Connect with us

ព័ត៌មានអន្ដរជាតិ

IMF យល់ព្រមផ្តល់កម្ចី​ ១៥.៦ ពាន់លានដុល្លារដល់អ៊ុយក្រែន

បានផុស

នៅ

មូលនិធិរូបិយវត្ថុអន្តរជាតិ (IMF) បានឈានដល់កិច្ចព្រមព្រៀងជាមួយអ៊ុយក្រែន ដើម្បីផ្តល់ប្រាក់កម្ចីចំនួន ១៥.៦ ពាន់លានដុល្លារដល់រដ្ឋាភិបាលក្រុងកៀវ ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

នៅក្នុងសេចក្តីថ្លែងការណ៍មួយកាលពីថ្ងៃអង្គារ IMF បាននិយាយថា អាជ្ញាធរអ៊ុយក្រែន និងបុគ្គលិក IMF បានឈានដល់កិច្ចព្រមព្រៀងកម្រិតបុគ្គលិកលើសំណុំនៃគោលនយោបាយម៉ាក្រូសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ដែលនឹងត្រូវបានគាំទ្រដោយការរៀបចំមូលនិធិបន្ថែមរយៈពេល ៤៨ ខែ ។

ចំពោះប្រាក់កម្ចីដែលមានចំនួន ៥៧៧ ភាគរយនៃកូតារបស់អ៊ុយក្រែន គឺមានគោលបំណងគាំទ្រដល់អាជ្ញាធរអ៊ុយក្រែន បោះយុថ្កាគោលនយោបាយទ្រទ្រង់តម្លៃសារពើពន្ធ និងស្ថិរភាពហិរញ្ញវត្ថុ ក៏ដូចជាគាំទ្រដល់ការងើបឡើងវិញនៃសេដ្ឋកិច្ចអ៊ុយក្រែនជាបណ្តើរៗផងដែរ ។

តាមរយៈជំនួយកម្ចីនេះ IMF រំពឹងថា ​នឹងជួយប្រមូលហិរញ្ញប្បទានសម្បទានទ្រង់ទ្រាយធំពីម្ចាស់ជំនួយ និងដៃគូអន្តរជាតិរបស់អ៊ុយក្រែនផងដែរ ។

លោក Alexey Mozhin នាយកប្រតិបត្តិរុស្ស៊ីនៅមូលនិធិរូបិយវត្ថុអន្តរជាតិ (IMF) បានប្រាប់សារព័ត៌មាន TASS នៅក្នុងបទសម្ភាសន៍កាលពីសប្តាហ៍មុនថា បណ្តាប្រទេសលោកខាងលិចកំពុងទាមទារឲ្យអ្នកគ្រប់គ្រង IMF ផ្តល់កម្មវិធីប្រាក់កម្ចីដល់អ៊ុយក្រែននៅចុងខែនេះ ។

លោក Mozhin រំលឹកថា ពេញមួយប្រវត្តិសាស្រ្តរបស់ខ្លួន IMF មិនដែលផ្តល់ប្រាក់កម្ចីដល់ប្រទេសដែលស្ថិតនៅដំណាក់កាលសង្គ្រាមធ្ងន់ធ្ងរឡើយ ពោលអ៊ុយក្រែនគឺជាប្រទេសទីមួយហើយ ៕

ប្រែសម្រួលដោយ ៖ នាង រតនៈ

ប្រភព ៖ TASS

ចុចអាន ៖ ប្រទេសជាង ៤០ គាំទ្រតុលាការ ICC ស៊ើបអង្កេតឧក្រិដ្ឋកម្មសង្គ្រាមនៅ អ៊ុយក្រែន ក្រោយ រុស្ស៊ី ព្រមានបាញ់នុយក្លេអ៊ែរ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានអន្ដរជាតិ៩ ម៉ោង មុន

អាមេរិកទៀតហើយ! យន្តហោះមួយគ្រឿង បើកទៅបុកយន្តហោះមួយគ្រឿងទៀត 

ព័ត៌មានអន្ដរជាតិ៩ ម៉ោង មុន

ត្រាំ គំរាម​ហាម៉ាស​ឲ្យ​ដោះលែង​ចំណាប់ខ្មាំង​ទាំង​អស់​ត្រឹម​ថ្ងៃ​សៅរ៍ បើ​មិន​ដូច្នោះ​លុប​បទ​ឈប់បាញ់ រួច​វាយ​កម្ទេច​ក្រុម​នេះ​តែ​ម្ដង

ព័ត៌មានអន្ដរជាតិ៦ ម៉ោង មុន

មនុស្ស៥៥នាក់ស្លាប់ក្នុងហេតុការណ៍រថយន្តក្រុងធ្លាក់ចូលជ្រោះនៅ​ហ្គាតេម៉ាឡា

ព័ត៌មានអន្ដរជាតិ៣ ម៉ោង មុន

ត្រាំ ទារឲ្យអ៊ុយក្រែន សងប្រាក់ ៥០០លានដុល្លារ មកវិញ

ព័ត៌មានជាតិ២៣ ម៉ោង មុន

សម្ដេចតេជោ បន់ស្រន់ឱ្យស្ថានការណ៍នៅកូរ៉េប្រក្រតីឡើងវិញ និងថា«មិត្តកម្ពុជាមិនចង់ឃើញមិត្តកូរ៉េមានវិបត្តិ»

Sokha Hotels

ព័ត៌មានពេញនិយម