Connect with us

ព័ត៌មានអន្ដរជាតិ

លោក ហ្សេលេនស្គី ចុះផ្ទាល់ទៅទីក្រុងជួរមុខ ក្រោយជំនួបលោក ស៊ី និង ពូទីន

បានផុស

នៅ

ប្រធានាធិបតី​អ៊ុយក្រែន​លោក វ៉ូឡូឌីមៀរ ហ្សេលេនស្គី (Volodymyr Zelensky) បានចុះផ្ទាល់ទៅកាន់ទីក្រុងជួរមុខបាក់មុត (Bakhmut) ដែល​ជា​បន្ទាយដ៏​រឹងមាំ​របស់​អ៊ុយក្រែន​នៅ​ភាគ​ខាងកើត ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោក ហ្សេលេនស្គី បានលាតត្រដាងពីការចុះទៅកាន់ទីក្រុងនេះកាលពីថ្ងៃពុធ ពោលមួយថ្ងៃ បន្ទាប់ពីលោកបានជួបនាយករដ្ឋមន្ត្រីជប៉ុន ហ្វូមីអូ គីស៊ីដា (Fumio Kishida) ជាពិសេសគឺនៅក្រោយជំនួបរវាងលោក វ្ល៉ាឌីមៀរ ពូទីន និងលោក ស៊ី ជីនពីង ។

ប្រធានាធិបតីអ៊ុយក្រែនរូបនេះបានប្រាប់ទាហានថា ពួកគេមានបេសកកម្មជាប្រវត្តិសាស្ត្រក្នុងការការពារទឹកដីអ៊ុយក្រែន និងត្រូវខិតខំប្រឹងប្រែងវាយដណ្ដើម ក៏ដូចជាការពារទឹកដីទាំងអស់អស់ដែលជាកម្មសិទ្ធិរបស់ប្រទេស ។

លោក ហ្សេលេនស្គី បានបញ្ជាក់ទៀតថា ប្រទេសរបស់លោកនឹងធ្វើអ្វីគ្រប់យ៉ាងដែលអាចធ្វើទៅបានដើម្បីរំដោះផ្នែកខ្លះនៃទឹកដីភាគខាងកើតអ៊ុយក្រែន ដែលកំពុងត្រូវបានកាន់កាប់ដោយកងកម្លាំងរុស្ស៊ី ។

ជាចុងក្រោយលោកប្រធានាធិបតីរូបនេះសង្កត់ធ្ងន់ថា “យើងត្រូវតែប្រយុទ្ធជាមួយរុស្ស៊ីនៅគ្រប់ទីកន្លែងទាំងអស់ ជាពិសេសគឺដើម្បីរក្សាទង់ជាតិអ៊ុយក្រែនឲ្យនៅតែមានពណ៌ខៀវ និងពណ៌លឿងដដែល” ៕

ប្រែសម្រួលដោយ ៖ ជីវ័ន្ត

ប្រភព ៖ NHK

ចុចអាន ៖ រុស្ស៊ី គាំទ្រផែនការសន្តិភាពដែលដាក់ចេញដោយ ចិន

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានអន្ដរជាតិ១៥ នាទីutes មុន

លោក ត្រាំ ថា​នឹង​អាច​ជួប​ជាមួយលោក ហ្សេលេនស្គី នៅ​សប្ដាហ៍​ក្រោយ​ក្នុង​ក្រុង​វ៉ាស៊ីនតោន

សន្តិសុខសង្គម៧ ម៉ោង មុន

អាជ្ញាធរ​ខណ្ឌពោធិ៍សែនជ័យ​ ចុះ​អប់រំ​ណែនាំ​អាជីវកម្ម​ភោជនីយដ្ឋាន យីហោ​ នីរ៉ា ផាប់ បង្កសំឡេងរំខានប៉ះពាល់​ដល់​អ្នក​ជិតខាង

ព័ត៌មានជាតិ៩ ម៉ោង មុន

ក្រសួងបរិស្ថាន និងរាជបណ្ឌិត្យសភាចាប់ដៃគ្នាបណ្តុះការអនុវត្តភាពបៃតងឈានឆ្ពោះទៅជាប្រទេសអព្យាក្រឹតកាបូននៅឆ្នាំ២០៥០

ព័ត៌មានជាតិ៩ ម៉ោង មុន

កម្មករ​និយោជិត​ប្តេជ្ញា​ចិត្ត​ចូល​រួម​យុទ្ធនាការ​ផ្សព្វផ្សាយ ដើម្បី​ទប់ស្កាត់ជំងឺ​មិន​ឆ្លង​ជូន​ដល់​បង​ប្អូន​កម្មករ​និយោជិត​នៅ​តាម​សហគ្រាស គ្រឹះស្ថាន

សន្តិសុខសង្គម៩ ម៉ោង មុន

បុរស​ម្នាក់​យក​កាំភ្លើង AK បាញ់​សម្លាប់​ឪក្មេក និងម៉ែក្មេក រួចបាញ់សម្លាប់ខ្លួនឯង

Sokha Hotels

ព័ត៌មានពេញនិយម