ព័ត៌មានអន្ដរជាតិ
មកដឹងម្ហូបពិសេសៗ នៃអាហារពេលល្ងាច ដែលលោក ពូទីន និងលោក ស៊ី ទទួលទានជាមួយគ្នា
ក្រោយទៅដល់ទីក្រុងមូស្គូកាលពីរសៀលថ្ងៃចន្ទទី២០ខែមីនា ប្រធានាធិបតីចិន លោក ស៊ី ជីនពីង ត្រូវបានប្រធានាធិបតីរុស្ស៊ី លោក វ្ល៉ាឌីមៀរ ពូទីន អញ្ជើញឲ្យទៅចូលរួមទទួលទានអាហារពេលល្ងាចជាមួយគ្នា។

មិនធម្មតាឡើយ អាហារពេលល្ងាចមួយពេលនេះ ត្រូវបានគេដឹងថា សុទ្ធតែជាមុខម្ហូបសំខាន់ៗ ដែលចម្អិនដោយកំពូលចុងភៅ និងមានការសម្រិតសម្រាំងជាទីបំផុត។
ម្ហូបនិងបង្អែមសរុប៧មុខ ត្រូវបានលោកពូទីន និងលោក ស៊ី ទទួលទានជាមួយគ្នាដោយទាំងនោះមានដូចជា៖

ទី១គឺ Blini ជាមួយសាច់ ក្រួច និងផ្សិត។ Blini គឺជានំផេនខេកបែបអ៊ឺរ៉ុបបូព៌ា ដែលផលិតពី ស្រូវសាលី។ ម្ហូបនេះ លេចឡើងជាញឹកញាប់នៅលើម៉ឺនុយសម្រាប់ព្រឹត្តិការណ៍រដ្ឋ។

ម្ហូបបន្ទាប់គឺស៊ុបត្រី Sturgeon។ ត្រី Sturgeon គឺជាចំណង់ចំណូលចិត្តមួយរបស់ប្រជាជនរុស្ស៊ី ដែលនេសាទពីសមុទ្រខ្មៅនិងទន្លេនៃតំបន់ស៊ីបេរី។ ត្រីនេះមានសាច់ទន់ ហើយជាត្រីមានពងល្អបំផុត។ ត្រីនេះគឺជា សំណព្វចិត្តរបស់ស្តេច Ivan the Terrible សតវត្សរ៍ទី១៦។

ទី៣ គឺបង្អែមផ្លែទទឹម ដែលជាបង្អែមទទួលទានហើយធ្វើឲ្យឆ្ងាញ់ពេញក្រអូមមាត់។ ជាទូទៅបង្អែមនេះ ត្រូវបានធ្វើលាយជាមួយក្រូចឆ្មា និងជីអង្កាម។

ទី៤ ក៏ត្រីដែរ! ដោយគិតអំពីសុខភាព វិមានក្រឹមឡាំង បានកំណត់ការទទួលទានសាច់ក្រហមដោយងាកទៅរកម្ហូបដែលសម្បូរទៅដោយអូមេហ្គា៣ វិញ។ Nelma ដែលជាត្រីពណ៌ស យកមកពីតំបន់អាកទិកដ៏ធំ គឺជាចំណូលចិត្តមួយទៀតរបស់ជនជាតិរុស្ស៊ី។ ត្រីដែលមានទម្ងន់រហូតដល់ទៅ២៧គីឡូក្រាមប្រភេទនេះ មានសាច់ ហើយអាចមានខ្លាញ់ច្រើន។

ម្ហូបបន្ទាប់ទៀតគឺសាច់ក្តាន់អាំងជាមួយទឹកជ្រលក់ឈឺរី និងបង្អែម Pavlova។ ក្នុងមុខម្ហូបនោះ ក៏មានអាហារដែលផលិតពីគ្រឿងសមុទ្រនៅតំបន់ចុងបូព៌ាផងដែរ។

ហើយអ្វីដែលមិនអាចចោលបានសម្រាប់អាហារពេលល្ងាចថ្នាក់រដ្ឋ រវាងមេដឹកនាំពិភពលោក គឺស្រា។ ស្រាក្រហម ត្រូវបានគេយកមកពីតំបន់ Krasnodar ភាគខាងត្បូងប្រទេសរុស្ស៊ី។ មានចម្ការទំពាំងបាយជូរ ៣ម៉ឺន ហិកតានៅក្នុងតំបន់នោះ ហើយវាជាប្រភពនៃស្រាទំពាំងបាយជូរ ៤០ ភាគរយរបស់ប្រទេសរុស្ស៊ី៕
ប្រែសម្រួល៖ Vann Vann
ចុចអាន៖ ពូទីន សរសើរចិន មិនដាច់ពីមាត់ មុនដំណើរទស្សនកិច្ចរបស់លោក ស៊ី

-
សេចក្ដីជូនដំណឹង១ សប្តាហ៍ ago
រៃហ្គេត ហ្គ្រេមម័រ ស្គូល ភ្នំពេញ ដើមកំណើត៣៥០ឆ្នាំ ពីចក្រភពអង់គ្លេស
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
រថយន្តដឹកសិស្សចុះកម្មសិក្សានៅថៃ ក្រឡាប់ពេលចុះភ្នំ ស្លាប់១៧នាក់ របួសជាង៤០នាក់
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
ចិន រកឃើញមេរោគស៊ីសួតថ្មី បង្កក្តីបារម្ភផ្ទុះជំងឺរាតត្បាត ដូច កូវីដ-១៩
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
កូនប្រុសអភិបាលខណ្ឌ៧មករា ស្លាប់ទាំងវ័យក្មេង ដោយសារគាំងបេះដូង
-
សន្តិសុខសង្គម៥ ថ្ងៃ ago
បង្ក្រាបហាងផឹកស៊ីបង្កប់សេវាកម្មផ្លូវភេទមួយកន្លែងក្នុងមូលដ្ឋានខណ្ឌសែនសុខ ឃាត់ខ្លួននារីជាង២០នាក់
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ហ្សេលេនស្គី ផ្តាំទៅ ត្រាំ ថា អ៊ុយក្រែន មិនសងអាមេរិក ដាច់ខាត
-
សន្តិសុខសង្គម១ ថ្ងៃ ago
Update៖ អគ្គិភ័យឆេះនៅជិតស្ពានជ្រោយចង្វារ មានទារកពីរនាក់បាត់បង់ជីវិត
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
ឯកឧត្តម ឌី វិជ្ជា ប្រាប់ទៅលោក សម រង្ស៊ី ថា ល្មមៗបានហើយ កម្ពុជា មានច្បាប់ត្រឹមត្រូវ មិនមែនធ្វើអ្វីស្រេចលើការនឹកឃើញទេ