ព័ត៌មានអន្ដរជាតិ
រុស្ស៊ី ថា ការបញ្ជូនអាវុធរបស់ អាមេរិក ឲ្យទីក្រុងកៀវ គឺប្រៀបដូចជាយកទៅសម្លាប់ប្រជាជន អ៊ុយក្រែន
អ្នកនាំពាក្យក្រសួងការបរទេសរុស្ស៊ីលោកស្រី Maria Zakharova បានសរសេរនៅលើបណ្ដាញ Telegram ថា ការផ្គត់ផ្គង់សព្វាវុធរបស់រដ្ឋបាលសហរដ្ឋអាមេរិកទៅឲ្យទីក្រុងកៀវ គឺប្រៀបដូចជា សម្លាប់ប្រជាជនអ៊ុយក្រែន និងរុស្ស៊ី ។

លោកស្រី Zakharova បានថ្លែងថា “អស់រយៈពេលជាយូរមកហើយ ទីក្រុងវ៉ាស៊ីនតោនមិនបានអាណិតអាសូរដល់ប្រជាជនអ៊ុយក្រែន ឬរុស្ស៊ីនោះទេ ជាពិសេសគឺប្រជាជនអាមេរិកតែម្ដង ហើយរាល់ការបញ្ជូនសព្វាវុធទៅឲ្យរដ្ឋាភិបាលទីក្រុងកៀវ គឺដូចជាយកអាវុធទាំងនោះទៅបង្ហូរឈាមក្រុមគ្រួសាររបស់ពួកគេ” ។
ការលើកឡើងរបស់អ្នកនាំពាក្យរូបនេះបានកើតឡើង បន្ទាប់ពីអនុរដ្ឋមន្ត្រីការបរទេសអាមេរិកទទួលបន្ទុកកិច្ចការនយោបាយលោកស្រី Victoria Nuland បាននិយាយថា “បេះដូងរបស់អាមេរិកបានបូជាសម្រាប់ប្រជាជនអ៊ុយក្រែន ប៉ុន្តែយើងក៏បង្ហូរឈាមសម្រាប់គ្រួសាររុស្ស៊ីទាំងអស់ផងដែរ” ។

គួរបញ្ជាក់ថា កាលពីថ្ងៃទី២៤ ខែកុម្ភៈ ឆ្នាំ២០២២ លោក វ្ល៉ាឌីមៀរ ពូទីន បានចាប់ផ្តើមប្រតិបត្តិការសឹកមួយនៅអ៊ុយក្រែន ដើម្បីឆ្លើយតបនឹងសំណើសុំជំនួយពីប្រមុខនៃសាធារណរដ្ឋ Donbass ខណៈរហូតមកដល់ពេលនេះ វាអូសបន្លាយពេលជាង ១ ឆ្នាំហើយ ។
បន្ទាប់មក លោកខាងលិចបានដាក់ទណ្ឌកម្មយ៉ាងខ្លាំងក្លាប្រឆាំងរុស្ស៊ី ជាពិសេសរដ្ឋបាលរបស់លោក ចូ បៃដិន បានប្រកាសបង្កើនការផ្គត់ផ្គង់សព្វាវុធដល់រដ្ឋាភិបាលទីក្រុងកៀវ ដែលមានតម្លៃរាប់សិបពាន់លានដុល្លារ ៕

ប្រែសម្រួលដោយ ៖ ជីវ័ន្ត
ប្រភព ៖ TASS
ចុចអាន ៖ តុលាការឧក្រិដ្ឋកម្មអន្តរជាតិ ICC ចេញដីកាចាប់ខ្លួនលោក ពូទីន

-
សេចក្ដីជូនដំណឹង១ សប្តាហ៍ ago
រៃហ្គេត ហ្គ្រេមម័រ ស្គូល ភ្នំពេញ ដើមកំណើត៣៥០ឆ្នាំ ពីចក្រភពអង់គ្លេស
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
រថយន្តដឹកសិស្សចុះកម្មសិក្សានៅថៃ ក្រឡាប់ពេលចុះភ្នំ ស្លាប់១៧នាក់ របួសជាង៤០នាក់
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
ចិន រកឃើញមេរោគស៊ីសួតថ្មី បង្កក្តីបារម្ភផ្ទុះជំងឺរាតត្បាត ដូច កូវីដ-១៩
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
កូនប្រុសអភិបាលខណ្ឌ៧មករា ស្លាប់ទាំងវ័យក្មេង ដោយសារគាំងបេះដូង
-
សន្តិសុខសង្គម៥ ថ្ងៃ ago
បង្ក្រាបហាងផឹកស៊ីបង្កប់សេវាកម្មផ្លូវភេទមួយកន្លែងក្នុងមូលដ្ឋានខណ្ឌសែនសុខ ឃាត់ខ្លួននារីជាង២០នាក់
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ហ្សេលេនស្គី ផ្តាំទៅ ត្រាំ ថា អ៊ុយក្រែន មិនសងអាមេរិក ដាច់ខាត
-
សន្តិសុខសង្គម១ ថ្ងៃ ago
Update៖ អគ្គិភ័យឆេះនៅជិតស្ពានជ្រោយចង្វារ មានទារកពីរនាក់បាត់បង់ជីវិត
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
ឯកឧត្តម ឌី វិជ្ជា ប្រាប់ទៅលោក សម រង្ស៊ី ថា ល្មមៗបានហើយ កម្ពុជា មានច្បាប់ត្រឹមត្រូវ មិនមែនធ្វើអ្វីស្រេចលើការនឹកឃើញទេ