Connect with us

ព័ត៌មានអន្ដរជាតិ

រុស្ស៊ី និង ចិន ជឿថា សង្រ្គាមនុយក្លេអ៊ែរ គ្មានអ្នកឈ្នះឡើយ

បានផុស

នៅ

រុស្ស៊ី និងចិនជឿជាក់ថា សង្រ្គាមនុយក្លេអ៊ែរគ្មានអ្នកឈ្នះឡើយ ហើយមិនត្រូវបង្កឲ្យមាននោះទេ។ នេះបើយោងតាមសេចក្តីថ្លែងការណ៍រួម ស្តីពីការពង្រឹងភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយ នៃការសម្របសម្រួលសម្រាប់យុគសម័យថ្មី ដែលចុះហត្ថលេខាដោយប្រធានាធិបតីរុស្ស៊ីលោក វ្ល៉ាឌីមៀរ ពូទីន និងប្រធានាធិបតីចិនលោក ស៊ី ជីនពីង កាលពីថ្ងៃអង្គារទី២១ខែមីនា។

លោក ស៊ី ជីនពីង (ឆ្វេង) និងលោក  វ្ល៉ាឌីមៀរ ពូទីន (រូបថត៖ AP)
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

សេចក្តីថ្លែងការណ៍ដដែលបន្តថា “ដោយសង្កត់ធ្ងន់លើសារសំខាន់នៃសេចក្តីថ្លែងការណ៍រួមរបស់មេដឹកនាំនៃប្រទេសមានអាវុធនុយក្លេអ៊ែរទាំង៥ ស្តីពីការទប់ស្កាត់សង្គ្រាមនុយក្លេអ៊ែរនិងការប្រកួតប្រជែងសព្វាវុធ ភាគីទាំងពីរបានបញ្ជាក់ជាថ្មីម្តងទៀតថា មិនអាចមានអ្នកឈ្នះទេនៅក្នុងសង្គ្រាមនុយក្លេអ៊ែរ ហើយសង្គ្រាមនេះ ដាច់ខាតមិនត្រូវបង្កឡើងឡើយ”។

ស្របពេលជាមួយគ្នានោះ រុស្ស៊ីនិងចិន បានអំពាវនាវឲ្យប្រទេសជាហត្ថលេខីទាំងអស់ ត្រូវខិតខំប្រឹងប្រែងដើម្បីកាត់បន្ថយហានិភ័យនៃការផ្ទុះសង្គ្រាមនុយក្លេអ៊ែរ និងជម្លោះប្រដាប់អាវុធណាមួយរវាងរដ្ឋដែលមានអាវុធនុយក្លេអ៊ែរ។

អាវុធនុយក្លេអ៊ែរ (រូបថត៖ Wikimedia)

សេចក្តីថ្លែងការណ៍បានសង្កត់ធ្ងន់ទៀតថា “មហាអំណាចនុយក្លេអ៊ែរទាំងអស់ មិនត្រូវដាក់ពង្រាយអាវុធនុយក្លេអ៊ែរនៅខាងក្រៅទឹកដីជាតិរបស់ពួកគេនោះទេ ហើយត្រូវតែដកអាវុធនុយក្លេអ៊ែររបស់ពួកគេទាំងអស់ដែលដាក់នៅបរទេស”។

មេដឹកនាំទាំងពីរ ក៏បានប្តេជ្ញាបន្តកិច្ចខិតខំប្រឹងប្រែងដើម្បីថែរក្សា និងពង្រឹងផលប្រយោជន៍នៃការរក្សាសន្តិភាព និងសន្តិសុខអន្តរជាតិផងដែរ៕

ប្រែសម្រួល៖ Vann Vann

ប្រភព៖ TASS

ចុចអាន៖ ពូទីន ព្រមានបញ្ចេញប្រតិកម្មទាំងបង្ខំចិត្ត បើលោកខាងលិច បញ្ជូនគ្រាប់ផ្ទុក សារ ធាតុ វិទ្យុ សកម្ម ទៅឲ្យអ៊ុយក្រែន

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ២ ម៉ោង មុន

សម្ដេច ស ខេង ស្នើអាជ្ញាធរទប់ស្កាត់អំពើឆបោកតាមប្រព័ន្ធអនឡាញ ដើម្បីកុំឲ្យពលរដ្ឋខាតបង់ទ្រព្យដោយសារឧក្រិដ្ឋជន

ព័ត៌មានជាតិ៤ ម៉ោង មុន

ក្រសួងដែលមិនបានកំណត់តំណែងជាក់លាក់សម្រាប់រើសមន្ត្រីនឹងមិនអនុញ្ញាតឱ្យរើសថែមទេ

ព័ត៌មានជាតិ៤ ម៉ោង មុន

នាយករដ្ឋមន្ត្រីបញ្ជាឱ្យរៀបចំប្រព័ន្ធតាមដាន និងវាយតម្លៃតាមក្រសួងស្ថាប័ន

ព័ត៌មានជាតិ៤ ម៉ោង មុន

នាយករដ្ឋមន្ត្រីឱ្យក្រសួងមុខងារសាធារណៈដឹកនាំដោះស្រាយការជាន់មុខងាររបស់ស្ថាប័នរដ្ឋ

ព័ត៌មានជាតិ៥ ម៉ោង មុន

ព័ត៌មានលម្អិតជុំវិញការបង្រ្កាបក្រុមឆក់ប្លន់នៅខេត្តកណ្ដាល ខណៈជនសង្ស័យម្នាក់ជាមុខសញ្ញាចាស់ កំពុងរត់គេចខ្លួន

សន្តិសុខសង្គម១០ ម៉ោង មុន

ជនសង្ស័យប្លន់រថយន្តលើផ្លូវល្បឿនលឿន ត្រូវសមត្ថកិច្ចស្រុកអង្គស្នួលឃាត់ខ្លួនបានហើយ

ព័ត៌មានជាតិ៧ ម៉ោង មុន

សពអ្នកឧកញ៉ា ហ៊ុន សាន នឹងត្រូវដង្ហែទៅបញ្ចុះនៅវត្តច័ន្ទបុរីវង្ស ព្រឹកថ្ងៃទី២ ខែមេសា

ព័ត៌មានអន្ដរជាតិ១៣ ម៉ោង មុន

របាយការណ៍​ចុងក្រោយ​បំផុត​អំពី​ការ​បំផ្លិចបំផ្លាញ និង​រង​គ្រោះ​ ព្រោះ​ការ​​រញ្ជួយ​ដី​នៅ​អាស៊ីអាគ្នេយ៍

ព័ត៌មានជាតិ៥ ម៉ោង មុន

ព័ត៌មានលម្អិតជុំវិញការបង្រ្កាបក្រុមឆក់ប្លន់នៅខេត្តកណ្ដាល ខណៈជនសង្ស័យម្នាក់ជាមុខសញ្ញាចាស់ កំពុងរត់គេចខ្លួន

ព័ត៌មានជាតិ៦ ម៉ោង មុន

ករណីនៅផ្លូវល្បឿនលឿន សមត្ថកិច្ច ថា ផ្ដើមពីករណីឆក់ តែជនសង្ស័យម្នាក់ដើម្បីគេចខ្លួន ក៏ភ្ជង់យកឡានពលរដ្ឋទៅ

Sokha Hotels

ព័ត៌មានពេញនិយម