Connect with us

ព័ត៌មានអន្ដរជាតិ

EU ពួតដៃគ្នាបញ្ជូនគ្រាប់កាំភ្លើងធំ ១ លានគ្រាប់បន្ថែមទៀតឲ្យ អ៊ុយក្រែន

បានផុស

នៅ

ប្រធានក្រុមប្រឹក្សាអឺរ៉ុបលោក Charles Michel បាននិយាយកាលពីថ្ងៃចន្ទថា សហភាពអឺរ៉ុប (EU) នឹងបញ្ជូនគ្រាប់កាំភ្លើងធំចំនួន ១ លានគ្រាប់បន្ថែមទៀតទៅឲ្យអ៊ុយក្រែនក្នុងរយៈពេល ១២ ​ខែ ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ទីភ្នាក់ងារសារព័ត៌មានបារាំងបានរាយការណ៍ថា សហភាពអឺរ៉ុបបានព្រមព្រៀងគ្នាលើផែនការផ្តល់គ្រាប់កាំភ្លើងធំសម្រាប់អ៊ុយក្រែនក្នុងទំហំទឹកប្រាក់ ២.១ ពាន់លានដុល្លារ ។

លោក Michel បានបង្ហោះលើបណ្ដាញ Twitter ថា EU នៅតែបន្តគាំទ្រអ៊ុយក្រែនជានិច្ច ហើយគ្រាប់កាំភ្លើងធំជាង ១ លានគ្រាប់បន្ថែមទៀតនេះ នឹងទៅដល់ដៃអ៊ុយក្រែនក្នុងពេលឆាប់ៗនេះ ។

គួរឲ្យដឹងថា ប្រទេសលោកខាងលិច បានបង្កើនការគាំទ្រផ្នែកយោធាជាបន្តបន្ទាប់ដល់អ៊ុយក្រែន បន្ទាប់ពីរុស្ស៊ីចាប់ផ្តើមប្រតិបត្តិការសឹកកាលពីថ្ងៃទី២៤ ខែកុម្ភៈ ឆ្នាំ ២០២២ ខណៈជំនួយទាំងនោះរួមមាន មីស៊ីលការពារដែនអាកាស ប្រព័ន្ធបាញ់គ្រាប់រ៉ុកកែត រថក្រោះ កាំភ្លើងធំបាញ់ស្វ័យប្រវត្តិ កាំភ្លើងប្រឆាំងយន្តហោះ និងប្រភេទគ្រាប់រំសេវផ្សេងៗជាដើម ៕​

ប្រែសម្រួលដោយ ៖ នាង រតនៈ

ប្រភព ៖ Sputnik

ចុចអាន ៖ យន្តហោះចម្បាំង Su-35 របស់ រុស្ស៊ី ស្ទាក់ចាប់យន្តហោះទម្លាក់គ្រាប់បែក អាមេរិក លើសមុទ្របាល់ទិក

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

សន្តិសុខសង្គម១៥ ម៉ោង មុន

ជនសង្ស័យប្លន់រថយន្តលើផ្លូវល្បឿនលឿន ត្រូវសមត្ថកិច្ចស្រុកអង្គស្នួលឃាត់ខ្លួនបានហើយ

ព័ត៌មានជាតិ១២ ម៉ោង មុន

សពអ្នកឧកញ៉ា ហ៊ុន សាន នឹងត្រូវដង្ហែទៅបញ្ចុះនៅវត្តច័ន្ទបុរីវង្ស ព្រឹកថ្ងៃទី២ ខែមេសា

ព័ត៌មានអន្ដរជាតិ១៨ ម៉ោង មុន

របាយការណ៍​ចុងក្រោយ​បំផុត​អំពី​ការ​បំផ្លិចបំផ្លាញ និង​រង​គ្រោះ​ ព្រោះ​ការ​​រញ្ជួយ​ដី​នៅ​អាស៊ីអាគ្នេយ៍

ព័ត៌មានជាតិ១០ ម៉ោង មុន

ព័ត៌មានលម្អិតជុំវិញការបង្រ្កាបក្រុមឆក់ប្លន់នៅខេត្តកណ្ដាល ខណៈជនសង្ស័យម្នាក់ជាមុខសញ្ញាចាស់ កំពុងរត់គេចខ្លួន

ព័ត៌មានជាតិ១២ ម៉ោង មុន

ករណីនៅផ្លូវល្បឿនលឿន សមត្ថកិច្ច ថា ផ្ដើមពីករណីឆក់ តែជនសង្ស័យម្នាក់ដើម្បីគេចខ្លួន ក៏ភ្ជង់យកឡានពលរដ្ឋទៅ

Sokha Hotels

ព័ត៌មានពេញនិយម