ព័ត៌មានអន្ដរជាតិ
យុវជនកូរ៉េខាងជើងជាង ៨០ម៉ឺននាក់ ស្ម័គ្រចិត្តទៅប្រយុទ្ធជាមួយអាមេរិក
យោងតាមសេចក្តីរាយការណ៍របស់ប្រព័ន្ធផ្សព្វផ្សាយរដ្ឋកាលពីថ្ងៃសៅរ៍ទី១៨ខែមីនា, យុវជនកូរ៉េខាងជើងជាង ៨០ម៉ឺននាក់ បានស្ម័គ្រចិត្តចូលរួមជាមួយកងទ័ព ដើម្បីទៅប្រយុទ្ធប្រឆាំងនឹង “ចក្រពត្តិនិយមអាមេរិក”។

សេចក្តីរាយការណ៍នេះកើតឡើងប៉ុន្មានថ្ងៃ បន្ទាប់ពីទីក្រុងព្យុងយ៉ាង បាញ់សាកល្បងមីស៊ីលផ្លោងអន្តរទ្វីបដ៏មានឥទ្ធិពលបំផុតរបស់ខ្លួន។
បន្ទាប់ពីការសាកល្បងអាវុធក្នុងកម្រិតមិនធ្លាប់មានប្រចាំឆ្នាំ និងការគំរាមកំហែងនុយក្លេអ៊ែរកាន់តែខ្លាំងពីទីក្រុងព្យុងយ៉ាង, ទីក្រុងសេអ៊ូល និងវ៉ាស៊ីនតោន បានបង្កើនកិច្ចសហប្រតិបត្តិការសន្តិសុខ ហើយសប្តាហ៍នេះ បានចាប់ផ្តើមសមយុទ្ធយោធារួមគ្នាធំបំផុតក្នុងរយៈពេលប្រាំឆ្នាំ។

កូរ៉េខាងជើង ចាត់ទុកសមយុទ្ធទាំងអស់នេះ ថាជាការហាត់សមសម្រាប់វាយលុក ហើយបានព្រមានម្តងហើយម្តងទៀតថា ខ្លួននឹងចាត់វិធានការលើសលប់ដើម្បីឆ្លើយតប។
ស្របពេលជាមួយគ្នានោះ ទីភ្នាក់ងារសារព័ត៌មានកូរ៉េ KCNA បានហៅសមយុទ្ធដែលកំពុងបន្តថា ជាការប៉ុនប៉ងរបស់អាមេរិកដើម្បីបង្កសង្គ្រាមនុយក្លេអ៊ែរ ហើយនិយាយថា ជាការឆ្លើយតប មនុស្សរាប់ម៉ឺននាក់បានចុះឈ្មោះចូលបម្រើកងទ័ព។

រូបភាពដែលចេញផ្សាយដោយកាសែត Rodong Sinmun ផ្លូវការរបស់ទីក្រុងព្យុងយ៉ាង បានបង្ហាញឲ្យឃើញយុវជនកូរ៉េខាងជើង តម្រង់ជួរយ៉ាងវែង ដើម្បីចុះឈ្មោះនៅកន្លែងមួយ ដែលមើលទៅដូចជាការដ្ឋានសំណង់។
អ្នកស្ម័គ្រចិត្ដវ័យក្មេងបានតាំងចិត្តថា នឹងកម្ចាត់មនុស្សឆ្កួតសង្គ្រាមដោយគ្មានមេត្តា ដូច្នេះពួកគេក៏បានចូលរួមជាមួយកងទ័ពដើម្បីការពារប្រទេស។
KNCA បន្ថែមថា “ត្រឹមតែមួយថ្ងៃប៉ុណ្ណោះ មន្ត្រី និងនិស្សិតដល់ទៅជាង៨០ម៉ឺននាក់នៅទូទាំងប្រទេស បានស្ម័គ្រចិត្តចូលរួមជាមួយកងទ័ពប្រជាជនកូរ៉េ”៕
ប្រែសម្រួល៖ Vann Vann
ប្រភព៖ CNA
ចុចអាន៖ កូរ៉េខាងជើង បាញ់មីស៊ីលទៅសមុទ្រជប៉ុន មុនកិច្ចប្រជុំ Yoon-Kishida

-
សន្តិសុខសង្គម៦ ថ្ងៃ ago
មនុស្ស៩នាក់ស្លាប់ក្នុងគ្រោះថ្នាក់ចរាចរណ៍នាថ្ងៃទី២នៃពិធីបុណ្យចូលឆ្នាំថ្មី
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ខេត្ត Phuket របស់ថៃរងការវាយប្រហារដោយទឹកជំនន់ភ្លាមៗ ក្រោយមានភ្លៀងធ្លាក់ខ្លាំង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
មិនធម្មតាទេលើកនេះ វៀតណាមស្វាគមន៍មេដឹកនាំចិន ដោយបាញ់កាំភ្លើងធំ២១ដើម
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
រុស្ស៊ី បង្ហាញឈ្មោះ៤ប្រទេស ដែលនឹងភ្លក់គ្រាប់របស់ខ្លួនមុនគេ ពេលផ្ទុះសង្គ្រាមធំ
-
សុខភាព១៨ ម៉ោង ago
ដំណឹងល្អ! កម្ពុជានឹងដាក់ឱ្យប្រើប្រាស់ថ្នាំព្រឹបប្រភេទចាក់បង្ការ មុនពេលប្រឈមនឹងការឆ្លងមេរោគអេដស៍ នៅខែឧសភា ខាងមុខ
-
សន្តិសុខសង្គម១ សប្តាហ៍ ago
ខ្យល់កន្ត្រាក់ និងរន្ទះបាញ់ កើតឡើងលើស្រុកចំនួនពីរក្នុងខេត្តបាត់ដំបង
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ខ្លះៗអំពីរថយន្តដែលលោក ស៊ី ជីនពីង យកពីចិនមកជិះនៅកម្ពុជា
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
ត្រាំ ប្រកាសថា អាចនឹងលែងជួយបញ្ចប់សង្គ្រាមរុស្ស៊ី-អ៊ុយក្រែន បើមើលទៅ ពិបាកពេក