Connect with us

ព័ត៌មានអន្ដរជាតិ

មកស្គាល់រថយន្តកម្រ ដឹកប្រធានាធិបតីចិន​ ធ្វើទស្សនកិច្ចទីក្រុង មូស្គូ

បានផុស

នៅ

ប្រធានាធិបតីចិនលោក ស៊ី ជីនពីង បានទៅដល់រដ្ឋធានីរុស្ស៊ីកាលពីថ្ងៃចន្ទ ដោយចាប់ផ្តើមដំណើរទស្សនកិច្ចលើកទីប្រាំបួនរបស់គាត់ទៅកាន់ប្រទេសនេះ ក្នុងរយៈពេលដប់ឆ្នាំ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ក្បួនរថយន្តពណ៌ខ្មៅដែលដឹកលោក ស៊ី និងគណៈប្រតិភូចិន បានឆ្លងកាត់តាមដងផ្លូវនៃទីក្រុងមូស្គូ ដោយក្នុងនោះ រួមមានទាំងរថយន្តម៉ូដែលកម្រ Hongqi N701 ផងដែរ ដែលជារថយន្តប្រណីតផលិតដោយប្រទេសចិន សម្រាប់តែមន្ត្រីជាន់ខ្ពស់ប៉ុណ្ណោះ។

N701 ត្រូវបានគេប្រទះឃើញជាលើកដំបូងនៅទីក្រុងមូស្គូ ពីរថ្ងៃមុនដំណើរទស្សនកិច្ចរបស់លោក ស៊ី។

ថ្វីបើរថយន្តនេះ បានបង្ហាញខ្លួនជាលើកដំបូងនៅក្នុងប្រទេសចិនកាលពីខែកក្កដា ឆ្នាំ ២០២២ អំឡុងពេលដំណើរទស្សនកិច្ចរបស់លោកប្រធានាធិបតី ស៊ី ទៅកាន់ទីក្រុងហុងកុងក៏ដោយ ប៉ុន្តែមានព័ត៌មានតិចតួចបំផុតអំពីរថយន្តនេះ ដែលត្រូវបានផ្សព្វផ្សាយជាសាធារណៈ។

ទោះបីជាយ៉ាងណាក៏ដោយ សារព័ត៌មានចិន បានចុះផ្សាយថា រថយន្ត N701 មានលក្ខណៈពិសេសៗដូចជា បំពាក់ដោយម៉ាស៊ីន V8 ឬ V12 និងពាសដែក ការពារគ្រាប់។

យោងតាមគេហទំព័រ CarNewsChina.com, រថយន្ត N701 ចំនួន៥០គ្រឿង នឹងត្រូវផលិតក្នុងរយៈពេលមួយទសវត្សរ៍ខាងមុខ។ វាមិនមានសម្រាប់ការលក់រាយទេ ប៉ុន្តែរដ្ឋមានកម្មសិទ្ធិបម្រុងទុករថយន្តប្រភេទនេះ សម្រាប់ប្រើប្រាស់ដោយមន្ត្រីជាន់ខ្ពស់ រួមទាំងប្រធានាធិបតី រដ្ឋមន្ត្រី និងសមាជិកការិយាល័យនយោបាយនៃបក្សកុម្មុយនិស្តផងដែរ។

គួរបញ្ជាក់ថា ម៉ាក Hongqi ត្រូវបានគ្រប់គ្រងដោយ First Auto Works ដែលជាក្រុមហ៊ុនរថយន្តយក្សរបស់ចិន៕

ប្រែសម្រួល៖ Vann Vann

ប្រភព៖ Sputnik

ចុចអាន៖ មកដឹងម្ហូបពិសេសៗ នៃអាហារពេលល្ងាច ដែលលោក ពូទីន និងលោក ស៊ី ទទួលទានជាមួយគ្នា

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ជីវិតកម្សាន្ដ១១ នាទីutes មុន

តាមពិត ឆឹង ច័ន្ទមុនីរស្មី ជាម្ចាស់ផេក “ដើរលេង” ដ៏ល្បី និងជាតួឯកស្រីដ៏លេចធ្លោក្នុងភាពយន្តអប់រំខ្លី

ព័ត៌មានជាតិ៤៥ នាទីutes មុន

ឥណ្ឌា ​គ្រោង​រៀបចំទិវាម្ហូបអាហារ នៅ​តំបន់​ផ្លូវ​ថ្មើរជើង​មុខវត្តឧណ្ណាលោម

ព័ត៌មានជាតិ១ ម៉ោង មុន

ក្រសួង​ការងារ​ ត្រួតពិនិត្យ​ការ​អនុវត្ត​កម្មវិធី​បណ្តុះបណ្ដាល​វិជ្ជាជីវៈ​ខេត្តត្បូងឃ្មុំ ជា​ពិសេស​កម្មវិធី TVET 1.5M

កីឡា១ ម៉ោង មុន

កីឡាករ​បាល់ទះ៤​រូប​រកចំណូលបានច្រើនជាង​គេ​​បំផុតបច្ចុប្បន្ន

ព័ត៌មានជាតិ២ ម៉ោង មុន

ស្នងការរាជធានី ៖ សមត្ថកិច្ច​ទាំង១៤ខណ្ឌ សូម​ជួយ​សម្រួល​ចរាចរណ៍​ទីតាំង​មមាញឹក ជា​ពិសេស​សាលារៀន​ដើម្បី​រំដោះ​ការ​កក់ស្ទះ

Sokha Hotels

ព័ត៌មានពេញនិយម