Connect with us

ព័ត៌មានអន្ដរជាតិ

ចិន នឹងធ្វើការជាមួយ រុស្ស៊ី ដើម្បីលើកកម្ពស់ពិភពលោកពហុប៉ូល និងលទ្ធិប្រជាធិបតេយ្យ

បានផុស

នៅ

ប្រធានាធិបតីចិនលោក ស៊ី ជីនពីង បាននិយាយកាលពីថ្ងៃចន្ទថា ទីក្រុងប៉េកាំងនឹងធ្វើការជាមួយប្រទេសរុស្ស៊ីដើម្បី “លើកកម្ពស់ពិភពលោកពហុប៉ូល” ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

នៅក្នុងដំណើរទស្សនកិច្ចទៅកាន់ប្រទេសរុស្ស៊ី លោក ស៊ី បាននិយាយថា “ប្រទេសចិននឹងធ្វើការជាមួយប្រទេសរុស្ស៊ីដើម្បីលើកកម្ពស់ពហុភាគីនិយមពិតប្រាកដ លើកកម្ពស់ពិភពលោកពហុប៉ូល និងលទ្ធិប្រជាធិបតេយ្យកាន់តែច្រើននៅក្នុងទំនាក់ទំនងអន្តរជាតិ និងជួយធ្វើឲ្យអភិបាលកិច្ចពិភពលោកកាន់តែមានភាពយុត្តិធម៌ និងសមធម៌ផងដែរ” ។

ប្រធានាធិបតីចិនបានលើកឡើងថា “ការរីកចម្រើននៃទំនាក់ទំនងចិន-រុស្ស៊ី មិនត្រឹមតែនាំមកនូវផលប្រយោជន៍ជាក់ស្តែងដល់ប្រជាជនទាំងពីរប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងបានរួមចំណែកយ៉ាងសំខាន់ដល់ការអភិវឌ្ឍន៍ និងវឌ្ឍនភាពនៃពិភពលោកផងដែរ” ។

ទន្ទឹមនោះ លោក ស៊ី មានទំនុកចិត្តថា ដំណើរទស្សនកិច្ចនេះនឹងផ្តល់លទ្ធផលជាផ្លែផ្កា ហើយបញ្ចូលកម្លាំងជំរុញថ្មីទៅក្នុងភាពរឹងមាំ និងការរីកចម្រើនឥតឈប់ឈរនៃភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយ ក៏ដូចជាសម្រាប់ការសម្របសម្រួលរវាងចិន និងរុស្ស៊ីនៃយុគសម័យថ្មីផងដែរ” ។

ជាចុងក្រោយ លោក ស៊ី ក៏បានសម្ដែងនូវសេចក្ដីសប្បាយរីករាយជាខ្លាំងក្នុងការឈានជើងជាន់លើទឹកដីរុស្ស៊ីម្ដងទៀត ក្នុងដំណើរបំពេញទស្សនកិច្ចផ្លូវរដ្ឋមកកាន់ទីក្រុងមូស្គូ តាមការអញ្ជើញរបស់លោកប្រធានាធិបតី វ្ល៉ាឌីមៀរ ពូទីន ។

គួរបញ្ជាក់ថា លោក ស៊ី ជីនពីង នឹងបំពេញទស្សនកិច្ចផ្លូវរដ្ឋរយៈពេល ៣ ថ្ងៃនៅក្នុងទីក្រុងមូស្គូ ហើយវាក៏ជាដំណើរទស្សនកិច្ចលើកដំបូងរបស់លោកផងដែរ ចាប់តាំងពីរុស្ស៊ីបានចាប់ផ្ដើមប្រតិបត្តិការសឹកនៅអ៊ុយក្រែនកាលពីខែកុម្ភៈ ឆ្នាំ ២០២២ ៕

ប្រែសម្រួលដោយ ៖ ជីវ័ន្ត

ប្រភព ៖ Anadolu

ចុចអាន ៖ លោក ពូទីន ពិនិត្យយ៉ាងល្អិតល្អន់លើសំណើរ ១២ ចំណុចរបស់ ចិន ស្ដីពីជម្លោះនៅ អ៊ុយក្រែន

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

សន្តិសុខសង្គម២២ ម៉ោង មុន

សមត្ថកិច្ចខេត្តសៀមរាប ឃុំខ្លួនបុរស់ម្នាក់ ពីបទឡាយលក់កាំភ្លើងតាមបណ្តាញសង្គម

ជួង ជី
ជីវិតកម្សាន្ដ២២ ម៉ោង មុន

អ្នកសិល្បៈនិងសាធារណជន សម្តែងក្តីបារម្ភ ក្រោយដឹងដំណឹង នាយ កុយ មានបញ្ហាសុខភាពត្រូវវះកាត់ជាបន្ទាន់

ព័ត៌មានជាតិ១៤ ម៉ោង មុន

នៅរាត្រីថ្ងៃសៅរ៍ទី០៨ ខែកុម្ភៈ​នេះ ភ្ញៀវជាតិ-អន្តរជាតិមកដើរលេងកំសាន្តនៅផ្លូវថ្មើរជើង (Walk Street) ច្រើន បើប្រៀបធៀប សប្តាហ៍មុន

ព័ត៌មានអន្ដរជាតិ២ ម៉ោង មុន

ដូណាល់ ត្រាំ សើរើ​​និង​ត្រូវការ​ដឹង​លម្អិត​ ស្តីពីការធ្វើឃាត​រូប​លោក​​

ឡានក្រុងបុកចូលផ្ទះ
សន្តិសុខសង្គម២ ម៉ោង មុន

ឡានក្រុងជ្រុលបុកផ្ទះពលរដ្ឋ សង្ស័យបើកបរក្នុងស្ថានភាពងងុយដេក

Sokha Hotels

ព័ត៌មានពេញនិយម