Connect with us

ព័ត៌មានអន្ដរជាតិ

ធនាគារធំរបស់ស្វីស កំពុងពិភាក្សាទិញ ក្រុមហ៊ុនវិនិយោគ Credit Suisse

បានផុស

នៅ

កាសែត Financial Times បានរាយការណ៍ថា ក្រុមហ៊ុនហិរញ្ញវត្ថុដ៏ធំបំផុតរបស់ប្រទេសស្វីស គឺUBS កំពុងពិភាក្សាគ្នាដើម្បីទិញក្រុមហ៊ុនវិនិយោគពិភពលោក Credit Suisse ដែលជាដៃគូរប្រជែងដ៏ធំរបស់ខ្លួន។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

បើតាមរបាយការណ៍ ក្រុមហ៊ុនទាំងពីរនឹងបើកកិច្ចប្រជុំក្រុមប្រឹក្សាភិបាលដាច់ដោយឡែកនៅចុងសប្តាហ៍ដើម្បីពិភាក្សាអំពីកិច្ចព្រមព្រៀងនេះ។

ចំពោះបញ្ហានេះ ធនាគារកណ្តាលរបស់ប្រទេសស្វីសក៏ដូចជាធនាគារជាតិស្វីស ត្រូវបានគេដឹងថា បានគាំទ្រការចរចាដើម្បីធ្វើឱ្យប្រព័ន្ធហិរញ្ញវត្ថុមានស្ថេរភាព។ ធនាគារកណ្តាលក៏កំពុងអំពាវនាវឱ្យអ្នកផ្តល់ប្រាក់កម្ចីទាំងពីរផ្តល់ដំណោះស្រាយច្បាស់លាស់មួយ មុនពេលទីផ្សារបើកនៅថ្ងៃចន្ទផងដែរ។

ស្របជាមួយគ្នានេះ ក្រុមហ៊ុន Credit Suisse បានប្រកាសថា នឹងខ្ចីប្រាក់ ៥៤ពាន់លានដុល្លារពីធនាគារ ជាតិស្វីស ដើម្បីពង្រឹងសាច់ប្រាក់ងាយស្រួល ប៉ុន្តែ​ក្រុម​ហ៊ុន​កំពុងព្យាយាម​ក្នុង​ការ​កសាង​អាជីវកម្ម​របស់​ខ្លួន​ឡើង​វិញ​ដោយ​សារ​ការ​ធ្លាក់​ចុះ​នៃ​តម្លៃ​ភាគហ៊ុន​និង​លំហូរ​ចេញ​នៃ​មូលនិធិ។

គួរបញ្ជាក់ថា​ UBS ដែលមានមូលដ្ឋាននៅទីក្រុង Zurich គឺជាគ្រឹះស្ថានហិរញ្ញវត្ថុឈានមុខគេដែល មានការិយាល័យក្នុងប្រទេសជាង៥០។ UBS និង Credit Suisse ត្រូវបានចាត់ទុកថាជាគូប្រជែងនៅក្នុងធនាគារវិនិយោគ និងការគ្រប់គ្រងទ្រព្យសកម្ម៕

ប្រែសម្រួល៖ នាង រតនៈ

ប្រភព៖ NHK

ចុចអាន៖ ធនាគារពិភពលោក ឲ្យ វៀតណាម បង្កើនការគ្រប់គ្រងទីផ្សារហិរញ្ញវត្ថុ ប្រយ័ត្នដូចនៅ អាមេរិក

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ២៦ វិនាទី មុន

កសិករចិញ្ចឹមគោបាយជិត ៣០០ក្បាល ផ្ដាំកសិករផ្សេងឱ្យងាកមកចិញ្ចឹមគោប្រភេទនេះ ព្រោះងាយស្រួលចិញ្ចឹម

ព័ត៌មានជាតិ១៥ នាទីutes មុន

១៧ ខេត្តក្នុង​ចំណោម ២៥ រាជធានីខេត្ត ​បញ្ចប់​ចុះ​​តាមដាន​ការ​អនុវត្ត​យានយន្តកែច្នៃខុសលក្ខណៈបច្ចេកទេស

ព័ត៌មានអន្ដរជាតិ១៧ នាទីutes មុន

អ៊ីស្រាអែល​​សម្លាប់​មនុស្ស​ជិត ៩០០​នាក់ ចាប់​តាំង​ពី​​​លែង​អនុវត្ត​​បទ​ឈប់​បាញ់​នៅ​តំបន់ហ្គាហ្សា

ព័ត៌មានជាតិ៣១ នាទីutes មុន

វេទិកា JASTIP របស់ជប៉ុននឹងជួយកម្ពស់វិស័យវិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍នៅកម្ពុជា

កីឡា៣៣ នាទីutes មុន

មកដឹងពានរង្វាន់ទាំង ៩ មានប្រាក់រង្វាន់ច្រើនបំផុតរដូវកាលនេះ ខណៈ UCL ឈរលេខ៣

Sokha Hotels

ព័ត៌មានពេញនិយម