ព័ត៌មានអន្ដរជាតិ
ព្យុះខ្សាច់ដ៏ធំ វាយប្រហារទីក្រុងប៉េកាំង និងខេត្តមួយចំនួននៃប្រទេស ចិន
នៅថ្ងៃពុធទី២២ខែមីនា ការបំពុលខ្យល់ បានឡើងដល់កម្រិតខ្ពស់ក្នុងទីក្រុងប៉េកាំង ខណៈរដ្ឋធានីរបស់ប្រទេសចិនមួយនេះ ត្រូវបានវាយប្រហារដោយព្យុះខ្សាច់ដ៏ធំ ហើយធូលីដ៏ក្រាស់ ក៏បានគ្របដណ្តប់តំបន់ផ្សេងទៀតនៃប្រទេសផងដែរ។

សន្ទស្សន៍គុណភាពខ្យល់ផ្លូវការនៅទីក្រុងប៉េកាំង បានឈានដល់កម្រិតអតិបរមា៥០០ ដែលនេះបង្ហាញពីការបំពុលដ៏ធ្ងន់ធ្ងរជាទីបំផុត។
អាជ្ញាធរបានចេញការព្រមានអំពីអាកាសធាតុ និងជំរុញប្រជាជន ឲ្យកាត់បន្ថយសកម្មភាពនៅខាងក្រៅ ដោយសារស្ថានភាព ធ្វើឲ្យមនុស្សមើលលែងឃើញគ្នា។

នៅតំបន់ភាគខាងជើង និងភាគពាយ័ព្យរបស់ប្រទេសចិន ខ្យល់បក់ខ្លាំងនិងធូលី បានប្រែក្លាយផ្ទៃមេឃឲ្យទៅជាពណ៌ទឹកក្រូច។ អាជ្ញាធរនិយាយថា ការបំពុលភាគច្រើន ត្រូវបានជំរុញដោយកំហាប់ខ្យល់ PM10។
សេវាកម្មអាកាសធាតុរបស់ប្រទេសចិន ក៏បានចេញការព្រមានពណ៌លឿងផងដែរ សម្រាប់ធូលីនៅទូទាំងតំបន់ភាគខាងជើងនិងភាគពាយព្យ នារយៈពេល២៤ម៉ោង គិតចាប់ពីម៉ោង៨ព្រឹកថ្ងៃពុធទី២២ខែមីនាទៅ។ សេវាកម្មនិយាយថា កុមារ មនុស្សចាស់ និងមនុស្សដែលមានអាឡ័កស៊ីផ្លូវដង្ហើម គួរតែកុំព្យាយាមកុំចេញទៅខាងក្រៅ។

គួរបញ្ជាក់ថា ព្យុះធូលីគឺជារឿងធម្មតាទៅហើយ នៅទូទាំងភាគខាងជើងប្រទេសចិន អំឡុងនិទាឃរដូវ។
ប៉េកាំង ត្រូវប្រឈមមុខនឹងព្យុះខ្សាច់ជាទៀងទាត់ក្នុងខែមីនា និងខែមេសា ដោយសារតែទីក្រុងនេះ មានទីតាំងស្ថិតនៅជិតវាលខ្សាច់ Gobi ដ៏ធំ ក៏ដូចជាការកាប់បំផ្លាញព្រៃឈើនៅទូទាំងភាគខាងជើងប្រទេសចិនផងដែរ៕
ប្រែសម្រួល៖ Vann Vann
ប្រភព៖ CNA
ចុចអាន៖ មិនទាន់ស្ងប់ ព្យុះ ទីហ្វុងផង ចិន ជួបព្យុះខ្សាច់មួយទៀតមានកម្ពស់រហូតដល់ ៧៩១ ម៉ែត្រ

-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
សន្តិសុខសង្គម២ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
ព័ត៌មានជាតិ២ ថ្ងៃ ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ពូទីន ឲ្យពលរដ្ឋអ៊ុយក្រែនក្នុងទឹកដីខ្លួនកាន់កាប់ ចុះសញ្ជាតិរុស្ស៊ី ឬប្រឈមនឹងការនិរទេស
-
សន្តិសុខសង្គម១ ថ្ងៃ ago
ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ
-
សន្តិសុខសង្គម៩ ម៉ោង ago
ជនសង្ស័យប្លន់រថយន្តលើផ្លូវល្បឿនលឿន ត្រូវសមត្ថកិច្ចស្រុកអង្គស្នួលឃាត់ខ្លួនបានហើយ