ព័ត៌មានអន្ដរជាតិ
រុស្ស៊ី លុបបំណុល ២០ ពាន់លានដុល្លារពីបណ្ដាប្រទេសនៅអាហ្វ្រិក
ប្រធានាធិបតីរុស្ស៊ីលោក វ្ល៉ាឌីមៀរ ពូទីន បាននិយាយកាលពីថ្ងៃចន្ទថា ទីក្រុងមូស្គូបានលុបបំណុលប្រមាណជា ២០ ពាន់លានដុល្លារពីបណ្ដាប្រទេសនៅអាហ្វ្រិក ។

ថ្លែងនៅក្នុងសន្និសិទសភាអន្តរជាតិមួយក្រោមប្រធានបទ “រុស្ស៊ី-អាហ្វ្រិកក្នុងពិភពលោកពហុប៉ូល” លោក ពូទីន បាននិយាយថា ចំណូលពាណិជ្ជកម្មរវាងរុស្ស៊ី និងបណ្តាប្រទេសអាហ្វ្រិកកំពុងកើនឡើងជារៀងរាល់ឆ្នាំ ដោយឈានដល់ជិត ១៨ ពាន់លានដុល្លារក្នុងឆ្នាំ ២០២២ ។
លោក ពូទីន បានបន្ថែមថា “ក្រោយលុបបំណុលនេះហើយ អាហ្វ្រិកនឹងមានឱកាសបន្ថែមសម្រាប់ដំណើរការនៃការបង្កើតតំបន់ពាណិជ្ជកម្មសេរីទ្វីបអាហ្រ្វិក (AfCFTA) ដែលបានចាប់ផ្តើមនៅឆ្នាំ ២០២១ ហើយនៅពេលអនាគត អាហ្វ្រិកនឹងក្លាយជាទីផ្សារដែលមានផលិតផលក្នុងស្រុកសរុបជាង ៣ ពាន់ពាន់លានដុល្លារ” ។

លោក ពូទីន សង្កត់ធ្ងន់ថា ប្រទេសរុស្ស៊ីគឺពេញចិត្តក្នុងការបង្កើតទំនាក់ទំនងជាមួយ AfCFTA ទាំងតាមរយៈសហភាពសេដ្ឋកិច្ចអឺរ៉ាស៊ី និងក្នុងកម្រិតទ្វេភាគី ដូច្នេះទ្វីបអាហ្រ្វិកនឹងក្លាយទៅជាមេដឹកនាំមួយនៃពិភពលោកពហុប៉ូល ។
ប្រធានាធិបតីរុស្ស៊ីរូបនេះអះអាងទៀតថា “រដ្ឋនៃទ្វីបអាហ្រ្វិកកំពុងបង្កើនទម្ងន់ និងតួនាទីរបស់ពួកគេឥតឈប់ឈរនៅក្នុងកិច្ចការពិភពលោក ហើយពួកគេកាន់តែមានទំនុកចិត្តលើផ្នែកនយោបាយ និងសេដ្ឋកិច្ច ហើយលោកក៏សុំឲ្យបណ្តាប្រទេសនៃទ្វីបអាហ្រ្វិក អាស៊ី និងអាមេរិកឡាទីន ប្រឆាំងនឹងមនោគមវិជ្ជាពីពិភពខាងក្រៅផងដែរ” ។
ជាចុងក្រោយលោក ពូទីន បញ្ជាក់ថា “ប្រទេសរុស្ស៊ី និងបណ្តាប្រទេសនៅអាហ្វ្រិកប្រកាន់ខ្ជាប់នូវបទដ្ឋានសីលធម៌ និងគោលការណ៍សង្គមជាប្រពៃណី សម្រាប់ប្រជាជនរបស់យើង ហើយលោកក៏ឲ្យបន្តប្រកាន់ខ្ជាប់នូវជំហរបែបនេះទៀត ជាពិសេសគឺការរួមគ្នាបង្កើតពិភពលោកពហុប៉ូល” ៕

ប្រែសម្រួលដោយ ៖ ជីវ័ន្ត
ប្រភព ៖ Anadolu
ចុចអាន ៖ លោក ពូទីន ពិនិត្យយ៉ាងល្អិតល្អន់លើសំណើរ ១២ ចំណុចរបស់ ចិន ស្ដីពីជម្លោះនៅ អ៊ុយក្រែន

-
សេចក្ដីជូនដំណឹង១ សប្តាហ៍ ago
រៃហ្គេត ហ្គ្រេមម័រ ស្គូល ភ្នំពេញ ដើមកំណើត៣៥០ឆ្នាំ ពីចក្រភពអង់គ្លេស
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
រថយន្តដឹកសិស្សចុះកម្មសិក្សានៅថៃ ក្រឡាប់ពេលចុះភ្នំ ស្លាប់១៧នាក់ របួសជាង៤០នាក់
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
ចិន រកឃើញមេរោគស៊ីសួតថ្មី បង្កក្តីបារម្ភផ្ទុះជំងឺរាតត្បាត ដូច កូវីដ-១៩
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
កូនប្រុសអភិបាលខណ្ឌ៧មករា ស្លាប់ទាំងវ័យក្មេង ដោយសារគាំងបេះដូង
-
សន្តិសុខសង្គម៥ ថ្ងៃ ago
បង្ក្រាបហាងផឹកស៊ីបង្កប់សេវាកម្មផ្លូវភេទមួយកន្លែងក្នុងមូលដ្ឋានខណ្ឌសែនសុខ ឃាត់ខ្លួននារីជាង២០នាក់
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ហ្សេលេនស្គី ផ្តាំទៅ ត្រាំ ថា អ៊ុយក្រែន មិនសងអាមេរិក ដាច់ខាត
-
សន្តិសុខសង្គម១ ថ្ងៃ ago
Update៖ អគ្គិភ័យឆេះនៅជិតស្ពានជ្រោយចង្វារ មានទារកពីរនាក់បាត់បង់ជីវិត
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
ឯកឧត្តម ឌី វិជ្ជា ប្រាប់ទៅលោក សម រង្ស៊ី ថា ល្មមៗបានហើយ កម្ពុជា មានច្បាប់ត្រឹមត្រូវ មិនមែនធ្វើអ្វីស្រេចលើការនឹកឃើញទេ