតិ២២ ម៉ោង ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
កីឡា១ សប្តាហ៍ ago
កញ្ញា សាមឿន ញ៉ែង ជួយឲ្យក្រុមបាល់ទះវិទ្យាល័យកោះញែក យកឈ្នះ ក្រុមវិទ្យាល័យ ហ៊ុនសែន មណ្ឌលគិរី
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ពូទីន ឲ្យពលរដ្ឋអ៊ុយក្រែនក្នុងទឹកដីខ្លួនកាន់កាប់ ចុះសញ្ជាតិរុស្ស៊ី ឬប្រឈមនឹងការនិរទេស
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
តើជោគវាសនារបស់នាយករដ្ឋមន្ត្រីថៃ «ផែថងថាន» នឹងទៅជាយ៉ាងណាក្នុងការបោះឆ្នោតដកសេចក្តីទុកចិត្តនៅថ្ងៃនេះ?