Connect with us

ព័ត៌មានអន្ដរជាតិ

អស់ពីរុស្ស៊ី, លោក Zelensky ដាក់ទណ្ឌកម្មមេដឹកនាំប្រទេសមួយទៀត

បានផុស

នៅ

ប្រធានាធិបតី​អ៊ុយក្រែន​លោក Volodymyr Zelensky បានប្រកាស​ដាក់​ទណ្ឌកម្ម​ប្រឆាំង​នឹង​មេដឹកនាំ​ស៊ីរីលោក Bashar Assad ខណៈកន្លងមករដ្ឋាភិបាលទីក្រុងកៀវក៏ធ្លាប់បានដាក់ទណ្ឌកម្មស្រដៀងគ្នានេះទៅលើរុស្ស៊ីផងដែរ ពាក់ព័ន្ធប្រតិបត្តិការសឹកនៅអ៊ុយក្រែន ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ឯកសារដែលបានបង្ហោះចូលទៅក្នុងគេហទំព័ររបស់ប្រធានាធិបតីកាលពីពេលថ្មីៗនេះបញ្ជាក់ច្បាស់ថា លោក Assad គឺជាបុគ្គលដ៏សំខាន់មួយទៀតរបស់ប្រធានាធិបតីអ៊ុយក្រែន ក្នុងការទប់ស្កាត់ ក៏ដូចជាបង្កកទ្រព្យសម្បត្តិ និងវិធានការមួយចំនួនទៀត ។

ទណ្ឌកម្មនេះក៏ត្រូវបានដាក់លើបុគ្គលចំនួន ៣០០ នាក់ និងនីតិបុគ្គល ១៤១ ដែលភាគច្រើនជាពលរដ្ឋរុស្ស៊ី ។ បញ្ជី​ឈ្មោះ​នោះ​រួម​មាន​ទាំងនាយក​រដ្ឋមន្ត្រី​ស៊ីរីលោក Hussein Arnous, រដ្ឋមន្ត្រី​ការបរទេស​លោក Faisal Miqdad និង​ពលរដ្ឋ​អ៊ីរ៉ង់​មួយ​ចំនួនផងដែរ ។

ក្នុងចំណោមនីតិបុគ្គលដែលជាប់ក្នុងបញ្ជីខ្មៅនេះ មានសហគ្រាសស្រាវជ្រាវ និងផលិត, ក្រុមហ៊ុនផលិតកប៉ាល់ និងក្រុមហ៊ុនឧស្សាហកម្មអាកាសចរណ៍របស់រុស្ស៊ី រួមទាំងក្រុមហ៊ុន Kalashnikov និង Almaz-Antey ក៏ដូចជា រោងចក្រ Ural ផងដែរ ។

គួរបញ្ជាក់ថា ទណ្ឌកម្ម​នេះផ្ដោតសំខាន់លើ​ការ​បង្កក​ទ្រព្យសកម្ម ការ​រឹតត្បិត​ពាណិជ្ជកម្ម ការ​ហាមប្រាម​ការ​ចូលរួម​ក្នុង​ការ​ធ្វើ​ឯកជនភាវូបនីយកម្ម​ក្នុង​ប្រទេស​អ៊ុយក្រែន ការ​ព្យួរ​កាតព្វកិច្ច​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុជាដើម ៕

ប្រែសម្រួលដោយ ៖ ជីវ័ន្ត

ប្រភព ៖ TASS

ចុចអាន ៖ រុស្ស៊ី ថា ការបញ្ជូនអាវុធរបស់ អាមេរិក ឲ្យទីក្រុងកៀវ គឺប្រៀបដូចជាយកទៅ​សម្លាប់ប្រជាជន អ៊ុយក្រែន

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៧ ម៉ោង មុន

ឧបការី​រដ្ឋមន្រ្តី​ក្រសួង​សន្តិសុខ​សាធារណៈ​ចិន​​ទស្សនៈ​កិច្ច​​​នៅ​​ច្រក​​ទ្វា​អន្តរជាតិប៉ោយប៉ែត

ព័ត៌មានជាតិ៧ ម៉ោង មុន

មេ​បញ្ជា​ការ​កង​ទ័ព​ជើង​គោក​កម្ពុជា ​ណែ​នាំ​ឱ្យ​កង​ទ័ព​ ​រក្សា​ទំនាក់​ទំនង​ល្អ​ជាមួយ​ភាគីថៃ ​ ​មិន​បំពាន​គ្នា ​​

ព័ត៌មានជាតិ៧ ម៉ោង មុន

​ប្រធានកិត្តិយស​​នៃ​សមាគម​មូលនិធិ​អភិរក្សដំរី​អៃរាវត្តា​ខ្មែរ ​ទៅ​មើល​​ផ្ទាល់​ការ​ថែ​ទាំ​កូន​ដំរី​ឈ្មោះ​«លំផាត់» នៅ​សួន​សត្វ​ភ្នំតាម៉ៅ ​

សន្តិសុខសង្គម៨ ម៉ោង មុន

ជន​ជាតិ​ចិន​ម្នាក់ ​ត្រូវ​នគរបាល​​​បណ្ដេញ​ចេញ​ពី​ប្រទេស​កម្ពុជា​

សន្តិសុខសង្គម១១ ម៉ោង មុន

យ៉ាងហោចណាស់មនុស្ស ៣នាក់រងរបួស ក្នុងហេតុការណ៍អគ្គិភ័យ​ឆះផ្ទះលក់កុំព្យូទ័រ

សន្តិសុខសង្គម១១ ម៉ោង មុន

យ៉ាងហោចណាស់មនុស្ស ៣នាក់រងរបួស ក្នុងហេតុការណ៍អគ្គិភ័យ​ឆះផ្ទះលក់កុំព្យូទ័រ

ព័ត៌មានអន្ដរជាតិ២១ ម៉ោង មុន

អង់គ្លេស ថែម​ប្រាក់​កម្ចី​ឲ្យ​អ៊ុយក្រែន ជិត​៣​ពាន់​លាន​ដុល្លារ សម្រាប់​ផលិតកម្ម​អាវុធ

ព័ត៌មានជាតិ១៧ ម៉ោង មុន

អ្នកឃ្លាំមើលសង្គម៖ពលរដ្ឋខ្មែរនៅ​កូរ៉េ ៩៩% មិនបា​នចូលរួមបាតុកម្ម និង​បន្តជឿជាក់​រាជរដ្ឋាភិបាល​លើ​បញ្ហា​ទឹក​ដី​

ព័ត៌មានអន្ដរជាតិ១៦ ម៉ោង មុន

ពូទីន ចុះហត្ថលេខាលើច្បាប់ការពារ​គ្នា​ទៅ​វិញ​ទៅ​មក​ជា​ផ្លូវការ​ជាមួយ​បេឡារុស

ព័ត៌មានអន្ដរជាតិ១៩ ម៉ោង មុន

មេ​ណាតូ ជំរុញឲ្យ ហ្សេលេនស្គី ផ្សះផ្សា​ទំនាក់ទំនង​ជាមួយ​លោក ត្រាំ

Sokha Hotels

ព័ត៌មានពេញនិយម