ព័ត៌មានអន្ដរជាតិ
អាមេរិក ជំរុញឲ្យប្រធានាធិបតីចិន ដាក់សម្ពាធលោក ពូទីន ជុំវិញឧក្រិដ្ឋកម្មសង្រ្គាមនៅអ៊ុយក្រែន
សហរដ្ឋអាមេរិក បានជំរុញឲ្យប្រធានាធិបតីចិន លោក ស៊ី ជីនពីង ដាក់សម្ពាធលើលោក វ្ល៉ាឌីមៀរ ពូទីនឲ្យបញ្ឈប់ឧក្រិដ្ឋកម្មសង្គ្រាម នៅអ៊ុយក្រែន។

មេដឹកនាំទាំងពីរ បានជួបគ្នាម្តងទៀតនៅថ្ងៃអង្គារទី២១ខែមីនា សម្រាប់កិច្ចពិភាក្សាផ្លូវការ ក្នុងអំឡុងពេលដំណើរទស្សនកិច្ចលើកដំបូងរបស់លោក ស៊ី ទៅកាន់ទីក្រុងមូស្គូ ចាប់តាំងពីរុស្ស៊ី បើកការវាយលុកអ៊ុយក្រែន។
អ្នកនាំពាក្យក្រុមប្រឹក្សាសន្តិសុខជាតិរបស់សេតវិមាន បានអំពាវនាវឲ្យលោក ស៊ី ត្រូវជំរុញសមភាគីរុស្ស៊ីឲ្យដកទ័ពចេញពីប្រទេសអ៊ុយក្រែន។

លោក John Kirby និយាយថា ការស្វែងរកបទឈប់បាញ់ នឹងមិនគ្រប់គ្រាន់ទេ។ លោកលើកឡើងថា “យើងសង្ឃឹមថា លោកប្រធានាធិបតី ស៊ី នឹងដាក់សម្ពាធលើលោកប្រធានាធិបតី ពូទីន ឲ្យបញ្ឈប់ការទម្លាក់គ្រាប់បែកលើទីក្រុង មន្ទីរពេទ្យ និងសាលារៀនអ៊ុយក្រែន, ឲ្យបញ្ឈប់ឧក្រិដ្ឋកម្មសង្រ្គាម និងអំពើឃោរឃៅ ហើយដកទ័ពរបស់គាត់ចេញ”។
ប៉ុន្តែលោកបង្ហាញក្តីព្រួយបារម្ភថា ចិននឹងអំពាវនាវជាថ្មីឲ្យមានបទឈប់បាញ់ ដែលនៅតែបន្សល់ទុកកងកម្លាំងរុស្ស៊ីនៅក្នុងទឹកដីអធិបតេយ្យរបស់អ៊ុយក្រែន ហើយបទឈប់បាញ់ណាមួយដែលមិនអាចដោះស្រាយការដកកងកម្លាំងរុស្ស៊ីចេញពីអ៊ុយក្រែនបាន នឹងផ្តល់សច្ចាប័នលើការសញ្ជ័យខុសច្បាប់របស់រុស្ស៊ីប្រកបដោយប្រសិទ្ធភាព។

ទោះបីជាយ៉ាងណាក៏ដោយ លោក ពូទីន និយាយថា លោកនឹងពិភាក្សាអំពីផែនការ ១២ចំណុចដែលស្នើឡើងដោយលោក ស៊ី ដើម្បីដោះស្រាយវិបត្តិធ្ងន់ធ្ងរនៅអ៊ុយក្រែន។
គួរបញ្ជាក់ថា ប្រទេសចិនបានបញ្ចេញផែនការរបស់ខ្លួនដើម្បីបញ្ចប់សង្រ្គាមកាលពីខែមុន ដែលក្នុងនោះរួមបញ្ចូលទាំង ការបញ្ឈប់អរិភាពនិងការចាប់ផ្តើមកិច្ចចរចាសន្តិភាពឡើងវិញផងដែរ៕
ប្រែសម្រួល៖ Vann Vann
ប្រភព៖ BBC
ចុចអាន៖ មកដឹងម្ហូបពិសេសៗ នៃអាហារពេលល្ងាច ដែលលោក ពូទីន និងលោក ស៊ី ទទួលទានជាមួយគ្នា

-
សន្តិសុខសង្គម១៨ ម៉ោង ago
អ្នកកាសែតម្នាក់ត្រូវឃាត់ខ្លួនក្រោយដោះមីនតោនដឹកយកទៅឱ្យប៉ូលិស
-
សន្តិសុខសង្គម៣ ថ្ងៃ ago
Breaking News៖ អគ្គិភ័យកំពុងឆេះក្លឹបមួយកន្លែងនៅជិតវត្តឬស្សីសាញ់(មានវីដេអូ)
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
ព័ត៌មានបន្ថែម៖ មានមនុស្ស៣នាក់រងរបួសក្នុងហេតុការណ៍ឆេះក្លឹប
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ការស្លាប់របស់ពិធីការនី កូរ៉េ ដោយសារតែទ្រាំទ្រសម្ពាធ និងការធ្វើបាបពីមិត្តរួមការងារលែងបាន
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
សម្ដេចតេជោ ស្នើឱ្យតុលាការចាត់ការលើសំណុំរឿង Mr Seth អ្នករៀបចំធ្វើបាតុកម្ម ១៨ សីហា ក្រោយបុគ្គលនេះក្បត់សន្យា
-
សន្តិសុខសង្គម១ សប្តាហ៍ ago
Update! ដុំដែក៣ដុំដែលធ្លាក់បុកទម្លុះប្លង់សេផ្ទះប្រជាពលរដ្ឋ គឺកើតចេញពីផ្ទុះម៉ូទ័រស្តុកប្រេងរបស់ឧកញ៉ាម្នាក់
-
ជីវិតកម្សាន្ដ៧ ថ្ងៃ ago
បានឱកាសចូលសម្តែងជាថ្មី តាចេក ស៊ូកើយអង្រឹងនៅចេតីយ៍រង់ចាំថតរឿងខ្មោច
-
បច្ចេកវិទ្យា៧ ថ្ងៃ ago
ធ្វើម៉េច ទើបធ្វើឱ្យទូរស័ព្ទដៃ នៅតែកាន់ថ្មបានល្អ ទោះប្រើយូរក៏ដោយ?