ព័ត៌មានអន្ដរជាតិ
លោក ពូទីន ធ្វើទស្សនកិច្ចតំបន់គ្រីមៀ ទាំងមិនប្រកាសឲ្យដឹងមុន បន្ទាប់ពី ICC ចេញដីកាចាប់ខ្លួន
កាលពីថ្ងៃសៅរ៍ទី១៨ខែមីនា ប្រធានាធិបតីរុស្ស៊ី លោក វ្ល៉ាឌីមៀរ ពូទីន បានទៅដល់តំបន់គ្រីមៀ ក្នុងដំណើរបំពេញទស្សនកិច្ចដោយមិនប្រកាស ដើម្បីប្រារព្ធខួបលើកទី៩ នៃការកាត់យកឧបទ្វីបនេះ ពីអ៊ុយក្រែន។

លោកពូទីន ត្រូវបានស្វាគមន៍ដោយលោក Mikhail Razvozhayev ដែលជាអភិបាលក្រុង Sevastopol តែងតាំងដោយរុស្ស៊ី ហើយធ្វើដំណើរទៅមជ្ឈមណ្ឌលកុមារថ្មីនិងសាលាសិល្បៈ។

ទោះបីជាយ៉ាងណាក៏ដោយ ភ្លាមៗនេះ ប្រព័ន្ធផ្សព្វផ្សាយរដ្ឋ មិនបានផ្សាយអំពីសុន្ទរកថារបស់លោក ពូទីន ទេ ពោលគឺមួយថ្ងៃបន្ទាប់ពីតុលាការឧក្រិដ្ឋកម្មអន្តរជាតិ (ICC) បានចេញដីកាចាប់ខ្លួនគាត់ និងចោទប្រកាន់គាត់ ពីបទឧក្រិដ្ឋកម្មសង្រ្គាមនៃការនិរទេសកុមាររាប់រយនាក់ដោយខុសច្បាប់ចេញពីប្រទេសអ៊ុយក្រែន។

មកទល់ពេលនេះ លោក ពូទីន ក៏មិនទាន់ធ្វើអត្ថាធិប្បាយជាសាធារណៈលើដីកានេះដែរ ប៉ុន្តែអ្នកនាំពាក្យវិមានក្រឹមឡាំងបានចាត់ទុកដីកានេះជាមោឃៈ។

គួរបញ្ជាក់ថា រុស្ស៊ីបានដណ្តើមយកតំបន់គ្រីមៀក្នុងឆ្នាំ២០១៤, ប្រាំបីឆ្នាំមុនពេលបើកការលុកលុយពេញទំហឹងលើអ៊ុយក្រែន៕
សូមទស្សនាវីដេអូ៖
ប្រែសម្រួល៖ Vann Vann
ប្រភព៖ Aljazeera
ចុចអាន៖ តុលាការឧក្រិដ្ឋកម្មអន្តរជាតិ ICC ចេញដីកាចាប់ខ្លួនលោក ពូទីន

-
សន្តិសុខសង្គម១ ថ្ងៃ ago
Breaking News៖ អគ្គិភ័យកំពុងឆេះក្លឹបមួយកន្លែងនៅជិតវត្តឬស្សីសាញ់(មានវីដេអូ)
-
ព័ត៌មានជាតិ១ ថ្ងៃ ago
ព័ត៌មានបន្ថែម៖ មានមនុស្ស៣នាក់រងរបួសក្នុងហេតុការណ៍ឆេះក្លឹប
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ការស្លាប់របស់ពិធីការនី កូរ៉េ ដោយសារតែទ្រាំទ្រសម្ពាធ និងការធ្វើបាបពីមិត្តរួមការងារលែងបាន
-
ព័ត៌មានជាតិ៧ ថ្ងៃ ago
ជនជាតិខ្មែរជិត២ពាន់នាក់ស្ថិតក្នុងបញ្ជីអ្នកត្រូវបណ្ដេញចេញពីអាមេរិក
-
សន្តិសុខសង្គម៦ ថ្ងៃ ago
Update! ដុំដែក៣ដុំដែលធ្លាក់បុកទម្លុះប្លង់សេផ្ទះប្រជាពលរដ្ឋ គឺកើតចេញពីផ្ទុះម៉ូទ័រស្តុកប្រេងរបស់ឧកញ៉ាម្នាក់
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
សម្ដេចតេជោ ស្នើឱ្យតុលាការចាត់ការលើសំណុំរឿង Mr Seth អ្នករៀបចំធ្វើបាតុកម្ម ១៨ សីហា ក្រោយបុគ្គលនេះក្បត់សន្យា
-
ជីវិតកម្សាន្ដ៥ ថ្ងៃ ago
បានឱកាសចូលសម្តែងជាថ្មី តាចេក ស៊ូកើយអង្រឹងនៅចេតីយ៍រង់ចាំថតរឿងខ្មោច
-
បច្ចេកវិទ្យា៥ ថ្ងៃ ago
ធ្វើម៉េច ទើបធ្វើឱ្យទូរស័ព្ទដៃ នៅតែកាន់ថ្មបានល្អ ទោះប្រើយូរក៏ដោយ?