Connect with us

ព័ត៌មានអន្ដរជាតិ

ត្រួសៗអំពីតុលាការឧក្រិដ្ឋកម្មអន្តរជាតិ ICC

បានផុស

នៅ

តុលាការឧក្រិដ្ឋកម្មអន្តរជាតិ (ICC) គឺជាតុលាការកាត់ទោសឧក្រិដ្ឋកម្មអន្តរជាតិធ្ងន់ធ្ងរ រួមមានឧក្រិដ្ឋកម្មប្រល័យពូជសាសន៍ ឧក្រិដ្ឋកម្មសង្គ្រាម ឧក្រិដ្ឋកម្មឈ្លានពាន និងឧក្រិដ្ឋកម្មប្រឆាំងមនុស្សជាតិជាដើម ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ICC ត្រូវបានបង្កើតឡើងនៅថ្ងៃទី១ កក្កដា ឆ្នាំ ២០០២  ដែលមានមូលដ្ឋាននៅទីក្រុងឡាអេ​ប្រទេសហូឡង់ និងមានសមាជិកចំនួន ១២៣ ប្រទេស ។ ប៉ុន្តែ ក្នុងចំណោមសមាជិកទាំងនោះ គឺមិនមានវត្តមានប្រទេសមហាអំណាចរុស្ស៊ី អាមេរិក និងចិនឡើយ ។

តុលាការអន្តរជាតិ បានបង្កើតស្ថាប័នសំខាន់ៗចំនួន ៤ មានដូចជា  ស្ថាប័នប្រធានាធិបតី អង្គវិនិច្ឆ័យ ការិយាល័យព្រះរាជអជ្ញារ និងបញ្ជិការអត្រានុកូលដ្ឋាន ខណៈបច្ចុប្បន្នលោក Piotr Hofmański ដែលជាជនជាតិប៉ូឡូញ គឺជាប្រធាន ។

ចំពោះថវិការបស់តុលាការដែលមានអង្គចៅក្រោមចំនួន ១៨ រូបមួយនេះ ភាគច្រើនបានមកពីប្រទេសដែលជាសមាជិក ។ នៅឆ្នាំ ២០២២ ថវិកាប្រចាំឆ្នាំរបស់ ICC មានប្រហែល ១៨៥ លានដុល្លារ ។ ដោយឡែក​ ចំពោះថវិកា​ក្នុងឆ្នាំ ២០២៣ នេះវិញ មានចំនួន ១៨២ លានដុល្លារ ។

ដោយឡែកពាក់ព័ន្ធនឹងសំណុំរឿង ICC វិញ ភាគច្រើនទៅលើបុគ្គលដែលមកពីប្រទេសក្នុងតំបន់អាហ្វ្រិក ។ នៅឆ្នាំ ២០២៣ តុលាការមានសំណុំរឿងសរុបចំនួន ៣១ ករណី ដែលក្នុងនោះ​ ជនជាប់ចោទ​ធំៗមានចំនួន ១៤ នាក់ និងកំពុងតែតាមដានចំនួន ១៤ ករណី ខណៈសម្រាប់ករណីថ្មីកាលពីថ្ងៃ ១៧ មីនា តុលាការឧក្រិដ្ឋកម្មអន្តរជាតិ ICC បានចេញដីការឲ្យចាប់ខ្លួន​បុរសខ្លាំងរុស្ស៊ីលោក ពូទីន ពីបទប្រព្រឹត្តឧក្រិដ្ឋកម្មសង្គ្រាមនៅអ៊ុយក្រែន ។

កាលពីឆ្នាំ ២០០៦ ICC បានបើកសវនាការលើកដំបូងរបស់ខ្លួន ទាក់ទងនឹងបទឧក្រិដ្ឋកម្មសង្រ្គាមប្រឆាំង នឹងលោក Thomas Lubanga Dyilo ជាមេទ័ពកុងហ្គោ ដែលត្រូវបានចោទប្រកាន់ពីបទជ្រើសរើសទាហានកុមារ ។ លុះមកដល់ឆ្នាំ ២០១២ គឺជាឆ្នាំដំបូងដែលតុលាការ ចាប់កាត់ទោសក្នុងប្រវត្តិសាស្រ្ត ៕

ប្រែសម្រួលដោយ ៖ នាង រតនៈ

ប្រភព ៖ ICC, Wikipedia

ចុចអាន ៖ ប្រទេសជាង ៤០ គាំទ្រតុលាការ ICC ស៊ើបអង្កេតឧក្រិដ្ឋកម្មសង្គ្រាមនៅ អ៊ុយក្រែន ក្រោយ រុស្ស៊ី ព្រមានបាញ់នុយក្លេអ៊ែរ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ២ ម៉ោង មុន

កម្ចីប្រាក់តាមអនឡាញខុសច្បាប់ រដ្ឋមន្ត្រីមហាផ្ទៃ ប្រាប់ពលរដ្ឋ «កុំសង» បើគេរករឿង ប្ដឹងមកសមត្ថកិច្ច  

សន្តិសុខសង្គម១៩ ម៉ោង មុន

ការផ្សាយថាចោរប្លន់សម្លាប់នៅខេត្តកំពត៖ស្នងការ ថាមិនមែនប្លន់សម្លាប់ឡើយ គឺជាករណីស្នេហាត្រីកោណ

ព័ត៌មានអន្ដរជាតិ២២ ម៉ោង មុន

ភ្លៀងកក់ខែខ្លាំងបំផុតក្នុងរយៈពេល២០ឆ្នាំនៅវៀតណាម បង្កការជន់លិចធ្ងន់ធ្ងរ

ព័ត៌មានអន្ដរជាតិ២៤ ម៉ោង មុន

ក្រោយនិយាយចប់​ជាមួយពូទីន លោក ត្រាំ ក៏ភ្ជាប់​ទូរស័ព្ទ​ទៅ​លោក​ហ្សេលេនស្គី​ភ្លាម​

សុខភាព២១ ម៉ោង មុន

ការផឹកទឹកមួយប្រភេទ អាចបំផ្លាញខួរក្បាល ថ្លើម តម្រងនោម និងជាមេបង្កកោសិកាមហារីក

Sokha Hotels

ព័ត៌មានពេញនិយម