Connect with us

ព័ត៌មានអន្ដរជាតិ

អូស្ត្រាលី ដាច់ខាតមិនជួយ អាមេរិក ការពារ តៃវ៉ាន់ ជាថ្នូរនឹងនាវាមុជទឹក​នុយក្លេអ៊ែរឡើយ

បានផុស

នៅ

រដ្ឋមន្ត្រីការពារជាតិអូស្ត្រាលីលោក Richard Marles បាននិយាយកាលពីថ្ងៃអាទិត្យថា ប្រទេសអូស្ត្រាលីដាច់ខាតមិនគាំទ្រសហរដ្ឋអាមេរិកក្នុងជម្លោះយោធាណាមួយលើកោះតៃវ៉ាន់ ជាថ្នូរនឹងកិច្ចព្រមព្រៀងដើម្បីទទួលបាននាវាមុជទឹកដើរដោយថាមពលនុយក្លេអ៊ែររបស់អាមេរិកនោះទេ ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

នៅពេលអ្នកសារព័ត៌មានសួរថា តើអូស្ត្រាលីនឹងជួយដល់សហរដ្ឋអាមេរិក ក្នុងអំឡុងពេលមានជម្លោះលើកោះតៃវ៉ាន់ជាថ្នូរនឹងការទិញនាវាមុជទឹកដែរឬយ៉ាងនោះ, លោក Marles បានប្រាប់ថា “វាមិពិតនោះទេ ហើយដាច់ខាតអូស្ត្រាលីក៏នឹងមិនធ្វើការប្ដេជ្ញាបែបនេះនោះដែរ” ។

អូស្ត្រាលី សហរដ្ឋអាមេរិក និងអង់គ្លេស បានបង្ហាញព័ត៌មានលម្អិតនៃកិច្ចព្រមព្រៀង AUKUS កាលពីថ្ងៃចន្ទសប្ដាហ៍មុន ដោយនៅក្នុងនោះទីក្រុងកង់បេរ៉ានឹងទិញនាវាមុជទឹកដើរដោយថាមពលនុយក្លេអ៊ែរធុន Virginia របស់អាមេរិកចំនួន ៥ គ្រឿងនៅក្នុងទសវត្សរ៍ឆ្នាំ ២០៣០ ។

រហូតមកដល់ពេលនេះ ចិននៅតែ​ចាត់ទុក​តៃវ៉ាន់​ជា​ទឹកដី​របស់ខ្លួន ហើយ​មិន​ដែល​បោះបង់​ជម្រើស​នៃ​ការបង្ខំ​យក​កោះ​នេះ​មកវិញ​ឡើយ​ ខណៈប្រធានាធិបតី Joe Biden ក៏បានលើកឡើងផងដែរថា សហរដ្ឋអាមេរិកនឹងការពារកោះតៃវ៉ាន់ពីការវាយប្រហារដែលមិនធ្លាប់មានពីមុនមកពីសំណាក់ប្រទេសចិន ។

គួររំឭកឡើងវិញថា តៃវ៉ាន់មានឯករាជ្យពិតប្រាកដតាំងពីឆ្នាំ ១៩៤៩ នៅពេលដែលភាគីចាញ់ក្នុងសង្គ្រាមស៊ីវិលចិនបានភៀសខ្លួនទៅកាន់កោះនេះ និងបានបង្កើតរដ្ឋបាលរបស់ខ្លួន ហើយប្រទេសចិនបានចាត់ទុកតៃវ៉ាន់ជាផ្នែកដែលមិនអាចកាត់ផ្តាច់បាននៃទឹកដីរបស់ខ្លួន ៕

ប្រែសម្រួលដោយ ៖ ជីវ័ន្ត

ប្រភព ៖ CNA

ចុចអាន ៖ រុស្ស៊ី ថា ការបញ្ជូនអាវុធរបស់ អាមេរិក ឲ្យទីក្រុងកៀវ គឺប្រៀបដូចជាយកទៅ សម្លាប់ប្រជាជន អ៊ុយក្រែន

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ជីវិតកម្សាន្ដ១២ នាទីutes មុន

ប្អូនប្រុស វ៉ាង ស្រីណូ ចេញមុខសុំទោសស្ថាប័ន Majestic Cambodia ក្រោយរិះគន់មិនសំចៃមាត់

ព័ត៌មានជាតិ៣៩ នាទីutes មុន

អ្នកនាំពាក្យគ្រោះមហន្តរាយ ៖ កម្ពុជា មិនមានកន្លែងណាមួយកើតមាន បញ្ហារញ្ជួយដីទេ

ផន ស្រីពី
ជីវិតកម្សាន្ដ៤០ នាទីutes មុន

ផន ស្រីពី មោទនភាព ព្រោះបានរួមចំណែកការងារសង្គម និងស្វែងយល់ពីប្រវត្តិសាស្រ្តជាតិ នៅខេត្តស្ទឹងត្រែង

ជីវិតកម្សាន្ដ៤៦ នាទីutes មុន

តារា​ថៃច្រើននាក់ រត់ប្រាសអាយុចេញពី​ខុនដូ ​ បន្ទាប់ពីគ្រោះ​រញ្ជួយ​ដី​វាយប្រហារអគារខ្ពស់​ៗ​

សន្តិសុខសង្គម១ ម៉ោង មុន

ជនសង្ស័យប្លន់រថយន្តលើផ្លូវល្បឿនលឿន ត្រូវសមត្ថកិច្ចស្រុកអង្គស្នួលឃាត់ខ្លួនបានហើយ

ព័ត៌មានអន្ដរជាតិ២១ ម៉ោង មុន

កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក

ក្រុងប៉ោយប៉ែត
សន្តិសុខសង្គម២០ ម៉ោង មុន

ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ

សន្តិសុខសង្គម១ ម៉ោង មុន

ជនសង្ស័យប្លន់រថយន្តលើផ្លូវល្បឿនលឿន ត្រូវសមត្ថកិច្ចស្រុកអង្គស្នួលឃាត់ខ្លួនបានហើយ

ព័ត៌មានអន្ដរជាតិ២១ ម៉ោង មុន

ការ​ខូចខាត​បឋម ព្រោះ​គ្រោះរញ្ជួយដីដ៏ខ្លាំងក្លា​ដែល​វាយប្រហារអាស៊ីអាគ្នេយ៍

ព័ត៌មានអន្ដរជាតិ២១ ម៉ោង មុន

នាយករដ្ឋមន្ត្រី​ថៃ ដាក់​ចេញ​បទបញ្ជា​​បន្ទាន់ដើម្បី​គ្រប់គ្រង់​គ្រោះរញ្ជួយដី​

Sokha Hotels

ព័ត៌មានពេញនិយម