Connect with us

ព័ត៌មានអន្ដរជាតិ

កូរ៉េខាងជើងបាញ់មីស៊ីលជាច្រើនគ្រាប់ ចំពេលកូរ៉េខាងត្បូង និងអាមេរិក ត្រៀមបញ្ចប់សមយុទ្ធរួមគ្នា

បានផុស

នៅ

យោធាកូរ៉េខាងត្បូងនិយាយថា កូរ៉េខាងជើងបានបាញ់មីស៊ីលឆ្លងទ្វីបជាច្រើនគ្រាប់ចេញពីឆ្នេរសមុទ្រភាគខាងកើត នៅថ្ងៃពុធនេះ ដែលជាសកម្មភាពសាកល្បងចុងក្រោយបង្អស់នៃសព្វាអាវុធរបស់ខ្លួន ខណៈដែលកូរ៉េខាងត្បូង និងសហរដ្ឋអាមេរិករៀបចំនឹងបញ្ចប់សមយុទ្ធយោធារួមគ្នានៅថ្ងៃស្អែក។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

អគ្គសេនាធិការចម្រុះរបស់កូរ៉េខាងត្បូង (JCS) បានឱ្យដឹងថា ប្រទេសកូរ៉េខាងជើងបានបាញ់មីស៊ីលនៅម៉ោងប្រហែល ១០ និង ១៥ នាទីព្រឹក ចេញពីខេត្ត South Hamgyong។

ទីភ្នាក់ងារសារព័ត៌មានយ៉ុនហាប់ របស់កូរ៉េខាងត្បូង បាននិយាយថា ការបាញ់បង្ហោះ កាលពីព្រឹកថ្ងៃពុធ អាចពាក់ព័ន្ធនឹងមីស៊ីល Cruise ដែលជាធម្មតាវាត្រូវបានប្រើដើម្បីពិពណ៌នាអំពីអាវុធដែលមានសមត្ថភាពដូចនុយក្លេអ៊ែរ។ ទោះយ៉ាងណា មកទល់ពេលនេះ គេ​មិន​ទាន់​ដឹង​នៅឡើយថា​តើ​មីស៊ីល​ប៉ុន្មាន​គ្រាប់​ត្រូវ​បាន​បាញ់​ចេញ និងជា​ប្រភេទ​អ្វី​ពិតឱ្យប្រាកដ​ ខណៈយោធាកូរ៉េខាងត្បូងកំពុងបង្កើនការប្រុងប្រយ័ត្នខ្ពស់ ហើយអាជ្ញាធរស៊ើបការណ៍កូរ៉េខាងត្បូង និងសហរដ្ឋអាមេរិកកំពុងវិភាគព័ត៌មានលម្អិតនៃមីស៊ីលទាំងនោះ។

គួរបញ្ជាក់ថា កាលពីថ្ងៃទី១២ ខែមីនា កូរ៉េខាងជើងបានប្រកាសថា ខ្លួនបានបាញ់តេស្ត​មីស៉ីល Cruise យុទ្ធសាស្រ្តចំនួន២គ្រាប់ ចេញពីនាវាមុជទឹក៕

ប្រែសម្រួល៖ សន្យា

ប្រភព៖ Reuters

ចុចអាន៖ រុស្ស៊ី និង ចិន ជឿថា សង្រ្គាមនុយក្លេអ៊ែរ គ្មានអ្នកឈ្នះឡើយ

ចុចអាន៖ ប្រទេសជាង ៤០ គាំទ្រតុលាការ ICC ស៊ើបអង្កេតឧក្រិដ្ឋកម្មសង្គ្រាមនៅ អ៊ុយក្រែន ក្រោយ រុស្ស៊ី ព្រមានបាញ់នុយក្លេអ៊ែរ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានអន្ដរជាតិ៣៥ នាទីutes មុន

​រូប​ភាព​រលំបាក់​អគារ​គួររន្ធត់​នៅថៃ ប៉ុន្តែ​​អាជ្ញាធរ​​បញ្ជាក់ថា​ ចំនួន​អ្នកស្លាប់​មាន៩នាក់​ដល់​ពេលនេះ​

ព័ត៌មានអន្ដរជាតិ១ ម៉ោង មុន

​​រហូត​ដល់​ពេល​នេះ មីយ៉ាន់​ម៉ារកឃើញ​អ្នក​ស្លាប់​​​និងរបួស​ជិត​៩០០​នាក់​ក្នុងគ្រោះរញ្ជួយដី​

ព័ត៌មានជាតិ៣ ម៉ោង មុន

ក្រុមហ៊ុន​បច្ចេកវិទ្យា​ទំនើប​​ចិន ប្ដេជ្ញា​ជំរុញ​កម្មវិធី​សិក្សា TVET កម្ពុជា ឱ្យ​ស្រប​តាមស្តង់ដារ​សិក្សា​នៃ​ប្រទេសចិន និងអាល្លឺម៉ង់

ព័ត៌មានជាតិ៤ ម៉ោង មុន

មន្ត្រីក្រសួងសេដ្ឋកិច្ច ៖ ម្ចាស់​អាជីវកម្ម ដែលប្រឈមហានិភ័យ ត្រូវ​មាន​ធានារ៉ាប់រង​សម្រាប់​អាជីវកម្ម​ខ្លួន

ព័ត៌មានអន្ដរជាតិ៦ ម៉ោង មុន

​​តើគ្រោះ​​រញ្ជួយដី​កើត​នៅ​មីយ៉ាន់​ម៉ា​​​ប៉ះពាល់​និង​ជះឥទ្ធិពលដល់​ណាខ្លះ?​

Sokha Hotels

ព័ត៌មានពេញនិយម