ព័ត៌មានអន្ដរជាតិ
សម្ព័ន្ធមិត្តលោកពូទីន ព្រមានថា ភពផែនដីទាំងមូលនឹងទទួលបានមេរៀន បើអង់គ្លេស បញ្ជូនគ្រាប់អ៊ុយរ៉ានីញ៉ូម ទៅ អ៊ុយក្រែន
នៅថ្ងៃព្រហស្បតិ៍ទី២៣ខែមីនា ប្រធានាធិបតីបេឡារុស លោក Alexander Lukashenko បានព្រមានថា ចក្រភពអង់គ្លេសនឹងឃើញការឆ្លើយតបដ៏គួរឲ្យភ័យខ្លាច ដែលនឹងក្លាយជាមេរៀនសម្រាប់ភពផែនដីទាំងមូល ប្រសិនបើចក្រភពអង់គ្លេស ពិតជាបញ្ជូនគ្រាប់អ៊ុយរ៉ានីញ៉ូមទៅអ៊ុយក្រែនមែន។

មេដឹកនាំ ដែលជាសម្ព័ន្ធមិត្តដ៏ស្មោះស្ម័គ្ររបស់លោក វ្ល៉ាឌីមៀរ ពូទីន និយាយថា រុស្ស៊ីនឹងសងសឹកចំពោះការសម្រេចចិត្តរបស់ចក្រភពអង់គ្លេស ក្នុងការផ្គត់ផ្គង់គ្រាប់ផ្ទុកជាតិវិទ្យុសកម្មដល់កងកម្លាំងអ៊ុយក្រែន។
លោកបន្តថា “យើងត្រូវថយមកវិញពីភាពឆ្កួតលីលានេះ។ ពេលដែលគ្រាប់ប្រភេទនេះផ្ទុះនៅទីតាំងរបស់កងទ័ពរុស្ស៊ី អ្នកនឹងឃើញការឆ្លើយតបដ៏គួរឲ្យភ័យខ្លាច វានឹងក្លាយជាមេរៀនសម្រាប់ភពផែនដីទាំងមូល ដែលត្រូវរៀនសូត្រ”។

ស្របពេលជាមួយគ្នានោះ អ្នកនាំពាក្យក្រសួងការបរទេសរុស្ស៊ីលោកស្រី Maria Zakharova បានអះអាងថា ផែនការរបស់រដ្ឋាភិបាលអង់គ្លេស ក្នុងការបញ្ជូនគ្រាប់អ៊ុយរ៉ានីញ៉ូមទៅកាន់ទីក្រុងកៀវ ដើម្បីប្រើប្រាស់ក្នុងជម្លោះជាមួយទីក្រុងមូស្គូបង្ហាញថា ការអះអាងរបស់លោកខាងលិចអំពីការយកចិត្តទុកដាក់ចំពោះសន្តិភាព និងអនាគតរបស់អ៊ុយក្រែន គឺជារឿងកុហកសុទ្ធសាធ។
លោកស្រីគូសបញ្ជាក់ថា “បន្ទាប់ពីចក្រភពអង់គ្លេស ប្រកាសពីផែនការផ្គត់ផ្គង់គ្រាប់អ៊ុយរ៉ានីញ៉ូមដល់រដ្ឋាភិបាលក្រុងកៀវ គ្មានអ្វីត្រូវងឿងឆ្ងល់ទេថា ចេតនាច្បាស់ៗរបស់លោកខាងលិច ដែលដឹកនាំដោយសហរដ្ឋអាមេរិក និងចក្រផពអង់គ្លេស គឺចង់ឃើញប្រទេសអ៊ុយក្រែន ត្រូវបានកម្ទេចទាំងស្រុង”៕
ប្រែសម្រួល៖ Vann Vann
ប្រភព៖ Daily Mail
ចុចអាន៖ រុស្ស៊ី ថា លោកខាងលិច ច្បាស់ជាចង់ឃើញអ៊ុយក្រែនខ្ទេចហើយ ទើបបញ្ជូនគ្រាប់អ៊ុយរ៉ានីញ៉ូមទៅ

-
សេចក្ដីជូនដំណឹង១ សប្តាហ៍ ago
រៃហ្គេត ហ្គ្រេមម័រ ស្គូល ភ្នំពេញ ដើមកំណើត៣៥០ឆ្នាំ ពីចក្រភពអង់គ្លេស
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
រថយន្តដឹកសិស្សចុះកម្មសិក្សានៅថៃ ក្រឡាប់ពេលចុះភ្នំ ស្លាប់១៧នាក់ របួសជាង៤០នាក់
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
ចិន រកឃើញមេរោគស៊ីសួតថ្មី បង្កក្តីបារម្ភផ្ទុះជំងឺរាតត្បាត ដូច កូវីដ-១៩
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
កូនប្រុសអភិបាលខណ្ឌ៧មករា ស្លាប់ទាំងវ័យក្មេង ដោយសារគាំងបេះដូង
-
សន្តិសុខសង្គម៥ ថ្ងៃ ago
បង្ក្រាបហាងផឹកស៊ីបង្កប់សេវាកម្មផ្លូវភេទមួយកន្លែងក្នុងមូលដ្ឋានខណ្ឌសែនសុខ ឃាត់ខ្លួននារីជាង២០នាក់
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ហ្សេលេនស្គី ផ្តាំទៅ ត្រាំ ថា អ៊ុយក្រែន មិនសងអាមេរិក ដាច់ខាត
-
សន្តិសុខសង្គម១ ថ្ងៃ ago
Update៖ អគ្គិភ័យឆេះនៅជិតស្ពានជ្រោយចង្វារ មានទារកពីរនាក់បាត់បង់ជីវិត
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
ឯកឧត្តម ឌី វិជ្ជា ប្រាប់ទៅលោក សម រង្ស៊ី ថា ល្មមៗបានហើយ កម្ពុជា មានច្បាប់ត្រឹមត្រូវ មិនមែនធ្វើអ្វីស្រេចលើការនឹកឃើញទេ