ព័ត៌មានអន្ដរជាតិ
យន្តហោះចម្បាំង Su-35 របស់ រុស្ស៊ី ស្ទាក់ចាប់យន្តហោះទម្លាក់គ្រាប់បែក អាមេរិក លើសមុទ្របាល់ទិក
មជ្ឈមណ្ឌលត្រួតពិនិត្យរបស់ក្រសួងការពារជាតិរុស្ស៊ី (NDCC) បានរាយការណ៍កាលពីថ្ងៃចន្ទថា យន្តហោះចម្បាំង Su-35 របស់រុស្ស៊ីបានស្ទាក់ចាប់យន្តហោះទម្លាក់គ្រាប់បែកយុទ្ធសាស្ត្រ B-52 របស់សហរដ្ឋអាមេរិកចំនួន ២ គ្រឿងមិនឲ្យហោះទៅដល់ព្រំដែនរុស្ស៊ីលើសមុទ្របាល់ទិក ។

NDCC បាននិយាយថា “នៅថ្ងៃទី ២០ ខែមីនា ឆ្នាំ ២០២៣ រ៉ាដាចាប់សញ្ញារបស់កងកម្លាំងការពារដែនអាកាសរុស្ស៊ី ប្រចាំនៅភូមិភាគខាងលិចដែលបំពេញកាតព្វកិច្ចលើសមុទ្របាល់ទិក បានរកឃើញគោលដៅហោះហើរលើអាកាសចំនួន ២ ក្នុងទិសដៅឆ្ពោះទៅព្រំដែនរុស្ស៊ី ហើយគោលដៅនោះត្រូវបានកំណត់ថា ជាយន្តហោះទម្លាក់គ្រាប់បែកយុទ្ធសាស្ត្រ B-52N របស់កងកម្លាំងអាកាសអាមេរិក” ។
ក្រោយពេលដែលកំណត់បានអត្តសញ្ញាណហើយ កងកម្លាំងការពារដែនអាកាសនៃភូមិភាគខាងលិច បានចេញសកម្មភាពចល័តយន្តហោះចម្បាំង Su-35 ដើម្បីទៅស្ទាក់ចាប់ ក៏ដូចជាបណ្ដេញយន្តហោះទាំងនោះផងដែរ ។

NDCC បាននិយាយទៀតថា “បន្ទាប់ពីការបណ្ដេញយន្តហោះយោធាបរទេសចេញពីព្រំដែនរដ្ឋរុស្ស៊ីហើយ យន្តហោះចម្បាំងរុស្ស៊ី Su-35 បានហោះត្រឡប់ទៅកាន់មូលដ្ឋានទ័ពអាកាសរបស់ខ្លួនវិញផងដែរ” ។
គួរបញ្ជាក់ថា ឧប្បត្តិហេតុចុងក្រោយនេះកើតឡើងប៉ុន្មានថ្ងៃប៉ុណ្ណោះ បន្ទាប់ពីក្រសួងការពារជាតិរុស្ស៊ីបានបញ្ជាក់កាលពីថ្ងៃទី១៤ ខែមីនាថា យន្តហោះដ្រូន MQ-9 Reaper របស់អាមេរិកបានធ្លាក់ក្នុងសមុទ្រខ្មៅ បន្ទាប់ពីបានហោះចូលរំលោភលើដែនអាកាសរបស់រុស្ស៊ី ៕

ប្រែសម្រួលដោយ ៖ ជីវ័ន្ត
ប្រភព ៖ Sputnik
ចុចអាន ៖ លោក ពូទីន ពិនិត្យយ៉ាងល្អិតល្អន់លើសំណើរ ១២ ចំណុចរបស់ ចិន ស្ដីពីជម្លោះនៅ អ៊ុយក្រែន

-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
សន្តិសុខសង្គម៥ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ព័ត៌មានជាតិ៧ ថ្ងៃ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
សន្តិសុខសង្គម១២ ម៉ោង ago
នគរបាលឡោមព័ទ្ធខុនដូមួយកន្លែងទាំងយប់ ឃាត់ជនបរទេសប្រុសស្រីជាង ១០០នាក់
-
សន្តិសុខសង្គម៤ ថ្ងៃ ago
ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
កើតក្តីបារម្ភបាក់ទំនប់វារីអគ្គិសនីនៅថៃ ក្រោយរញ្ជួយដី