ព័ត៌មានអន្ដរជាតិ
រុស្ស៊ី ថា លោកខាងលិច ច្បាស់ជាចង់ឃើញអ៊ុយក្រែនខ្ទេចហើយ ទើបបញ្ជូនគ្រាប់អ៊ុយរ៉ានីញ៉ូមទៅ
អ្នកនាំពាក្យក្រសួងការបរទេសរុស្ស៊ីលោកស្រី Maria Zakharova បានអះអាងថា ផែនការរបស់រដ្ឋាភិបាលអង់គ្លេស ក្នុងការបញ្ជូនគ្រាប់អ៊ុយរ៉ានីញ៉ូមទៅកាន់ទីក្រុងកៀវ ដើម្បីប្រើប្រាស់ក្នុងជម្លោះជាមួយទីក្រុងមូស្គូបង្ហាញថា ការអះអាងរបស់លោកខាងលិចអំពីការយកចិត្តទុកដាក់ចំពោះសន្តិភាព និងអនាគតរបស់អ៊ុយក្រែន គឺជាការកុហកសុទ្ធសាធ។
ថ្លែងទៅកាន់វិទ្យុ Sputnik កាលពីថ្ងៃពុធទី២២ខែមីនា លោកស្រីបានទទូចថា សេចក្តីថ្លែងការណ៍របស់ទីក្រុងឡុងដ៍ គឺជាសញ្ញានៃភាពព្រហើន ភាពគ្មានទំនួលខុសត្រូវ និងនិទណ្ឌភាពរបស់សហរដ្ឋអាមេរិក និងអង់គ្លេស។
លោកស្រីសង្កត់ធ្ងន់ថា គ្រាប់អ៊ុយរ៉ានីញ៉ូមចម្រាញ់ មិនត្រឹមតែមានកម្លាំងខ្លាំង និងមានសមត្ថភាពជ្រាបចូលកាន់តែធំប៉ុណ្ណោះទេ ប៉ុន្តែវាថែមទាំងបំពុលដីដោយជាតិវិទ្យុសកម្ម ផ្តល់ការខូចខាតយូរអង្វែងដល់បរិស្ថាន និងប៉ះពាល់ដល់ប្រជាជនជាច្រើនជំនាន់ដែលរស់នៅក្នុងតំបន់នោះផងដែរ។
លោកស្រី Zakharova បន្តថា “អ្វីគ្រប់យ៉ាងដែលយើងបានឮពីសហរដ្ឋអាមេរិក និងចក្រភពអង់គ្លេស ទាក់ទិននឹងសន្តិភាព ការដោះស្រាយជម្លោះ អនាគតរបស់អ៊ុយក្រែន សុខុមាលភាពរបស់ប្រជាជនអ៊ុយក្រែន វាគឺជាការកុហក ការបោកប្រាស់ និងការវង្វេងវង្វាន់របស់សហគមន៍អន្តរជាតិ ហើយការពិត គោលដៅគឺខុសគ្នាទាំងស្រុង” ។
លើសពីនេះ លោកស្រីបានគូសបញ្ជាក់ថា “បន្ទាប់ពីចក្រភពអង់គ្លេស ប្រកាសពីផែនការផ្គត់ផ្គង់គ្រាប់អ៊ុយរ៉ានីញ៉ូមដល់រដ្ឋាភិបាលក្រុងកៀវ គ្មានអ្វីត្រូវងឿងឆ្ងល់ទេថា ចេតនាច្បាស់ៗរបស់លោកខាងលិច ដែលដឹកនាំដោយសហរដ្ឋអាមេរិក និងចក្រភពអង់គ្លេស គឺចង់ឃើញប្រទេសអ៊ុយក្រែន ត្រូវបានកម្ទេចទាំងស្រុង” ។
គួរបញ្ជាក់ជាថ្មី រដ្ឋមន្ត្រីក្រសួងការពាររដ្ឋចក្រភពអង់គ្លេសលោកស្រី Annabel Goldie បាននិយាយកាលពីថ្ងៃអង្គារទី២១ខែមីនាថា ទីក្រុងឡុងដ៍ នឹងផ្តល់ឲ្យអ៊ុយក្រែននូវគ្រាប់ផ្លោងសម្រាប់រថក្រោះប្រយុទ្ធដ៏សំខាន់ប្រភេទ Challenger 2 រួមទាំងគ្រាប់ផ្ទុកសារធាតុវិទ្យុសកម្មអ៊ុយរ៉ានីញ៉ូមផងដែរ។
ជាការឆ្លើយតប ប្រធានាធិបតីរុស្ស៊ីលោក វ្ល៉ាឌីមៀរ ពូទីន បានព្រមានបញ្ចេញប្រតិកម្មទាំងបង្ខំចិត្ត បើលោកខាងលិច ពិតជាបញ្ជូនគ្រាប់ផ្ទុកសារធាតុវិទ្យុសកម្ម ទៅឲ្យអ៊ុយក្រែនមែន៕
ប្រែសម្រួល៖ Vann Vann
ប្រភព៖ RT
-
សន្តិសុខសង្គម១៧ ម៉ោង ago
Breaking News៖ អគ្គិភ័យកំពុងឆេះក្លឹបមួយកន្លែងនៅជិតវត្តឬស្សីសាញ់(មានវីដេអូ)
-
ព័ត៌មានជាតិ១៦ ម៉ោង ago
ព័ត៌មានបន្ថែម៖ មានមនុស្ស៣នាក់រងរបួសក្នុងហេតុការណ៍ឆេះក្លឹប
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ការស្លាប់របស់ពិធីការនី កូរ៉េ ដោយសារតែទ្រាំទ្រសម្ពាធ និងការធ្វើបាបពីមិត្តរួមការងារលែងបាន
-
ព័ត៌មានជាតិ៧ ថ្ងៃ ago
ជនជាតិខ្មែរជិត២ពាន់នាក់ស្ថិតក្នុងបញ្ជីអ្នកត្រូវបណ្ដេញចេញពីអាមេរិក
-
សន្តិសុខសង្គម៥ ថ្ងៃ ago
Update! ដុំដែក៣ដុំដែលធ្លាក់បុកទម្លុះប្លង់សេផ្ទះប្រជាពលរដ្ឋ គឺកើតចេញពីផ្ទុះម៉ូទ័រស្តុកប្រេងរបស់ឧកញ៉ាម្នាក់
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
សម្ដេចតេជោ ស្នើឱ្យតុលាការចាត់ការលើសំណុំរឿង Mr Seth អ្នករៀបចំធ្វើបាតុកម្ម ១៨ សីហា ក្រោយបុគ្គលនេះក្បត់សន្យា
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
Breaking News! រត់ជាន់គ្នាក្នុងពិធីបុណ្យសាសនាហិណ្ឌូ ដែលមានមនុស្សចូលរួម ១០០លាននាក់ នៅឥណ្ឌា
-
ជីវិតកម្សាន្ដ៥ ថ្ងៃ ago
បានឱកាសចូលសម្តែងជាថ្មី តាចេក ស៊ូកើយអង្រឹងនៅចេតីយ៍រង់ចាំថតរឿងខ្មោច